no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Huawei បានដឹកនាំតារាប្រុសស្រីល្បីៗ នាំយកសម្ភារះសិក្សារ និងអំណោយមួយចំនួនធំ ជូនដល់កុមាកំព្រាក្រីក្រ នៅមជ្ឃមណ្ឌលផ្ទះបាយកុមារ

ថ្ងៃទី 01 មិថុនា ឆ្នាំ 2017  ទិវាកុមារអន្តរជាតិ ក្រុមហ៊ុន Huawei ឈរនៅជួរមុខ លើកប្រាក់ចំណេញលំដាប់ពិភពលោកពីប្រព័ន្ធប្រតិបត្តិការ Android Smartphone បានរួមសហការ ជាមួយតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន លោក Vid Cooler តារាចម្រៀង Hot Rapper ប្រចាំផលិតកម្ម រស្មីហង្សមាស, លោក វ៉ាន់ ផល្លី តារាចម្រៀង We-Production រស្មីហង្សមាស, លោក ផល ពៅវីរ័ត្ន តួឯកក្នុងរឿង ជួយអូនផង និងខ្សែកពេជ្រជិតបញ្ចាំងឆាប់ៗ, កញ្ញា ចាន់ គង្កា តារាបង្ហាញម៉ូត Cambodian Next Top Model និងជាតារាសម្តែង, កញ្ញា មួន នីណា, កញ្ញា សុផា លីនដា, ភីយ៉ា វេកា តារាបង្ហាញម៉ូត និងតារាសម្តែង ដ៏មានប្រជាប្រិយភាព, លោក គង់ ប៊ុនថន ពិធីករសំបូរវោហាស័ព្ទ,  លោក  ឈាង ដាវុធ ពិធីករមុខប្រជាប្រិយនិងពូកែវោហា ព្រមទាំងតារា ជាច្រើនរូបទៀត ដើម្បីរៀបចំជាកម្មវិធី សប្បុរសធម៌មួយ ក្នុងគោលបំណងជួយដល់កុមារកំព្រា កុមារក្រីក្រ ក្មេងអនាថា ដែលកំពុងតែលំបាក មានជីភាពភាពខ្វះខាត  ត្រូវការជំនួយ ដើម្បីរស់រាន និង បន្តការសិក្សាតទៅមុខបតទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសកម្មភាពនៃការចែករំលែក និងបង្ហាញនូវសេចក្តីស្រឡាញ់ទៅកាន់កុមារកម្ពុជា គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន Huawei កម្ពុជា ព្រមទាំងសប្បុរសជន ម្ចាស់ហាងលក់ទូរសព្ទដៃ ស៊ីវអេង និង ស៊ីវអេង 2, សិល្បៈករសិល្បៈការីនីទាំងអស់ បានរៀបចំជាសម្ភារៈសិក្សា និងអំណោយមួយចំនួនធំ ដើម្បីផ្តល់ជូនទៅដល់ប្អូនៗកុមារកំព្រា កុមារក្រីក្រ និងកុមារអនាថា ដែលកំពុងតែ ជួបការខ្វះខាត នៅអង្គការផ្ទះបាយកុមារ។

ថ្លែងក្នុងអង្គពិធី លោក អែម យុទ្ធូ ប្រធានទីផ្សារជាន់ខ្ពស់ប្រចាំនៅកម្ពុជាបានអោយដឹងថា នេះជាលើកទីពីរ ហើយ ដែល ក្រុមហ៊ុន សហការជាមួយ តារាល្បីៗ ប្រុសស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីសប្បុរសធម៌ ជួយដល់កុមារក្រីក្រ កំព្រាអនាថា ដើម្បីអបអរសាទរដល់ទិវាសិទ្ធិកុមារអន្តរជាតិ ប្រចាំប្រទេសកម្ពុជា។ សម្រាប់ឆ្នាំនេះ យើងបាន នាំយកអំណោយ សម្ភារៈសិក្សា យ៉ាងច្រើនសន្ធឹកសន្ធាប់ ជួយដល់កុមារ កំព្រា ក្រីក្រអនាថា នៅអង្គការផ្ទះបាយកុមារ ដើម្បីជម្រុញឲ្យពួកគាត់ ទទួលបានសុខមាលភាពល្អ និង មានលទ្ធភាព បន្តការសិក្សាខ្ពង់ខ្ពស់ ប្រាស់បាកពីភាពអវិជ្ជា និងក្លាយជាទំពាំងស្នង ឫស្សីនាថ្ងៃអនាគត។ 

មានវត្តមាននៅទីនោះដែរ តារាល្បីៗប្រុសស្រី រួមមាន លោក Vid Cooler, លោក វ៉ាន់ ផល្លី, កញ្ញា ចាន់ គង្កា, លោក ផល ពៅវីរ័ត្ន,  កញ្ញា ភីយ៉ា វេកា, កញ្ញា សុផា លីនដា, កញ្ញា មួន នីណា, លោក ឈាង ដាវុធ, និង លោកគង់ ប៊ុនថន បានលើកមតិរួមគ្នាថា “យើងស្រឡាញ់គាំទ្រកុមារនៅទីនេះ ហើយជាទឹកចិត្តសប្បុរស ផ្ទាល់ខ្លួនរបស់យើង រួមគ្នាជាមួយក្រុមហ៊ុន Huawei ដើម្បីចូលរួមលើកកម្ពស់ សិទ្ធកុមារ ទិវាកុមារអន្តរជាតិ”។ 

លោក ង៉ូវ ឈីវ ប្រធាន អង្គការផ្ទះបាយកុមារ បានឲ្យដឹងថា បច្ចុប្បន្នអង្គការរបស់លោក មានកុមារក្រីក្រ កំព្រាអនាថា ប្រមាណជាង ពី 150 ទៅ 200 នាក់។ អង្គការផ្ទះបាយកុមារ ជាកន្លែងផ្តល់នូវ អាហារហូបចុក និងទីកន្លែងស្នាក់នៅ និងសិក្សា ដល់កុមារដែលត្រូវការជំនួយ។ អាស្រ័យហេតុនេះ យើងពិតជាត្រូវការជំនួយ តិចក្តី ច្រើនក្តី ពីគ្រប់ មជ្ឈដ្ឋាន ទាំងក្រុមហ៊ុន សប្បុរសជនគ្រប់ជាន់ថ្នាក់។ លោក ង៉ូវ ឈីវ បញ្ជាក់បន្ថែមថា “ខ្ញុំបាទតាំងនាមឲ្យអង្គការផ្ទះបាយកុមារ សូមថ្លែងអំណរអរគុណ ដល់ក្រុមហ៊ុន Huawei និង សិល្បករសិល្បការិនី ដែលបានមូលគ្នា ផ្តល់នូវសម្ភារៈសិក្សា និងអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ជួយដល់ កុមារនៅទីនេះ”។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Huawei តែងតែមានសកម្មភាព ជួយដល់កិច្ចការងារសង្គមកម្ពុជា ជាបន្តបន្ទាប់ ជាក់ស្តែង កាលពី 8 ឩសភាឆ្នាំ 2016 កន្លងទៅ Huawei បានឩបត្ថម្ភ 20 ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់អង្គការកាកបាទក្រហមកម្ពុជា នៅក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេសកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ការអប់រំ ការជួយសង្គ្រោះជនរងគ្រោះ និងឧបទ្ទវហេតុផ្សេងៗ ពិសេសបង្កឡើងដោយការប្រែប្រួលអាកាសធាតុបបញ្ហាសីតុណ្ហភាពឡើងកំដៅ បញ្ហាខ្វះទឹក ក៍ដូចជាបង្ហាញពីជំហរនិងទស្សនៈ វិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនចំពោះការវិនិយោគនៅកម្ពុជា។ ក្រៅពីនេះ ក្រុមហ៊ុន Huawei បានចូលរួមឩបត្ថម្ភ ទឹកប្រាក់ចំនួន 15000 ដុល្លារ ក្នុងកម្មវិធី អង្គរសង្រ្កានឆ្នាំ 2016, ផ្ដល់ជំនួយជាអណ្ដូងទឹកដល់ក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់ជំនួយកុំព្យូទ័រយួរដៃដល់ សហភាពសហព័ន្ធ យុវជនកម្ពុជា, សហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ក្នុងកម្មវិធីប្រកួតជ្រើសរើស អ្នកនិយាយ ភាសាចិនឆ្នើមឆ្នាំ 2016,  និងជួយគាំទ្រវិស័យអប់រំ លើគម្រោងនៃ “គ្រាប់ពូជដើម្បីអនាគត”,  ចូលរួមគាំទ្រសកម្មភាពយុវជន ឈានមុខ AIESEC “Youth Speak Out” និង “Green Up the City” និង “កម្មវិធីសប្បុរសធម៌នៅទីក្រុង ឩដុង្គ”, កម្មវិធី សប្បុរសធម៌របស់សកលវិទ្យា Western នៅខេត្តកំពុងស្ពឺ, កម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីមុន្ទីរពេទ្យ គន្ធៈបុប្ផា, កម្មវិធី តន្ត្រីសប្បុរសធម៌ April Fool Day -ល-។

គួររំលឹកថា ហួវៃ គឺជាក្រុមហ៊ុន ផ្តល់ដំណោះស្រាយផ្នែក ព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ទូរគមនាគមន៍  (ICT) ដ៏ឈានមុខគេ និងជាក្រុមហ៊ុន ទូរសព្ទស្មាតហ្វូនដ៏ធំលំដាប់លេខ៣ លើពិភពលោក។ បច្ចុប្បន្ន ស្មាតហ្វូន ដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម