no-alternative title
no-alternative title
no-alternative title
no-alternative title

កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ 2017 ត្រឡប់មកសារជាថ្មី ជាមួយប្រាក់រង្វាន់ 40,000 ដុល្លារអាមេរិក

CIMB ASEAN Stock Challenge ដែលជាកម្មវិធីប្រកួត ការជួញដូរភាគហ៊ុន ធនគារស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន បានត្រឡប់មកវិញ ក្នុងឆ្នាំទី 8 ដែលនិស្សិតសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងប្រទេសប្រ៊ុយណេ គឺអាចចុះឈ្មោះចូលរួមប្រកួតបាន។ តាមបញ្ជាក់ពីអ្នករៀបចំ បានអោយដឹងថា កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយ អិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ 2017 នេះ មានប្រាក់រង្វាន់សរុប 40,000 ដុល្លារអាមេរិក ហើយវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់ នឹងត្រូវធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ខណៈដែលក្រុមជើងឯកថ្នាក់តំបន់ នឹងបានធ្វើដំណើរកម្សាន្តទៅកាន់ផ្សារភាគហ៊ុនទីក្រុងតូក្យូ ប្រទេសជប៉ុន។

 

បេក្ខជនប្រឡង នឹងធ្វើការប្រកួតប្រជែងទៅលើជំនាញវិនិយោគរបស់ខ្លួន ផ្អែកលើពេលវេលាជាក់ស្តែងនៃផ្សារភាគហ៊ុន ដែលពួកគេអាចជួញដូរនៅលើទីផ្សារភាគហ៊ុនធំៗទាំង៥ ក្នុងតំបន់ រួមមានផ្សារភាគហ៊ុនប៊ូរសាម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុនឥណ្ឌូណេស៊ី (IDX) ផ្សារភាគហ៊ុនសិង្ហបុរី (SGX) ផ្សារភាគហ៊ុនថៃ (SET) និងផ្សារភាគហ៊ុនហុងកុង (HKEx)។ កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំនេះ គឺកាន់តែពិសេសពីឆ្នាំមុន ដោយបាននាំយកនូវកម្មវិធី Mobile App ថ្មី ដែលផ្តល់ភាពងាយស្រួល ដល់ក្រុមប្រកួតនៅក្នុងការវិភាគទិន្នន័យ និងការជួញដូរភាគហ៊ុន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Dato’ Hamidah Naziadin ប្រធាននាយិកាប្រតិបត្តិធនធានមនុស្ស របស់ CIMB Group បានឲ្យដឹងថា៖ «ស៊ីអាយអិមប៊ី តែងតែបន្តលើកកម្ពស់ការអភិវឌ្ឍយុវជន ក្នុងតំបន់អាស៊ាន ហើយកម្មវិធីកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី លើកទី៨នេះ នឹងកាន់តែពិសេស ដោយបេក្ខជនប្រឡង នឹងត្រូវមានភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់ ដើម្បីក្លាយជាជើងឯកថ្នាក់តំបន់។ ហើយកម្មវិធីឆ្នាំនេះអនុញ្ញាតឲ្យក្រុមប្រឡង ប្រកួតប្រជែង ដោយប្រើប្រាស់កម្មវិធី Mobile ហើយជួយឲ្យពួកគេ បង្កើតការវិភាគទិន្នន័យលម្អិត ដើម្បីព្យាករណ៍ការប្រែប្រួលតម្លៃបានកាន់តែប្រសើរ»។

 

សម្រាប់ថ្នាក់ជាតិ បេក្ខជនប្រឡងត្រូវប្រកួតប្រជែងគ្នា នៅតាមប្រទេសរៀងៗខ្លួន ចាប់ពីថ្ងៃ 9 ដល់ថ្ងៃទី 27 ខែតុលា ជាមួយសាច់ប្រាក់សរុប 80 000 ដុល្លារអាមេរិក សម្រាប់ការជួញដូរ។ ហើយបីក្រុមដែលទទួលបានផលចំណេញវិនិយោគច្រើនជាងគេ នៅពេលបញ្ចប់ការជួញដូរ នឹងត្រូវយកមកធ្វើការសម្រេចជាចុងក្រោយ ផ្អែកលើសំណេរយុទ្ធសាស្រ្តរបស់ពួកគេ។ ក្រុមដែលមានសំណេរយុទ្ធសាស្រ្តល្អបំផុត នឹងក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិ ក្នុងប្រទេសរបស់ខ្លួន។ ក្រុមជើងឯកចំណាត់ថ្នាក់លេខ 1 នឹងទទួលបានប្រាក់រង្វាន់ 800 ដុល្លារអាមេរិក ចំណាត់ថ្នាក់លេខ 2 ទទួលបាន 500 ដុល្លារអាមេរិក និងចំណាត់ថ្នាក់លេខ៣ ទទួលបាន 400 ដុល្លារអាមេរិក។ 

 

ក្រុមជើងឯកមកពីប្រទេសទាំង 5 នឹងមកប្រកួតគ្នាក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីដណ្តើមជើងឯកថ្នាក់តំបន់។ តាមរយៈលក្ខខណ្ឌនៃការប្រឡង ក្រុមនីមួយៗនឹងទទួលបានប្រវត្តិទិន្នន័យនៃផ្សារភាគហ៊ុនទាំង 5 ដើម្បីវិភាគ និងជ្រើសរើសភាគហ៊ុនមួយ ដែលគិតថាអាចទទួលបានការចំណេញច្រើនបំផុត។ បន្ទាប់មកក្រុមប្រឡង ត្រូវធ្វើបទបង្ហាញអំពីយុទ្ធសាស្រ្តរបស់ខ្លួន មុនពេលគណៈកម្មការ សម្រេចជ្រើសរើសក្រុមជើងឯក។ ជាលទ្ធផល ក្រុមជើងឯកនឹងបានធ្វើដំណើរកម្សាន្ត ទៅកាន់ផ្សារភាគហ៊ុនតូក្យូ ប្រទេសជប៉ុន ជាមួយប្រាក់រង្វាន់ 12 000 ដុល្លារអាមេរិក ហើយក្រុមជើង ឯករងទទួលបាន 8000 ដុល្លារអាមេរិក ក្រុមលេខ 3 ទទួលបាន 5000 ដុល្លារអាមេរិក ក្រុមលេខ 4 ទទួលបាន 2500 ដុល្លារអាមេរិក និងក្រុមលេខ 5 ទទួលបាន 1500 ដុល្លារអាមេរិក។

 

កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ានឆ្នាំនេះ បានសហការជាមួយក្រសួងអប់រំឧត្តមសិក្សាម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជាដើម។ ហើយក្នុងឆ្នាំមុននេះដែរ ក្រុមជើងឯកថ្នាក់ជាតិរបស់កម្ពុជា គឺក្រុម The Visionary ដណ្តើមបានជ័យលាភីលេខ 4 នៃកម្មវិធីប្រកួតតំបន់អាស៊ាននេះ។ ក្រុមទាំងអស់អាចចុះឈ្មោះអនឡាញតាមរយៈ https://stockchallenge.itradecimb.com ចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 29 ខែកញ្ញា 2017។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ដោយ ប៉េងលីន
Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

ដោយ ប៉េងលីន
Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

ដោយ ប៉េងលីន
Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

ដោយ ប៉េងលីន
Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ដោយ ប៉េងលីន