ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនផ្នែកអេឡិចត្រូនិក ដ៏ពេញនិយមមួយពីសំណាក់អតិថិជនទាំងឡាយ ដែលតែងតែនិយមប្រើប្រាស់ផលិតផលម៉ាកសញ្ញាមួយនេះ មិនថាទូរស័ព្ទ ទូទឹកកក ម៉ាស៊ីនត្រជាក់ ឬទូរទស្សន៍ជាដើម។ LG OLED65E6P គឺជាទូរទស្សន៍ស្មាតធីវីដ៏ថ្មីសន្លាងមួយ ដែលត្រូវបានផលិតឡើងយ៉ាងសំរិតសំរាំង ដើម្បីបំពេញតាមតម្រូវការប្រើប្រាស់របស់មនុស្សទាន់សម័យ នៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។
អេក្រង់ OLED
ចំណុចពិសេសមួយ ដែលត្រូវបានក្រុមហ៊ុន LG ធ្វើការអភិវឌ្ឈន៍បំពាក់នៅលើទូរទស្សន៍ស៊េរីថ្មីមួយនេះ ដែលមិនធ្លាប់មានម៉ូដែលផ្សេងណាមួយមាននៅឡើយ គឺកញ្ចក់អេក្រង់ OLED របស់វាផ្ទាល់។ ថ្មីៗនេះ បច្ចេកវិទ្យាអេក្រង់ OLED នេះទើបតែទទួលបានពានរង្វាន់ល្អឥតខ្ចោះគ្មានអ្វីអាចប្រៀបបាននៅក្នុងព្រឹត្តិការណ៍កម្មវិធី Francis Ford Coppola Academy Award® Winner ។
បច្ចេកវិទ្យាកញ្ចក់អេក្រង់ថ្មីនេះដែរ ផ្តល់ជូននូវបទពិសោធន៍ថ្មី សម្រាប់បង្ហាញនៅក្រាហ្វិចបានយ៉ាងច្បាស់ត្រជាក់ភ្នែក ដូច្នេះហើយ LG LOED TV គឺជាទូរទស្សន៍ស្មាតធីវីជំនាន់ថ្មីមួយដែលមានគុណសម្បត្តិល្អឥតខ្ចោះតែម្តង ជានេះទៅទៀត វាក៏អាចទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាបំលែងរូបភាពឲ្យកាន់តែច្បាស់ OLED HDR ដែលអាចបែងចែកនូវកម្រិតពន្លឺបានយ៉ាងច្បាស់ មួយទៀតគឺបច្ចេកវិទ្យា ULTRAHD Premium ដែលអាចនិយាយបានថា Picture-On-Glass និង 3D ដែលមានន័យថា ការបង្ហាញនូវរីស្សូលូហ្សិនយ៉ាងច្បាស់ហើយជាប់នឹងកញ្ចក់អេក្រង់តែម្តង ហើយនៅពេលដែលលោកអ្នកជាវទូរទស្សន៍មួយនេះនឹងទទួលបានវ៉ែនតាមួយគូរមកជាមួយផងដែរ។ ហើយកញ្ចក់ប្រភេទថ្មីនេះដែរ ផ្តល់ភាពងាយស្រួលក្នុងការសម្អាត និងថែទាំផងដែរ។
ប្រែក្លាយផ្ទះអ្នក ទៅជារោងកុនពិតៗ
ជាមួយនឹងបច្ចេកវិទ្យា Cinematic Color ដែលផ្តល់ជូននូវពណ៌ និងពន្លឺយ៉ាងច្បាស់ ដែលអាចប្រៀបានទៅនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងរោងកុនបច្ចុប្បន្នផ្ទាល់តែម្តង។ ជាពិសេស ជាមួយនឹងនឹងបច្ចេកវិទ្យា 4K Resolution ដែលត្រូវបានភ្ជាប់មកជាមួយនៅលើកញ្ចក់អេក្រង់ LG OLED 4K TV ផ្ទាល់តែម្តង ដែលមានកំរិតភាពច្បាស់ជាង FullHD រហូតដល់បួនដង ដែលមានន័យថារាល់សកម្មភាពនៅលើអេក្រង់គឺមានសភាពម៉ដ្ឋខៃ ច្បាស់ត្រជាក់ភ្នែក។
មួយទៀតគឺបច្ចេកវិទ្យាសម្លេង LG OLED 4KTV ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាសម្លេង Dolby VisionTM1 ដែលផ្តល់ជូននូវកម្រិតសម្លេងបានលឺច្បាស់និងខ្លាំងពិរោះរណ្តំចិត្ត។ ដូច្នេះ ពេលនេះលោកអ្នកអាចប្រែក្លាយផ្ទះរបស់អ្នក ឲ្យក្លាយទៅជារោងកុនពិតៗដ៏ធំមួយ ដោយគ្រាន់តែមានទូរទស្សន៍ LG OLED 4KTV នៅក្នុងផ្ទះរបស់អ្នក។
ប្រព័ន្ធដំណើរការ
កាន់តែពិសេសជាមួយនឹងទូរទស្សន៍ស្មាតធីវីស៊េរីថ្មីនេះ ដោយសារតែក្រុមហ៊ុន LG បានបំពាក់បន្ថែមឲ្យដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការណ៍ WebOS 3.0 ដែលជាប្រព័ន្ធប្រតិបត្តិការទូរទស្សន៍ចុងក្រោយបំផុតរបស់ LG Smart Platform ជាមួយនឹងការអភិវឌ្ឈន៍នូវអ៊ីនធើហ្វេសថ្មី ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុន ហើយការតភ្ជាប់ជាមួយនឹងឧបករណ៍ចល័តផ្សេងៗពិសេសគឺទូរស័ព្ទមានភាពងាយស្រួលតភ្ជាប់បានឆាប់រហ័ស។
ជាពិសេសពេលនេះ ប្រសិនបើលោកអ្នកជាវនូវទូរទស្សន៍ស្មាតធីវីស៊េរីថ្មីមួយនេះ កាន់តែទទួលបាននូវភាពសប្បាយរីករាយទ្វេដង ដែលលោកអ្នកអាចតាមដាននិងទស្សនាជាមួយនឹងកម្មវិធីថ្មីដូចជា Netflix, YouTube និង Channel Plus ជាដើម ដោយសារតែទូរទស្សន៍ស្មាតធីវីសេរីថ្មីមួយភ្ជាប់មកជាមួយរន្ធសម្រាប់ភ្ជាប់ប្រើប្រាស់ជាមួយប្រព័ន្ធអិុនធើណិតថែម Wi-Fi 802.11 a/c ទៀតផង។ មិនទាន់អស់ វាក៏ត្រូវបានបំពាក់ភ្ចាប់មកជាមួយនូវមុខងារពិសេសឆ្លាតវៃមួយចំនួនទៀតដូចជា Screen Share, Content Share, Magic Zoom, Magic Remote Control, Natural Voice Recognition, Magic Mobile Connection, និង Clear Voice ជាដើម៕
អាចរកជាវបាននៅគ្រប់សាខាក្រុមហ៊ុន LG Brand Shop ទំនាក់ទំនងលេខទូរស័ព្ទ 023 888 199