no-alternative title
no-alternative title

Ford F-150 និង Ford Maverick Hybrid ជាប់ជាឡាន Hybrid ដែលលក់ដាច់បំផុតនៅអាមេរិក ក្នុងឆ្នាំ 2025

ក្នុងឆ្នាំ 2025 ត្រូវបានគេមើលឃើញថា ជាឆ្នាំដែលមានការលំបាកបន្តិចសម្រាប់អាជីពកម្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Ford ក៏ប៉ុន្តសម្រាប់ទីផ្សាររថយន្តប្រភេទពាក់កណ្តាលអគ្គិសនីពាក់កណ្តាលម៉ាស៊ីន ឬ Hybrid/Plug-in-hybrid របស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ ហាក់ទទួលបានភាពជោគជ័យល្អដែលទទួលបានតម្រូវការខ្លាំងក្នុងការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅលើការប្រកាសក្នុងរបាយការណ៍របស់ Ford ថ្មីៗនេះ បានឲ្យដឹងថា ខ្លួនលក់រថយន្តកូនកាត់ ឬ Hybrid/Plug-in-hybrid បានចំនួន 228,072 គ្រឿង នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2025 ដែលជាការកើនឡើង 21.7% ធៀបនឹងឆ្នាំ 2024។ ចំពោះម៉ូដែលរថយន្តកូនកាត់ (Hybrid) ដែលមានទីផ្សារល្អខ្លាំងជាងគេ និងជា Hero សម្រាប់ការលក់ក្នុងឆ្នាំ 2025 របស់ Ford គឺជាឡាន Pick-up truck ម៉ូដែល Ford F-150 Hybrid ដោយលក់បានចំនួន 85,000 គ្រឿង។ ចំនែកម៉ូដែល Ford Maverick Hybrids ដែលជា Pick up ខ្នាតមធ្យមលក់បានចំនួន 81,000 គ្រឿង។

 

យោងតាមរបាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ន Ford បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតរថយន្ត Hybrid ម៉ូដែលថ្មីដែលជា Facelift year 2026 សម្រាប់ជំនួសម៉ូដែល Ford-F150 Lightning ដែលប្រើអគ្គិសនីសុទ្ធ ដើម្បីរក្សាទីផ្សារសម្រាប់ម៉ូដែល Pick up អគ្គិសនីមួយនេះ ព្រោះថា ក្នុងឆ្នាំ 2025 ទីផ្សាររបស់ F-150 Lightning ហាក់ធ្វើមិនល្អដោយការលក់មានការធ្លាក់ចុះបើធៀបនឹងឆ្នាំ 2024។ ដោយនៅក្នុងឆ្នាំ 2024, Ford F-150 Lightning មានទីផ្សារល្អខ្លាំងដែលអាចលក់បានដល់ចំនួន 33,000 គ្រឿង។ 

ចំនែកឡានអគ្គិសនី Ford Mustang Mach-E បានរក្សានូវស្ថេរភាពជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតមួយនៅក្នុងសហរដ្ឋអាមេរិក ដោយលក់បានចំនួន 51,620 គ្រឿងកាលពីឆ្នាំ 2025 បើទោះបីការលក់រថយន្តអគ្គិសនីប្រចាំឆ្នាំរបស់ Ford មានការថយចុះប្រមាណ 14% ក៏ដោយ។ ក្រុមហ៊ុន Ford បានទទួលស្គាល់ថា អាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនពិតជាជូបការលំបាកខ្លាំងក្នុងឆ្នាំកន្លងទៅ ប៉ុន្តែ សម្រាប់ឡានប្រភេទ Hybrid និង Plug-in-hybrid វិញ គឺមានទីផ្សារល្អខ្លាំងជាងដៃគូដូចជា MG និង Stellantis ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន