no-alternative title
no-alternative title

Huawei ចេញឡានអគ្គិសនីថ្មីមានតម្លៃជាង 2 ម៉ឺនដុល្លារ ប្រជែងជាមួយនិងឡានអគ្គិសនី Xiaomi SU7

 

HIMA ឬ Harmony Intelligent Mobility Alliance ដែលជាបណ្តាញលក់រថយន្តទំនើបដ៏ធំបំផុតក្នុងអាជីវកម្មរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei។ ហើយនៅពេលនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Shangjie ស្ថិតក្នុងក្រុមហ៊ុន HIMA បានប្រកាសចេញជាផ្លូវការណ៍ថា ខ្លួនបានត្រៀមធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ Coupe ដែលជាផលិតផលទីពីរម៉ូដែល Z7 នៅត្រីមាសដំបូងក្នុងឆ្នាំ 2026 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Shangjie Z7 ត្រូវបានក្រុមហ៊ុនបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 7 មករា ម្សិលមិញនេះ ដែលធ្វើឡើងបន្ទាប់ពីការចេញផ្សាយរូបភាពផ្សព្វផ្សាយមុនៗ និងការបង្ហាញពីការផ្សាយផ្ទាល់ពិសេស “Five Realms” ដែលបានបង្ហាញពីម៉ាកយីហោស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ី “HarmonyOS Smart Travel” ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ លោក Richard Yu ដែលជាប្រធានក្រុមហ៊ុន HIMA បានបង្ហើបពីសោភ័ណភាពលំដាប់ខ្ពស់របស់ Shangjie Z7 ដោយថែមទាំងបានបញ្ជាក់ថា រូបរាងរបស់ឡានស៊េរីថ្មីនេះ ត្រូវបានរចនាផលិតឡើងយ៉ាងពិសេសបំផុតដើម្បីត្រៀមប្រកួតប្រជែងជាមួយថ្នាក់រថយន្តប្រណិតៗកម្រិត “million-level European performance car” របស់អឺរ៉ុប។

បើតាមរូបភាពបង្ហាញផ្នែកចំហៀងរបស់ Shangjie Z7 គឺមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងរថយន្ត Porsche Taycan ខណៈដែលផ្នែកខាងមុខរបស់ Z7 ត្រូវបានប្រើប្រាស់ការរចនាបែបគ្រួសារស្រដៀងគ្នាទៅនឹងម៉ូដែល Shangjie H5 រីឯភ្លើងក្រោយក៏ស្រដៀងគ្នានឹងភ្លើងបំភ្លឺខាងក្រោយរបស់ Taycan ដែរ។ Shangjie Z7 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយប្រព័ន្ធមុខងារចម្បងទំនើបមួយចំនួន រួមមានដូចជា ផ្នែកដំបូលខាងមុខមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដែរច្បាស់ណាថា រថយន្ត Coupe ស៊េរីថ្មីនេះ គឺគាំទ្រនូវប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរកម្រិតខ្ពស់, ផ្នែកទ្វារជាប្រភេទ  hidden ឬ semi-hidden door handles និងបំពាក់យ៉ាន់កង់ទំហំធំជាមួយសម្បកកង់បែបស្ព័រ។

សម្រាប់ការឌីស្សាញនេះ គឺត្រូវបានមើលឃើញថា ក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរទម្រង់ឌីស្សាញបែប OneBox ដែលជាស្តង់ដាររបស់ HarmonyOS Smart Travel ដោយជំនួសមកវិញ នូវការប្រើរចនាបថ long-hood style ដែលមានភាពស្រដៀងគ្នានឹងឡាន Xiaomi SU7 ដែលការឌីស្សាញបែបថ្មីនេះ ត្រូវបានគេរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវវ័យទូទៅ។ រថយន្តស៊េរីថ្មីនេះ ក៏នឹងមានការឌីស្សាញផ្នែកចង្កៀងខាងមុខថ្មីផងដែរ ដោយអាចនឹងបំពាក់នូវបច្ចេកវិទ្យាអំពូលភ្លើងប្រភេទ “Smart driving indicator lights” ហើយនិងកញ្ចក់មកក្រោយសងខាងរចនាបែបស្លីម “frameless exterior mirrors” ផងដែរ។

ឈរក្នុងនាមជាម៉ាកយីហោរថយន្តប្រណិតដែលមានតម្លៃសមរម្យបំផុតពីក្រុមហ៊ុន HIMA, ក្រុមហ៊ុន Shangjie គឺបាននឹងកំពុងកំណត់គោលដៅជាក់ច្បាស់ទៅលើក្រុមអ្នកប្រើប្រាស់រថយន្តជាយុវវ័យជាមួយនឹងម៉ូដែល Z7។ Shangjie Z7 នឹងមានការប្រកួតប្រជែងខ្លាំងក្នុងផ្នែកតម្លៃរថយន្តខ្ទង់ 200,000យន់ ឬប្រហែល $29,000 អាមេរិកនៅក្នុងទីផ្សារប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន