no-alternative title

ណេតអាយដូលដំបូងគេរបស់កម្ពុជា នៅតែបន្តស្វែងរកអ្នកដែលមានសមត្ថភាព

កាលពីថ្ងៃទី 22 ខែកញ្ញា នេះ ក្រុមហ៊ុន Cake Experiential Cambodia និងក្រុមហ៊ុនសែលកាតបានសហការគ្នាបង្កើតកម្មវិធី ណេតអាយដូលដំបូងគេរបស់កម្ពុជា ដែលជាវេទិការដ៏ទូលាយមួយ ដើម្បីអភិវឌ្ឍន៍សមត្ថភាពយុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរង្វាន់នៃជ័យលាភីកម្មវិធីថ្មីនេះគឺមានតម្លៃសរុបរហូតដល់ទៅ 35000 ដុល្លាសហរដ្ឋអាមេរិកដែលបានធ្វើអោយកម្មវិធីមួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមរយៈនៃសេចក្តីប្រកាសព័តមានរបស់អ្នករោះបចំកម្មវីធីនេះ បានអោយដឹងថា កម្មវិធីណេតអាយដូលដំបូងគេរបស់កម្ពុជា នឹងពន្យាពេលនៃកាលបរិច្ឆេទឈប់ទទួលពាក្យរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2017។ តាមរយៈកម្មវិធីបែបជីវិតពិតនេះ នឹងផ្តល់នូវសេចក្តីសង្ឃឹម និងឱកាសបន្ថែមទៀត ដល់គ្រប់គ្នាដែលប្រាថ្នាចង់ក្លាយជាណេតអាយដូលដំបូងគេរបស់កម្ពុជា។

 

លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential Cambodia បានថ្លែងថា "បន្ទាប់ពីការដាក់អោយដំណើរការដោយជោគជ័យ យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញការទទួលបាននូវការគាំទ្រជាវិជ្ជមានរបស់កម្មវិធី Cambodian Net Idol នៅទូទាំងប្រទេស។ ដោយទទួលយកនូវចំណុចនេះ និងការពិតដែលថាគោលដៅរបស់យើងគឺដើម្បីបង្កើតវេទិកាសម្រាប់ណេតអាយដូលក្នុងការអភិវឌ្ឍ និងពង្រឹងនូវសមត្ថភាពពួកគេ យើងចង់ប្រកាសជាផ្លូវការនូវការពន្យារពេលការបរិច្ឆេទនៃការឈប់ទទួលពាក្យ ដើម្បីអនុញ្ញាតឱ្យប្រជាជនកម្ពុជាមានឱកាសក្លាយជាណេតអាយដូលដំបូងគេ។ "  វគ្គសាកល្បង គឺគ្រោងបង្ហាញឡើងនៅ ថ្ងៃទី 4  ខែតុលា ឆ្នាំ 2017ខាងមុខ។

 

កម្មវិធីនេះ នឹងមានការចាកផ្សាយដោយផ្តាច់មុខនៅលើហ្វេសប៊ុក កម្មវិធីនេះ ជាកម្មវិធីដ៏ប្លែកដំបូងគេនៅកម្ពុជា ដែលស្វែករកយុវជនខ្មែរដែលមានដែលមានសមត្ថភាពខ្ពស់ជាងគេចំនួន 10 រូប ដើម្បីធ្វើការប្រកួតប្រជែងដណ្តើមយកពានរង្វាន់ជាទឹកប្រាក់ កិច្ចសន្យា និងរង្វាន់ផ្សេងៗជាច្រើនទៀត តាមរយៈវិញ្ញាសារ និងវគ្គផ្សេងៗគ្នាចំនួន 9 សប្តាហ៍។ អ្នកដែលគិតថាខ្លួនមានសមត្ថភាពពិតប្រាកដ នឹងត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យចូលរួមអោយបានមុនថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2017 នេះ!

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ដើម្បីចូលរួមប្រកួតប្រជែង អាចក្លាយខ្លួនជា ណេតអាយដូលកំពូលទាំង 10 នាក់ គឺមានលក្ខខ័ណ្ឌដូចខាងក្រោម៖

1.  ថតវីដេអូដែលថេរវេលា 1 នាទី បង្ហាញនូវអ្វីដែលជាលក្ខណៈពិសេសរបស់អ្នក

2.  បង្ហាញនូវសមត្ថភាពពិសេសរបស់អ្នក! ហើយពន្យល់យើងខ្ញុំថា ហេតុអ្វីទើបអ្នកគិតថាខ្លួនអ្នកនឹងក្លាយជាណេតអាយដូល?

3.  វាយពាក្យ #NetIdolKH នៅក្នុងវីដេអូរបស់អ្នក ដោយភ្ជាប់មកជាមួយឈ្មោះគណនី Instagram ប្រសិនបើមាន

សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Cambodian Net Idol https://www.facebook.com/NetIdolKH/

 

សម្រាប់ព័ត៌មានលំអិត។ ដាក់ពាក្យចូលរួមថ្ងៃនេះ ដើម្បីកុំអោយឱកាសក្លាយជាណេតអាយដូលរបស់អ្នកកន្លងផុតទៅ!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន