no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota Camry ស៊េរីឆ្នាំ 2024 ប្រកាសចេញលក់នៅទីផ្សារសិង្ហបុរី តម្លៃជាង 24 ម៉ឺនដុល្លារសិង្ហបុរី

Toyota Camry ជំនាន់ទី 9 ម៉ូដែល XV90 ស៊េរីឆ្នាំ 2024 បានបង្ហាញវត្តមានលើកដំបូងក្នុងទីផ្សារតំបន់អាស៊ាន ដោយចាប់ផ្តើមពីទីផ្សារប្រទេសសិង្ហបុរី ក្រោយពីរយះពេល 9 ខែ ដែលម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាសកលកាលពីខែវិច្ឆិកា ឆ្នាំ 2023។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តដែលដំណើរការនៅលើប្រព័ន្ធ D-Segment ដ៏មានប្រជាប្រិយភាពរបស់ជប៉ុនមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់តែជម្រើសមួយម៉ូដែលប៉ុណ្ណោះ “Elegance” នៅក្នុងទឹកដីប្រទេសដែនកោះក្នុងតំបន់អាស៊ានមួយនេះនេះជាមួយតម្លៃប្រមាណ SDG246,888 ដែលរួមបញ្ចូលទាំងតម្លៃ COE។

 

ម៉ូដែល All-new 2024 Toyota Camry ត្រូវបាននាំចូលទៅលក់ក្នុងទីផ្សារប្រទេសសិង្ហបុរីជាមួយជម្រើសម៉ូដែលប្រើម៉ាស៊ីន Hybrid តែមួយប៉ុណ្ណោះ។ ដោយរថយន្តនេះប្រើប្រាស់បំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ប្រភេទ 2.5-liter naturally-aspirated inline-four petrol engine ដែលមានកំលាំង 188 សេះ និងកំលាំងរមូល 221Nm គូបផ្សំជាមួយការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 136 សេះ និងកំលាំងរមូល 108Nm ដែលសរុបកំលាំងដែល Camry 2024 ធ្វើបាន គឺដល់  231 សេះ ដែលផ្តល់ថាមពលដំណើរការទាំងអស់ទៅកាន់កង់ខាងមុខទាំងពីរ ឬ FWD (Front-wheel-drive)។

 

ប្រព័ន្ធម៉ាស៊ីន Hybrid របស់ All-new Toyota Camry 2024 ដំណើរការជាមួយប្រអប់លេខអេឡិចត្រូនិចប្រភេទ CVT និងបំពាក់នូវកញ្ចប់អាគុយអគ្គិសនីតូចជាប្រភេទ Lithium-ion battery។ សម្រាប់កម្រិតស៊ីសាំងរបស់ម៉ាស៊ីន Hybrid ទំហំ 2.5-liter របស់ Toyota Camry 2024 គឺប្រមាណ 5.1L/100km។

 

លក្ខណៈពិសេសមួយចំនួនទៀតរបស់ Toyota Camry 2024 Hybrid ដែលមានវត្តមាននៅទីផ្សារសឹង្ហបុរី រួមមានចង្កៀងខាងមុខប្រភេទ LED headlamps ជាមួយចង្កៀង daytime-running lights (DRLs), ចង្កៀងកាងក្រោម LED fog lamps, និងចង្កៀងខាងក្រោយប្រភេទ LED tail lights។ រថយន្ត Sedan ដ៏មានប្រជាប្រិយភាពរបស់ជប៉ុនមួយនេះ ប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch, មានអេក្រង់បង្ហាញព័ត៌មានរថយន្ត និងអេក្រង់កម្សាន្តទំហំ 12.3-inch ដូចគ្នា ព្រមទាំងគាំទ្រដំណើរការភ្ជាប់ជាមួយកម្មវិធី Apple CarPlay និង Android Auto ថែមទៀតផង។

 

All-new Toyota Camry 2024 ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនទំហំវិមាត្រធំជាងមុនប្រមាណ 35mm ដែលអនុញ្ញាតិឲ្យរថយន្ត Sedan ជំនាន់ថ្មីនេះ អាចផ្ទុកចំនុះបានដល់ 500 លីត្រ។

 

បន្ថែមពីនេះ All-new Toyota Camry 2024 នៅមានបំពាក់មកជាមួយប្រព័ន្ធបំពងសំឡេងប្រភេទ JBL Speaker ចំនួន 9 គ្រាប់, ប្រព័ន្ធបាញ់បង្ហាញលើកញ្ចក់ខាងមុខ Head-up display, កៅអីខាងមុខមានមុខងារកំនត់ចំនួន 8 របៀបរួមទាំងមុខងារម៉ាស្សា, កៅអីស្បែក Leather upholstery, ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ 3 តំបន់ និងដំបូលបើក Panoramic sunroof ជាដើម។

លើសពីនេះទៅទៀត រថយន្តស៊េរីថ្មីនេះក៏មានបំពាក់នូវប្រព័ន្ធ voice assistant system, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែ wireless charging pad រួមទាំងប្រព័ន្ធជំនួយការបើកបរ  advanced driver assistance ដែលរួមបញ្ចូលនូវមុខងារពិសេសៗដូចជាប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ autonomous emergency braking ជាមួយ parking support, មុខងារកំនត់ល្បឿនរថយន្ត adaptive cruise control, មុខងារចាប់គន្លងផ្លូវ lane tracing assist និងមុខងាររំលឹកនៅពេកចាក់ចេញពីគន្លងផ្លូវ lane departure alert, មុខងារ blind spot monitor, traffic sign recognition, ក៏ដូចជាមុខងារកាមេរ៉ា 360-degree surround view monitor ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន