no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន តូយ៉ូតា រៀបចំពិធីបង្ហាញសមត្ថភាពនៃការបើកបរសាកល្បងជាលើកដំបូងនៅកម្ពុជា ពីសំណាក់អ្នកបើកបរអជីពមកពីប្រទេសថៃ

ថ្ងៃនេះ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា រួមសហការជាមួយនឹងក្រុមហ៊ុន តូយ៉ូតាម៉ូទ័រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានរៀបចំនូវកម្មវិធី  TOYOTA CARAVAN គ្រោមគំរោង CARAVAN ប្រចាំតំបន់មេគង្គ ជាលើកទីមួយនៅប្រទេសកម្ពុជា ដែលពិធីនេះត្រូវបានក្រុមហ៊ុនប្រារព្ធឡើងនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានរយះពេលពីថ្ងៃ ចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 26 ខែកុម្ភះនេះ ឆ្នាំ 2017 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន បានបញ្ជាក់ថា គំរោងនេះ គឺបានចាប់ផ្តើបពីថ្ងៃទី 1 ខែកុម្ភះមកម្លេះ ដោយមានរថយន្ត Toyota Hilux ចំនួន 4 គ្រឿង បានធ្វើដំណើរឆ្លងកាត់ប្រទេសថៃ មីយ៉ាន់ម៉ា វៀតណាម ឡាវ និងគោលដៅចុងក្រោយប្រទេសកម្ពុជា ដែលមានប្រវែងផ្លូវសរុបចំនួន 9000 គីឡូម៉ែត្រ នឹងប្រើប្រាស់រយះពេលចំនួន 45 ថ្ងៃ។ 

តាមប្រសាសន៍លោក ហ៊ីរ៉ូយូគិ អុីតូស នាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា គឺជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តតូយ៉ូតាគ្រប់ភេទ និងផ្គត់ផ្គង់គ្រឿងបន្លាស់ ហើយនឹងផ្តល់នូវសេវាកម្មជួសជុលដែលមានគុណភាពល្អបំផុតនៅក្នុងព្រះជាណាចក្រកម្ពុជា។ លោកបានបន្ថែមថា ដោយសារតែមានការជួយគាំទ្រ និងជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំពីរោងចក្រផលិត ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា តែងតែយកចិត្តទុកដាក់ជានិច្ចនៅក្នុងការជ្រើសរើសប្រភេទរថយន្តដែលសមស្របទៅនឹងទីផ្សារប្រទេសកម្ពុជា។ េហុតនេះ ដើម្បីបង្កើតអោយបានជម្រើសដ៏ល្អបំផុត ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានធ្វើការម៉ត់ចត់លើស្ថានភាពផ្លូវ គុណភាពប្រងរអិល អាកប្បកិរិយានៃការបើកបរ អាកាសធាតុ និងកត្តាពាក់ព័ន្ធជាច្រើនទៀត ដើម្បីធានាបានផលិតផលដែលមានស្តង់ដារ។ ដោយសារតែកត្តានេះ ទើបក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ព្យាយាមនាំមកនូវប្រភេទរថយន្តដែលមានម៉ដែលផ្សេងៗគ្នាក្នុងការបំពេញតម្រូវការ និងការពេញចិត្តរបស់អតិថិជន។ 

លោក ហ៊ីរ៉ូយូគិ អុីតូស បានបន្តថា នៅក្នុងកម្មវិធីនេះ អតិថិជនទាំងអស់ អាចអញ្ជើញមកទទួលបទពិសោធន៍នៃការសាកល្បងបើកបររថយន្តជាមួយនឹងអ្នកបើកបរអាជីពពីប្រទេសថៃ ដែលពួកគាត់នឹងបង្ហាញនូវអនុភាព និងគុណភាពដ៏អស្ចារ្យបំផុតនៃប្រភេទរថយន្ត Pick Up Hilux Revo ដែលលក់ដាច់ជាងគេបំផុតនៅកម្ពុជា។ ហើយក្រៅពីការបើកសាកល្បងនេះ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ក៏មានរៀបចំផ្តល់ជូន សេវាកម្មត្រួតពិនិត្យរយន្ត 11 ចំនុច ដោយឥតគិតថ្លៃដល់អតិថិជន តូយ៉ូតា ទាំងអស់ ហើយនិងមានផ្តល់នូវតម្លៃពិសេសលើសេវាកម្មថែទាំរថយន្ត និងតម្លៃពិសេសលើប្រេងរំអិលរបស់តូយ៉ូតាផងដែរសំរាប់រយះពេល 2 ថ្ងៃនេះ។ 

នៅក្នុងឱកាសនោះដែរលោក យូហិ ម៉ូរ៉ាសេ ដែលជាតំណាងក្រុមហ៊ុនតូយ៉ូតាម៉ូទ័រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា គោលបំណងនៃការបង្កើតនូវគំរោងមួយនេះ គឺយើងព្យាយាមបើកសាកល្បងរថយន្តរបស់យើងនៅគ្រប់ស្ថានភាពផ្លូវទាំងអស់នៅជុំវិញពិភពលោកជាច្រើនដងនៅក្នុងចំងាយផ្លូវយ៉ាងវែង ដើម្បីស្រាវជ្រាវផលិតនូវរថយន្តដែលមិនត្រឹមតែមានគុណភាពខ្ពស់ និងអាចជឿទុកចិត្តបានប៉ុណ្ណោះទេ ប៉ុន្តែក៏ជារថយន្តដែលសមស្របទៅនឹងស្ថានភាពផ្លូវក្នុងតំបន់ និងសមទៅនឹងតម្រូវការរបស់អតិថិជនផងដែរ។  

លោកបានបន្តថា ប្រធានបទសំរាប់គម្រោងនេះ គឺនៅជាមួយគ្នាជានិច្ច ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងនៅក្នុងការផលិតផរថយន្ត ដែលមានគុណភាពគួរជាទីទុកចិត្ត សំរាប់បំពេញតំរូវ និងផ្តល់ជូននូវបទពិសោធន៍ក្នុងការបើកបរពោពេញដោយទៅដោយភាពសប្បាយរីករាយ និកផាសុកភាព។

នៅក្នុងកម្មវិធីនេះដែរ អតិថិជន និងអ្នកសារព័តមានទាំងអស់បានចូលរួមបើកបរសាកល្បងជាមួយអ្នកបើកបរអាជីពមកពីប្រទេសថៃ ដោយភាពរីករាយជាមួយនឹងការទទួលបានបទពិសោធន៍ថ្មី នៅក្នុងការបើកបររថយន្ត Hilux Revo នៅក្នុងស្ថានភាពផ្លូវលំបាកមួយចំនួនដែលក្រុមហ៊ុន បានរៀបចំឡឿងដើម្បីអោយអតិថិជនស្វែងយល់ពីសមត្ថភាពពិតប្រាកដរបស់រថយន្ត។ 

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម