no-alternative title

ក្រុមហ៊ុន MG ប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកឆ្នើមរបស់ខ្លួន ហើយនឹងមានការបង្ហាញនូវផលិតផលថ្មីៗជាច្រើនប្រភេទ

កាលពីថ្ងៃទី 08 ខែសីហា ឆ្នាំ 2018 នៅសណ្ឋាគារ The Great Duke ក្រុមហ៊ុន MG ដែលជាក្រុមហ៊ុនលក់ផលិតផលក្រដាស ដែលរួមមានដូចជា ក្រដាសជូតមាត់  ក្រដាសសម្រាប់ម៉ាស៊ីនដកប្រាក់ ជើងទម្រទូរទស្សន៍ រួមនិងសំភារៈប្រើប្រាស់ផ្សេងៗ បានរៀបចំពីធីប្រគល់វិញ្ញាបនប័ត្រ បណ្ណសរសើរ ដល់បុគ្គលិកឆ្នើមរបស់ខ្លួន រួមនឹងការបង្ហាញនូវផលិតផលថ្មីៗជាច្រើនប្រភេទ ក្រោមវត្តមានដៃគូពាណិជ្ជកម្ម រួមជាមួយនឹងភ្ញៀវកិត្តយស ហើយនិងបុគ្គលិករបស់ខ្លួនជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក តាំង  សុជាតិ ដែលជាអគ្គនាយក្រុមហ៊ុន MG បានមានប្រសាសន៍ថា កាលគ្រាដំបូងនៃការបង្កើត ក្រុមហ៊ុនមួយនេះឡើង គឺមានឧបសគ្គច្រើនណាស់ដូចជាការជ្រើសរើសបុគ្គលិកនិងធ្វើការជាមួយនិងថវិកា ដែលជាហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់ នៅក្នុងក្រុមហ៊ុនជាដើម និងជាក្រុមហ៊ុនតូចតាច។ ប៉ុន្តែនៅពេលនេះ MG គឺមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនទូទាំងប្រទេស។ ការទទួលបានជោគជ័យនេះ គឺដោយសារការខិតខំប្រឹងប្រែង ពីបុគ្គលិកគ្រប់គ្រងថ្នាក់របស់ក្រុមហ៊ុនគ្រប់ៗគ្នា ដូច្នេះដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងទាំងអស់នេះ លោក តាំង សុជាតិ  ប្រធានក្រុមហ៊ុន MG បានធ្វើពិធីប្រគល់វិញ្ញាបនប័ត្រប័ណ្ណសរសើរដល់បុគ្គលិកឆ្នើមរបស់ខ្លួន ដើម្បីអោយពួកគាត់មានកម្លាំងចិត្ត នឹងខិតខំបំពេញការងារកាន់តែខ្លាំងបន្ថែមទៀតទៅថ្ងៃខាងមុខ។

លោកបន្តថា សម្រាប់រយៈពេល 5 ឆ្នាំកន្លង មកនេះ មានឧបសគ្គជាច្រើន ដែលត្រូវបានដោះស្រាយ ហើយបុគ្គលិក ក៏មានច្រើនគួរសមដែរ សមល្មមនឹងការងារមួយនេះ អាចធ្វើការដោយរលូន និងបំរើសេវាកម្មជូនដល់ជនបានទាន់ពេលវេលា។  លោកបន្ថែមទៀតថា ចក្ខុវិស័យទៅមុខរបស់លោក គឺចង់នាំផលិតកម្ពុជា ទៅប្រទេសជិតខាងរបស់យើង ដូចជាប្រទេសឡាវជាដើម ហើយសម្រាប់ប្រទេសកម្ពុជាវិញ បានពង្រីកសាខាលក់ជាច្រើនកន្លែងហើយក៏ទទួលបានការគាំទ្រផងដែរ។ 

យុទ្ធសាស្ត្រដែលធ្វើឲ្យក្រុមហ៊ុន មានការគាំទ្រខ្លាំងនោះ គឺការផ្តល់សេវាកម្ម ទាន់ពេលវេលា ការប្រើប្រាស់ពាក្យពេជន៍របស់បុគ្គលិក ទៅកាន់អតិថិជន នូវការផ្តល់ជូន ទំនិញដែលមានគុណភាពប្រើភាពស្មោះត្រង់ទៅកាន់អតិថិជនជាដើម។ លោកបានថ្លែងទៀតថា រហូតមកដល់ពេលនេះ MG មានបុគ្គលិកសរុបជិត 40 នាក់ហើយដែលកំពុងតែបម្រើការ នៅក្រុមហ៊ុនរបស់លោក។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន