no-alternative title

តើលោកអ្នកគួរតែសម្រេចចិត្តបន្តទិញ iPhone គ្មានការធានាទៀតដែរឬទេ? ប្រសិនបើដឹឹងពីគុណវិបត្តិមួយចំនួននៅពេលនេះ

រហូតមកដល់ពេលបច្ចុប្បន្ននេះ ទីផ្សារទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា មិនថា iPhone ឬក៏ទូរស័ព្ទម៉ូដែលផ្សេងទៀតនោះទេ ត្រូវបានគេមើលឃើញថា គឺកំពុងច្របូកច្របល់គ្នារវាងការលក់ផលិតផលផ្លូវការ និងមិនផ្លូវការ។ ការលក់ផលិតផលមិិនផ្លូវការកន្លងមក បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើន មិនអាចទទួលបាននូវភាពជឿជាក់ និងកក់ក្តៅនោះទេ នៅក្នុងប្រើប្រាស់ទូរស័ព្ទរបស់ខ្លួន បន្ទាប់ពីការជាវរួចរាល់ ហើយជាមួយនិងការចែកចាយផលិតផលមិនផ្លូវការនេះដែរ ក៏បានធ្វើអោយបាត់បង់ចំណូលជាតិ និងធ្វើអោយអ្នកវិនិយោគស្របច្បាប់មួយចំនួនធំ គេអស់ជំនឿ និងខាតបង់ប្រាក់កាក់របស់គេជាច្រើនថែមទៀតផង។

 

យោងតាមសាររព័តមាននានា បានចុះផ្សាយនាពេលកន្លងមក បានអោយយើងទាំងអស់គ្នាឃើញថា នាយគដ្ឋានគយ និងរដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានខិតខំប្រឹងប្រែងធ្វើការបង្រ្កាបទៅលើករណីនាំចូលខុសច្បាប់នេះ ជាច្រើនលើក ច្រើនសារ និងច្រើនកករណីផ្សេងទៀតផងដែរ និយាយទៅ គឺគ្រប់រូបភាព។ ប៉ុន្តែទោះជាយ៉ាងណាដោយ សារតែការចង់បាននូវប្រាក់ចំណេញច្រើន ពីការលក់ផលិតផលមិនផ្លូវការ និងគេចពន្ធទាំងនោះ អ្នកលក់ទូរស័ព្ទមួយចំនួនធំ មិនបានខ្វល់ខ្វាយពីបញ្ហានេះនោះទេ គឺនៅតែបន្តប្រើប្រាស់គ្រប់មធ្យោបាយ និងព្យាយាមប្រើប្រាស់នូវវិធីសាស្រ្ត ហើយនិងមានការក្លែងបន្លំជាច្រើន ដើម្បីធ្វើយ៉ាងណា គឺយកមកលក់អោយទាល់តែបាន។ 

 

ឧទាហរណ៍ជាក់ស្តែងដូចជាទូរស័ព្ទ iPhone ស៊េរីថ្មីៗ ជាដើម។ ប៉ុន្មានថ្ងៃនេះ គេឃើញថា ការចេញលក់ នឹងចែកចាយផលិតផលថ្មី iPhone 8 និង iPhone 8 plus រួមជាមួយនឹងម៉ូដែលថ្មីរបស់ Apple មួួយចំនួនទៀត ចេញលក់យ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាហាងនានា នៅលើគេហទំព័រ និងនៅបណ្តាញសង្គមជាច្រើន នៅក្នងប្រទេសកម្ពុជា ស្របពេលដែលក្រុមហ៊ុននាំចូលផលិតផល Apple ផ្លូវការ នៅក្នុងស្រុកខ្មែរ នៅមិនទាន់បានសម្ពោធចេញលក់ជាផ្លូវការនៅឡើយ ដែលនេះ គឺជារឿងមួយ ដែលគ្រប់គ្នាត្រូវពិចារណាថា គួរតែបន្តសម្រេចចិត្តបន្តទិញ iPhone ដែលគ្មានការធានាទៀតដែរឬទេ? ប្រសិនបើអ្នក មានគំនិតចង់ចូលរួមទប់ស្កាត់ ការរកស៊ីខុសច្បាប់ ពិសេសគឺបានចំណូលពន្ធដល់ថវិកាជាតិ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះ គឺជាឧទាហណ៍ខ្លះៗនៃគុណវិបត្តិមួយចំនួន ដែលនិយាយអំពីផលិតផលរបស់ Apple ដែលកំពុងពេញនិយមដូចជា iPhone និង iPad

- តម្លៃលក់ឡើង ចុះអាស្រ័យលើមាត់អ្នកលក់ មិនមានការកំណត់ច្បាស់លាស់

- ការលក់ផលិតផលក្លែងក្លាយក្នុងប្រអប់

- ការផ្លាស់ប្តូរ Accessories ដូចជា កាស ឆ្នាំងសាក ខ្សែក្នុងប្រអប់ដោយដាក់ជំនួសរបស់ចម្លងពីចិន

- ការផ្លាស់ប្តូរគ្រឿងបន្លាស់របស់ទូរស័ព្ទផ្ទាល់

- ការលក់ផលិតផលដែលបាន Activated ហើយ ឬផលិតផលមួយទឹកតែកុហកថាជាផលិតផលថ្មី

- លក់ផលិតផលដែលជាប់ iCloud

- ការយកផលិតផលចាស់មកតំឡើងថ្មី សំបកថ្មី ប្រអប់ថ្មី និងកាស ឆ្នាំសាក ខ្សែរបស់យ៉ាៗ

- ផលិតផលមួយទឹកដែលកំពុងមានចរាចរណ៍នៅកម្ពុជាគឺមានច្រើនប្រភេទ តំឡើងនៅក្នុងស្រុក តំឡើងនៅក្រៅស្រុក ដោយដាក់គ្រឿងបន្លាស់មួយទឹក ឬរបស់យ៉ាៗ ដែលគ្មានការធានាត្រឹមត្រូវ

- ការហែកប្រអប់ថ្មីដោយយក Original Accessories លក់ដោយឡែក

- ការបំប៉ោងព័ត៌មានថាជា Original 100% ពី Apple និងបញ្ចុះបញ្ចូលឲ្យអតិថិជនថែមលុយពី $20-$50 ដើម្បីទទួលបានការធានាពី Apple ជា Global ឬកុហកថាមានធានានៅហុងកុង ឬ សាំងហ្គាពួ

 

 

នៅពេលលោកអ្នកបានអានរួចហើយ សួរថា តើលោកអ្នក បានដឹងច្បាស់ទេថាទូរស័ព្ទរបស់លោកអ្នកពិតជា Original 100% ពី Apple ដែរឬអត់? ហេតុនេះ លោកអ្នកត្រូវបន្តស្វែងយល់អោយកាន់តែច្បាស់ជាមុនសិន មុនពេលសំរេចចិត្តទិញផលិតផល iPhone, iPad ឬ ផលិតផលApple និមួយៗ ពីព្រោះថា វាអាចជាការចំណាយដោយឥតប្រយោជន៍។ និយាយរួម បើទិញផលិតផល Apple សូមសួររកការធានាដែលត្រឹមត្រូវរយៈពេលមួយឆ្នាំពី Apple និងមានបិទសញ្ញា ឬ Seal ពីរោងចក្រ ឬដៃគូអាជីវកម្មរបស់ Apple (i.e. Falcon Tech)។ តើយើងគ្រប់គ្នា គូរតែនៅបន្តទិញផលិតផល ដែលមិនស្របច្បាប់ ឬគេចពន្ធ ទៀតដែរឬទេ? ប្រសិនបើលោកអ្នក នៅតែបន្តទិញ នោះប្រៀបដូចជាលោកអ្នកកំពុងតែចូលរួមលើកទឹកចិត្ត និងជំរុញអោយមានការលក់ និងចរាចរណ៍ផលិតផលខុសច្បាប់នៅកម្ពុជាដដែល។ ហើយនេះ គឺជាចំណែកធំធ្វើអោយខាតបង់ចំណូលជាតិ ហើយលោកអ្នកខ្លួនឯងផ្ទាល់ ក៏កំពុងយកធនធានដ៏ធំទៅប្រថុយ នឹងផលិតផលដែលគ្មានការធានាគុណភាពត្រឹមត្រូវដូចគ្នា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន