no-alternative title
no-alternative title

អេមណាស់! Lexus ចេញឡានអគ្គិសនី RZ 600e F Sport Performance ថ្មី តុបតែងបែបស្ព័រ កាន់តែឡូយ កាន់តែកាលីប!

នេះគឺជាឡានអគ្គិសនី Lexus RZ F Sport ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារប្រទេសជប៉ុន ដោយមានបន្ថែមជម្រើសម៉ូដែលថ្មី គឺ RZ 600e F Sport Performance ដែលគួបផ្សំរវាងរូបរាងបែបស្ព័រ និងកាច ក្នុងកញ្ចប់តែមួយតែម្តង។ឡាន Lexus RZ 600e F Sport Performance ថ្មីនេះ បំពាក់ម៉ូទ័រអគ្គិសនី ចំនួន 2 និងប៉ុង 2 (AWD) ដែលអាចបង្កើតកម្លាំងបាន 420 HP ធ្វើឲ្យវាក្លាយជាម៉ូដែល RZ ខ្លាំងបំផុត ហើយអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 4.4 វិនាទីប៉ុណ្ណោះ។ វាបំពាក់កញ្ចប់អាគុយ ទំហំ 77 kWh ដែលអាចបើកបរបានចម្ងាយ 525 KM នៅពេលសាកភ្លើងពេញម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

RZ 600e F Sport Performance បានខ្ចី Carbon Fiber Bodykit ពីម៉ូដែល RZ 450e F Sport ដែលចេញកាលពីឆ្នាំ 2024 ហើយបានបន្ថែមជម្រើសពណ៌ថ្មី​ចំនួន 2 ផងដែរ​ គឺ Neutrino Gray និង Hakugin II ហើយបំពាក់យ៉ាន់កង់ទំហំ 21 អ៉ីញ ពណ៌ខ្មៅក្រើមថ្មី អមដោយដុំហ្វ្រាំងទំហំ 20 អ៉ីញ និង ទម្លាក់បូមទាបជាងមុន 20mm ផងដែរ។ ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់ដៃចង្កូត ប្រភេទ Yoke ដំណើរការដោយប្រព័ន្ធចង្កូត Steer-by-wire និង ប្រព័ន្ធ Interactive Manual Drive ដ៏ពិសេសរបស់ Lexus ផងដែរ។

សូមបញ្ជាក់ឲ្យដឹងថា Lexus RZ 600e F Sport Performance នឹងចេញលក់នៅប្រទេសជប៉ុន នៅខែមីនា ឆ្នាំ 2026 ខាងមុខនេះ ជាមួយនឹងតម្លៃខ្ទង់ $78,000។ ក្រៅពី RZ 600e F Sport Performance ក្រុមហ៊ុន Lexus ក៏ផ្តល់ជម្រើសម៉ូដែលផ្សេងទៀតដែរ ដូចជា RZ 350e L, RZ 500e L និង RZ 550e F Sport ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន