នៅថ្ងៃទី 01 ខែមីនា ឆ្នាំ 2017 នេះ ដើម្បីធ្វើការស្វាគមន៍ផលិតផលថ្មី ម៉ាស៊ីនត្រជាក់ 8 Pole Digital Inverter ដ៏ទំនើបដំបូងគេបង្អស់លើពិភពលោក ក្រុមហ៊ុន សាមសុងបានដាក់ពង្រាយកង់ចំនួនដប់ប្រាំបី ដោយភ្ជាប់ជាមួយសារនៃ 8 Pole Digital Inverter ជុំវិញទីក្រុងភ្នំពេញដើម្បីបង្ហាញអំពីការយល់ដឹងនៃផលិតផលម៉ាស៊ីនត្រជាក់មួយនេះភ្ជាប់ជាមួយនឹងប្រធានបទ «សន្សំសំចៃថាមពល ដើម្បីថែរក្សាបរិស្ថាន»។
ម៉ាស៊ីនត្រជាក់ជំនាន់ថ្មីនេះ ត្រូវបានរចនាទ្បើង មិនគ្រាន់តែផ្តល់នូវបរិយាកាសត្រជាក់ស្រួលនៅគ្រប់ទីកន្លែងប៉ុណ្ណោះទេ តែបច្ចេកវិទ្យា 8 Pole មានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយសម្លេងរំខាន និងរំញ័រ ហើយមានដំណើរការបានយ៉ាងស្ងៀមស្ងាត់បំផុត។ មិនតែប៉ុណ្ណោះ លក្ខណៈដ៏ពិសេសរបស់វាគឺជួយសន្សំសំចៃថាមពលទៀតផង។ សាមសុងតែងតែយកចិត្តទុកដាក់បំផុតក្នុងការធ្វើឲ្យបន្ទប់ត្រជាក់ខ្លាំង ក៏ប៉ុន្តែក្នុងឆ្នាំនេះការច្នៃប្រឌិតដ៏ធំសម្បើមនេះនឹងផ្លាស់ប្តូរមុខមាត់ទីផ្សារនៃម៉ាស៊ីនត្រជាក់ជារៀងរហូត។ ម៉ូទ័រ 8 Pole មានប្រសិទ្ធភាពធ្វើឲ្យម៉ូទ័រវិលបានលឿនជាងមុន មានភាពរលូនជាងមុន ដែលធ្វើឲ្យការប្រើប្រាស់ភ្លើងតិចជាងម៉ាស៊ីនត្រជាក់ធម្មតា។
លើសពីនេះទៅទៀត នៅថ្ងៃទី 04 ខែមីនា ក្រុមហ៊ុនសាមសុងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅឯ ហាងទំនើបសាមសុង KLDis 3 នៅមុខអាគារ Phnom Penh Tower ដែលស្ថិតលើមហាដងវិថីព្រះមុនីវង្ស ដើម្បីធ្វើឲ្យអតិថិជន ទាំងទ្បាយបានយល់ដឹងរឹតតែច្បាស់ពីផលិតផលនេះ។ នៅព្រឹត្តិការណ៍នេះដែរ ក៏មានការបន្ថែមជូនជាច្រើនដល់អតិថិជនរួមមានដូចជា ការលក់បញ្ចុះតម្លៃ និងការតម្លើងដោយមិនគិតប្រាក់កំរៃបន្ថែម សម្រាប់ការបញ្ចូលហ្គាស។
ម្យ៉ាងវិញទៀតនឹងមានសកម្មភាពរីករាយ និងការលេងល្បែងកំសាន្តក្នុងការប្រកួតយករង្វាន់ផ្សេងៗទៀតផង។ ជាទូទៅនៅពេលប្រើប្រាស់ម៉ាស៊ីនត្រជាក់តែងតែមានការចំណាយលើថ្លៃភ្លើងច្រើន ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់មានការស្ទាក់ស្ទើរក្នុងការទិញយកមកប្រើ។ ឥទ្បូវនេះជាមួយបច្ចេកវិទ្យា 8 Pole នឹងក្លាយជាដំណោះស្រាយដ៏ល្អបំផុតដោយសារតែវាអាចសន្សំសំចៃថាមពលបានយ៉ាងល្អប្រសើរ។
ដើម្បីដឹងឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់ស៊េរី Samsung 8 Pole Digital Inverter សូមកុំភ្លេចអញ្ជើញមកចូលរួមព្រឹត្តិការណ៍នេះនៅថ្ងៃទី 04 ខែមីនា នៅហាងទំនើបសាមសុង KLDis 3 ដែលស្ថិតនៅក្នុងអាគារលេខ 306 ផ្លូវ 93 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ នៅមុខអាគារ Phnom Penh Tower ចាប់ពីម៉ោង 8 ព្រឹក ដល់ 8 យប់។