no-alternative title
no-alternative title

Chery បញ្ចេញគំរូឡានហោះស៊េរីថ្មី មានសមត្ថភាពអាចហោះហើរបានចំងាយ 80km

កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Chery បានធ្វើការតាំងបង្ហាញគំរូរថយន្តដែលអាចហោះបានដែលមានឈ្មោះថា “Land and Air vehicle” របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ 2024 Chery Global Innovation Conference ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Anhui ប្រទេសចិន។ Chery ក៏បានបញ្ជាក់ផងដែរថា គំរូប Flying Car ដំបូងរបស់ខ្លួនបាននឹងកំពុងស្ថិតក្នុងដំណាលកាលអភិវឌ្ឍន៍ ហើយរថយន្តនេះទទួលបានជោគជ័យសម្រាប់ការតេស្តសាកល្បងក្នុងរយះចម្ងាយប្រមាណ 80km រួចហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមគំរូឡានហោះរបស់ Chery គឺមានការឌីស្សាញឡើងបែបរថយន្តកាត់កូនយន្តហោះឬហៅថា Three-body hybrid-wing flying car ដែលមិនមានដៃចង្កូត និងឈ្នាន់ហ្គែរ ហើយត្រូវបានបែកចែកជាបីផ្នែកសំខាន់ៗ គឺបែបកូនយន្តហោះជាផ្នែក Aircraft, ផ្នែកកាប៊ីនរថយន្តបំពាក់នូវប្រព័ន្ធបើកបរឆ្លាតវៃជាផ្នែ Intelligent Cockpit និងការបើកបរដោយប្រព័ន្ធស្វ័យប្រវត្តិជាផ្នែក Intelligent Chassis។

គំរូឡានហោះរបស់ Chery មួយនេះ ត្រូវបានរចនាឡើងដោយអាចដំណើរការបានទាំងបើកបរនៅលើដងផ្លូវ និងការហោះហើរដោយសារតែវាគាំទ្រមុខងារផ្លាស់ប្តូរសម្រាបើកបរស្វ័យប្រវត្តិ autonomous flying និង autonomous land driving mode។ Chery បញ្ជាក់ថា ឡានហោះរបស់ខ្លួនផលិតឡើងក្នុងគោលបំណងសម្រាប់ការធ្វើដំណើរចំងាយជិតៗដូចជានៅក្នុងទីក្រុងជាដើម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ជាមួយមុខងារ Flying Mode គឺអនុញ្ញាតិឲ្យឡាននេះអាចហោះឡើង និងចុះចតបានប្រកបដោយសុវត្ថិភាព។

 

យោងតាមសារព័ត៌មានដែលបានចេញផ្សាយលើកមុននិយាយថា ឡានហោះរបស់ Chery ត្រូវបានបង្កើតឡើងដោយឈរនៅលើស្ថាបត្យកម្ម S2ma-scalable intelligent Mars architecture  និងត្រូវបានរចនាឡើងសម្រាប់ដែលអាចផ្ទុកមនុស្សពីរនាក់។ សម្រាប់ការហោះហើរវិញ គឺអាចហោះបានរយះកំពស់ទាបជាង 1000 ម៉ែត្រ ជាមួយល្បឿនហោះហើរអតិបរមាអាចឡើងដល់ 120 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយពេលវេលាហោះហើរ អាចធ្វើបានប្រហែល 40 នាទី។

 

ក្រៅពី Chery នៅមានក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសចិនជាច្រើនទៀតដែលកំពុងធ្វើការលើគម្រោងអភិវឌ្ឍន៍ និងផលិតឡានហោះបានដូចជា Xpeng, GAC និង Geely ជាដើម… ដោយក្នុងនោះក្រុមហ៊ុន Xpeng ទទួលបានជោគជ័យក្នុងការសាកល្បងហោះហើរសម្រាប់ឡានហោះរបស់ខ្លួនកាលពីខែមិនា កន្លងទៅនៅទីក្រុង Guangzhou ប្រទេសចិន។

ឡានហោះ Xpeng AeroHT មានទំងន់ប្រមាណ 2,500kg, មានសមត្ថភាពអាចហោះហើរបានល្បឿនធម្មតា cruising speed ប្រមាណ 248km/h និងល្បឿនអតិបរិមាប្រមាណ 230km/h ហើយអាចដាក់អ្នកដំណើរការបានចំនួន 6 នាក់។ យ៉ាងណាមិញសម្រាប់ការចេញលក់ផ្លូវការណ៍៍ក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែ បើតាមប្រភពព័ត៌មានចុងក្រោយ Xpeng AeroHT អាចនឹងចេញលក់ផ្លូវការណ៍នៅឆ្នាំ 2025 បន្ទាប់ពីទទួលបានច្បាប់អនុម័តផ្លូវការណ៍ពីស្ថាប័នពាក់ព័ន្ធក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន