no-alternative title
no-alternative title

MPV ស៊េរីថ្មី Geely Galaxy V900 គូរប្រជែង Denza D9 ដាល់លក់មុនជាមួយតម្លៃតែជាង 4 ម៉ឺនដុល្លារទេ

នៅថ្ងៃនេះ Geely Galaxy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely Auto បានប្រកាសដាក់លក់មុនទៅលើឡាន V900 extended-range MPV នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលនេះ នឹងគឺនឹងក្លាយជាគូរប្រជែងរបស់ Denza D9 ដែលជាឡាន MVP របស់ BYD កំពុងតែពេញនិយមនៅលើទីផ្សារទៀតផង។ ជាមួយនិងការប្រកាសនេះ Geely Galaxy បានផ្តល់ជម្រើស 3 ដែលមានដូចជា V900 Pro, Max និង Collector Edition ដែលឡានេះទាំងនេះ គឺជាម៉ូដែល all-wheel drive ទាំងអស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការ Pre-sales នៅពេលេនេះ គឺមានតម្លៃចាប់ពី 319,800 យ៉ន់ ($45,730) ទៅ RMB 349,800 យ៉ន់ រហូតដល់ RMB 389,800 យ៉ន់។ Geely Galaxy V900 ម៉ូដែល EREV MPV ថ្មីនេះ ដំណើរការនៅលើម៉ាស៊ីនចំណុះ 1.5L engine បង្កើតកម្លាំងបាន 120 kW ហើយនិងគាំទ្រដោតម៉ូទ័រអគ្គិសនីចំនួន 2 ព្រមទាំងអាចធ្វើល្បឿនពី 0 ទៅ 100 km/h ត្រឹមពេល 6.5 វិនាទី ក៏ដូចជារត់ជាមួយល្បឿនលឿនបាន 190 km/h។

Geely Galaxy V900 ម៉ូដែល EREV MPV ថ្មីនេះ គាំទ្រដោយអាគុយ 43.3 kWh ឬ 50 kWh ដែលសាកពេញម្តងអាចរត់បានចម្ងាយ 220 km ឬ 260 km តាមស្តង់ដារ CLTC។ ចំពោះការចាក់សាំងពេញម្តង និងសាកពេញម្តងអាចរត់បានចម្ងាយ 1,180 km ឬ 1,220 km តាមស្តង់ដារ CLTC។ រីឯការសាកថ្មវិញ គឺសាកពី 30% ទៅលើ 80% តាមរយៈបច្ចេកវិទ្យាសាក fast charging គឺចំណាយត្រឹមតែ 24 នាទីប៉ុណ្ណោះ។

Galaxy V900 មានបណ្តោយតួរខ្លួន 5,360mm/ ទទឹង 1,998mm/ កំពស់ 1,940 mm និងមានគម្លាតកង់មុខទៅកង់ក្រោយ 3,200mm។ ឡាន minivan ថ្មីនេះមានជម្រើសកៅអី 3 ស្មើរនឹង 6 កៅអី និងកៅអី 4 ជួរ ស្មើរនឹង 8 កៅអី។ ដោយម៉ូដែល 6-កៅអី មាននៅសល់ឃ្លប់គូទក្រោយប្រវែង 919mm ខណៈម៉ូដែល 8-កៅអី នៅសល់ប្រវែង 347mm ហើយកៅអីជួរទី 4 អាចកាត់បត់ចុះបានផងដែរ ដើម្បីទទួលបានកន្លែងដាក់អីវ៉ាន់ធំទូលាយ។ Galaxy V900 មានជម្រើសម៉ូដែលប្រើយ៉ានទំហំ 18-inch និង 20-inch ជាមួយឈ្នាន់ជាន់ចំហៀងដំណើរការចេញចូលស្វ័យប្រវត្តិផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន