no-alternative title
no-alternative title

Tesla សម្រេចបានការផលិតរថយន្តអគ្គិសនីទី 5 លានគ្រឿងនៅក្នុងរោងចក្រ Giga Shanghai Factory

នៅថ្ងៃនេះក្រុមហ៊ុន Tesla ប្រចាំប្រទេសចិន បានប្រារព្ធព្រឹត្តិការណ៍អបអរការស្វាគមន៍រថយន្តទី 5 លានគ្រឿងនៅក្នុងរោងចក្រផលិតរបស់ខ្លួនក្នុងទីក្រុងសៀងហៃប្រទេសចិន និងជារោងចក្រដែលផលិតរថយន្តគ្រឿងទី 5 លានគ្រឿង។ Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំគេជាងបំផុតរបស់សហរដ្ឋអាមេរិក។ Tesla បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រព័ន្ធបើកបរនៃឡានអគ្គិសនីរួមបញ្ចូលគ្នាបីក្នុងមួយ ឬ three-in-one ដែលបង្កើតឡើងដោយក្រុមហ៊ុន Tesla ដែលរួមមានម៉ូទ័រអគ្គិសនី ប្រព័ន្ធប្រអប់លេខ និងប្រព័ន្ធអាំងវឺរទ័រ បម្រើជា "បេះដូង" ដ៏មានឥទ្ធិពលបំផុតរបស់រថយន្តអគ្គិសនី។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024 ក្រុមហ៊ុន Tesla បានប្រកាសថា ប្រព័ន្ធបើកបរអគ្គិសនីទី 10 លានរបស់ខ្លួនត្រូវបានដាក់ឱ្យដំណើរការទូទាំងពិភពលោកនៅរោងចក្រ Giga Shanghai របស់ខ្លួន ដែលជាគ្រឿងបន្លាស់ផលិតដោយខ្លួនឯងដំបូងគេដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះ។

Tesla Giga Shanghai Factory គឺជារោងចក្រផលិតរថយន្តអគ្គិសនីធំជាងគេបំផុតនៅទូទាំងពិភពលោរបស់ Tesla ដែលមានសមត្ថភាពផលិតរថយន្តបានចំនួន 1 លានគ្រឿងក្នុងមួយឆ្នាំៗ។ កាលពីថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2025 ថា រថយន្តទី 4 លាន របស់ Tesla ត្រូវបានផលិតនៅប្រទេសចិនបានចេញពីខ្សែសង្វាក់ផលិតកម្មនៅរោងចក្រសៀងហៃផងដែរ ហើយរថយន្តទី 4 លានគ្រឿង គឺ SUV ប្រាំមួយកៅអី Tesla Model Y L។

 

បន្ថែមពីនេះនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2025 ក្រុមហ៊ុន Tesla បានដឹកជញ្ជូនរថយន្តអគ្គិសនីទៅកាន់ទីផ្សារសកលដល់ទី ៩ លានគ្រឿង ហើយរថយន្តទី 9 គ្រឿង គឺជាម៉ូដែល Tesla Model Y ដែលបានផលិតនៅក្នុងរោងចក្រ Giga Shanghai Factory ផងដែរ។ នៅក្នុងការលក់ប្រចាំខៃធ្នូ ឆ្នាំ 2025 ទាំងការលក់នៅក្នុងប្រទេសចិន និងការនាំចេញទៅកាន់ទីផ្សារសកលរបស់ Tesla គឺជាមចំនួនសរុប 97,171 គ្រឿងនេះបើយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិនហៅកាត់ថា CPCA។

 

តួរលេខនេះ គឺជាលក់ប្រចាំខែបានចំនួនច្រើនបំផុតលើកទីពីរ បន្ទាប់ការលក់បានចំនួន 100,291 គ្រឿងក្នុងខែវិច្ឆិកា ឆ្នាំ 2022។ ដោយឡែកសម្រាប់ការលក់រាយក្នុងទីផ្សារប្រទេសចិនសម្រាប់ខែធ្នូកន្លងទៅ គឺមានចំនួនប្រហែល 94,000 គ្រឿង កើនឡើងប្រហែល 13% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។

គួររំលឹកថា Tesla បានចាប់ផ្តើមការសាងសង់រោងចក្រ Giga Shanghai Factory ក្នុងប្រទេសចិន នៅថ្ងៃទី 7 ខែមករា ឆ្នាំ 2019 និងបានចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ 2019 ដែលជាគម្រោងផលិតរថយន្តអគ្គិសនីដំបូងរបស់ Tesla ដែលគ្រប់គ្រងដោយបរទេសទាំងស្រុងក្នុងប្រទេសចិន។ ក្រុមហ៊ុន Giga Shanghai បានចាប់ផ្តើមនាំចេញរថយន្ត Tesla Model 3 ដំបូងគេទៅកាន់អ្នកប្រើប្រាស់ក្នុងស្រុកចិននៅក្នុងខែមករា ឆ្នាំ 2020និងបានចាប់ផ្តើមនាំចេញម៉ូដែលបន្ទាប់ គឺ Model Y នៅក្នុងខែមករា ឆ្នាំ 2021៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន