ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការបង្ហាញចេញរូបរាងផ្លូវការណ៍របស់រថយន្តស៊េរីថ្មីម៉ូដែល Galaxy Starship 7 ដែលជារថយន្ត Plug-in-hybrid SUV ប្រតិបត្តិការដោយប្រព័ន្ធ Thor System ជំនាន់ថ្មីចុងក្រោយរបស់ Geely។ រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅលើទីផ្សារនាចុងឆ្នាំ 2024 នេះ។
Geely Galaxy Starship 7 ត្រូវបានប្រកាសចុះបញ្ជីផ្លូវការណ៍ពីស្ថាប័ន MIIT របស់ប្រទេសចិនកាលពីខែកញ្ញា កន្លងទៅ។ រថយន្ត medium-sized SUV ស៊េរីថ្មីនេះ ត្រូវបានផលិតតាមស្តង់ដារប្រព័ន្ធដំណើរការ Global Energy Architecture (GEA)platform របស់ Geely ដែលធ្វើឲ្យរថយន្តស៊េរីថ្មីនេះមានប្រវែងបណ្តោយ 4,740mm/ ទទឹង 1,905mm/ កម្ពស់ 1,685mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,755mm។
នៅផ្នែកខាងក្នុងមានការរចនាតុបតែងយ៉ាងប្រណិតរំលេចដោយពីរពណ៌ (Dual-tone Color) ជាមួយពណ៌ត្នោត និងពណ៌ខ្មៅ, ដៃចង្កូតរចនាជាមួយការបំពាក់នូវប៊ូតុងបញ្ជាមុខងារសំខាន់ៗជាច្រើនហៅថា double-spoke flat-bottom multi-function steering wheel, អេក្រង់កម្សាន្តធំស្ថិតនៅកណ្តាល អេក្រង់បង្ហាញព័ត៌មានជាប្រភេទ LCD Instrument Panel, ប្រព័ន្ធភ្លើង surround ambient lights តាមកាប៊ីន ប្រព័ន្ធម៉ាស៊ីនត្រជាក់បង្កប់តាម Dashboard និងកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរ រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរផងដែរ។
បន្ថែមពីនេះក៏ឃើញមាន Speaker បំពងសំឡេងចំនួនពីរស្ថិតនៅខាងលើ Dashboard ថែមទៀតផង។ រថយន្តស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការដំឡើងនេះមុខងារ AI Assistant និង Flyme Auto Smart Cockpit operating system ផងដែរ។ សម្រាប់ប្រព័ន្ធ plug-in hybrid system ត្រូវបាន MIIT បញ្ជាក់ថា គឺដំណើរការនៅលើម៉ាស៊ីន 1.5L Engin ស៊េរី BHE15-BFN រួមនឹងប្រព័ន្ធម៉ូទ័រមួយបំពាក់នូវកង់ខាងមុខ រួមនឹងប្រើកញ្ចប់ថ្មប្រភេទ lithium iron phosphate battery packs ដែលផលិតដោយក្រុមហ៊ុន SVOLT ឬ Sunwoda electronic។
ម៉ាស៊ីន Hybrid 1.5L របស់ Galaxy Starship 7 មានកំលាំង 82kW ឬស្មើរនឹង 110 សេះ។ MIIT បញ្ជាក់បន្ថែមទៀតថា Galaxy Starship មានជម្រើសកញ្ចប់ថ្មទំហំ 19.09kWh និង 28.94kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 101km និង 150km។ ចំនែកកម្រិតស៊ីសាំងវិញ គឺប្រមាណ 4.85L/100km និង 4.88L/100km។
Galaxy Starship 7 មានទំងន់ 1,724kg និង 1,790kg។ រថយន្ត Plug-in-hybrid ស៊េរីថ្មីនេះ ក៏គាំទ្រស្តង់ដារប្រព័ន្ធសាកភ្លើងល្បឿនផងដែរ។ សូមបញ្ជាក់ថា រថយន្តម៉ាក Galaxy របស់ Geely លក់បានចំនួន 29,047 គ្រឿង កាលពីអំឡុងខែកញ្ញាកន្លងទៅ ដែលមានកំណើនការលក់ធៀបពីមួយឆ្នាំទៅមួយឆ្នាំ 112%។ បើគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ការលក់រថយន្ត Geely Galaxy Model មានចំនួនសរុប 153,682 គ្រឿង ដែលធ្វើឲ្យការលក់ប្រចាំឆ្នាំកើនឡើងប្រមាណ 250%៕