no-alternative title
no-alternative title

អគ្គនាយក JAC និងស្ថាបនិក Huawei ចាប់ដៃគ្នាកាន់តែខ្លាំងស្របពេលដែលឡានប្រណិត Maextro S800 មានភាពជោគជ័យខ្លាំង

ថ្មីៗនេះលោក Xiang Xingchu ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន JAC និងលោក Ren Zhengfei ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Huawei បានបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនតែស្អិតរមួតទៅលើការផលិតឡាន Maextro S800 luxury sedan ដែលជាប្រភេទឡាប្រណិតនៅប្រទេសចិន មានតម្លៃ 708,000 យ៉ន់ដែលប្រហែលជា 101,310 ដុល្លារ និងកំពុងតែមានភាពជោគជ័យនៅលើទីផ្សារផងដែរ។ នៅក្នុងជំនួបនេះ លោក Ren Zhengfei ថែមទាំងទទួលបាននូវកាដូឡាន S800 មួយថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីថ្ងៃទី 5 ខែមករានេះ លោក Xiang Xingchu ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន JAC Group ជាមួយក្រុមការងារបស់លោក បានធ្វើទស្សនៈកិច្ចទៅកាន់ទីក្រុង Shenzhen ដោយបានជួបជាមួយនិងលោក Ren Zhengfei ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Huawei។ ដៃគូរទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ទាក់ទងជាមួយនិងការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ដើរអោយទាន់សម័យកាលរបស់ឧស្សាហកម្មយានយន្ត ក៏ដូចជាស្វែងរកភាពជោគជ័យសម្រាប់ជំនួញរបស់ខ្លួន។

Maextro S800 គឺជាឡានប្រណិតម៉ូដែលថ្មីមួយ ដែលបានចាប់ផ្តើមប្រគល់អោយអតិថិជនរបស់ខ្លួន កាលពីខែសីហា ឆ្នាំ 2025 កន្លងទៅនេះ ហើយឡាននេះ មានការបញ្ជាទិញមុនដល់ទភ 18,000 គ្រឿងឯណោះ។ គិតចាប់តាំងពីខែសីហាមកដល់ខែធ្នូឆ្នាំ 2025 កន្លងទៅនេះ ការប្រគល់ឡានជូនដល់អតិថិជនបានជាង 11,102 គ្រឿងរួចហើយ ដោយនៅក្នុងខែធ្នូ គឺមានការប្រគល់ដល់ទៅ 4,025 គ្រឿង។

 

ហើយកាលពីថ្ងៃទី 16 ខែធ្នូនេះ ឡានប្រណិត Maextro S800 ដែលមានលេខរៀងទី 10,000th ក៏បានធ្វើការប្រគល់ជូនដល់តារាភាពយន្តក្បាច់គុណចិនដ៏ល្បីលោក Jet Li ដែលគ្រប់គ្នាស្គាល់ថា គឺជាឈ្មោះ លី លានជា នោះផងដែរ។ និយាយទៅពីមួយខែទៅមួយខែការលក់ឡានប្រណិត Maextro S800 គឺមានការកើនឡើងជាលំដាប់។ ក្រុមហ៊ុនបានដាក់គោលដៅលក់ឡានប្រណិត Maextro S800 នេះអោយបាបន 8,300 នៅក្នុងមួយខែ។ 

Maextro S800 ជារថយន្ត Luxury sedan មានបណ្តោយតួរខ្លួនប្រវែង 5,480mm/ ទទឹង 2,000/ កំពស់ 1,536mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,370mm។ ផ្នែកខាងក្នុងរបស់ S800 មានបំពាក់អេក្រង់ថាច់ស្រ្គីននៅកណ្តាលទំហំ 15.6-inch រួមនឹងអេក្រង់សម្រាប់ខាងមុខអ្នករួមដំណើរមុខទំហំ 16-inch។ ប្រព័ន្ធទ្វារខាងក្រោយរបស់ Maextro S800 មានសែនស័រឆ្លាតវៃដែលអាចបិទដោយទ្វារដោយគ្រាន់តែបក់ដៃ (swiped-hand) ។ បន្ថែមពីនេះ ក៏មានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងចំនួន 43 គ្រាប់ មានកម្លាំងសរុបដល់ 2,930W រួមនឹងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយដ៏សម្បូរបែបជាច្រើនទៀតពីក្រុមហ៊ុន Huawei។

 Maextro S800 មានជម្រើសប្រើអគ្គិសនី (BEV) និងអគ្គិសនីជាមួយម៉ាស៊ីន (EREV)។ ដោយម៉ូដែល BEV ដំណើរការដោយម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 390kW (523hp) និងកញ្ចប់ថ្មទំហំ 95kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 702km (CLTC)។ ចំនែកម៉ូដែល EREV មានពីរជម្រើសផ្សេងគ្នា គឺជម្រើសម៉ូដែលប្រើប្រាស់ម៉ូទ័រពីរកម្លាំងសរុប 390kW និងម៉ូដែលប្រើម៉ូទ័រអគ្គិសនីបីមានកម្លាំងសរុប 635kW (852hp)។ ទាំងពីរជម្រើសម៉ូដែល បានភ្ជាប់ដោយម៉ាស៊ីនសាំង 1.5-litre កម្លាំង 115kW (152hp) មានតួរនាទីធ្វើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងទៅឲ្យកញ្ចប់ថ្មទំហំ 65kWh។ ហើយការសាកថ្មពេញម្តងអាចជិះបានចម្ងាយពី 365km ទៅ 400km ដោយប្រើថាមពលអគ្គិសនីសុទ្ធ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន