no-alternative title
no-alternative title

Camfone HONEY Y1 ស្មាតហ្វូនជំនាន់ថ្មីមានគែម អេក្រង់ស្តើង មានរូបរាងទាក់ទាញ ធានាថា អ្នកប្រើប្រាស់នឹងពេញចិត្តបំផុត

នៅក្នុងពេលដែល នាពេលបច្ចុប្បន្ននេះ កំពុងតែមានការពេញនិយមទៅលើការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះ ហើយនិងការប្រើប្រាស់នូវកញ្ចក់ខាងមុខ និងខាងក្រោយនោះ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា CAMFONE ក៏បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា HONEY Y1 មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង។ ស្មាតហ្វូន HONEY Y1 នេះ គឺជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី ដែលមានរូបរាងស្រស់ស្អាត និងការរចនាកាន់តែទាក់ទាញចិត្ត អតិថិជនគ្រប់វ័យ តែម្តង។ HONEY Y1 គឺជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយ ដែលមានអេក្រង់ទំហំ 5.5 អ៊ីង កម្រិតភាពច្បាស់ HD Full View កម្រិត 18:9 Aspect Ratio  ដែលមានភាពភ្លឺច្បាស់ នៅក្នុងការទស្សនារូបភាព វីដេអូ និងការលេងហ្គេមដ៏អស្ចារ្យ។ ក្រុមហ៊ុន Camfone បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងមុខភ្លោះទំហំ 13MP អមជាមួយនឹងនិងភ្លើង Flash ហើយមានប្រព័ន្ធបំពងសំឡេងលឺខ្លាំង ផងដែរ។ ផ្នែកខាងក្រោមរបស់អេក្រង់នេះ គឺលាតស្រស់ស្អាតបំផុត។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីបង្ហាញអោយដឹងកាន់តែច្បាស់អំពីរូបរាង និងលក្ខណះពិសេសថ្មីៗជាច្រើនទៀត ដែលមាននៅលើទូសេ័ព្ទនេះ ក្រុមកាងារពិភពេអឡេចត្រូនិកយើងខ្ញុំសូមធ្វើការជំរាបត្រួសៗដូចទៅៈ ប្រសិនបើក្រឡេកទៅមើលផ្នែកខាងលើរបស់ស្មាតហ្វូននេះ យើងនឹងបានមើលឃើញ មានរន្ធដោតកាសស្តាប់ Headset Jack ទំហំ 3.5មម ហើយនិងរន្ធដោត USB Port នៅក្បែរគ្នាតែម្តង គឺខុសគ្នាពីបណ្តាស្មាតហ្វូនដទៃ ដែលតែដាក់នៅខាងក្រោមនោះ។ សម្រាប់គែមខាងឆ្វេងរបស់ស្មាតហ្វូននេះ គឺមានរន្ធសម្រាប់ដាក់ស៊ីមកាតទាំងពីរ ស្របពេលគែមខាងស្តាំ គឺមានប៊ូតុងចំនួន 3 ដែលមានប៊ូតុងឡើង ចុះសម្លេង និងប៊ូតុងបិទបើកស្មាតហ្វូន។ រីឯផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ គឺមានរន្ធសម្រាប់បញ្ចេញនូវសំឡេងបំពង លឺកាន់តែខ្លាំងក្នុងការប្រើប្រាស់។ 

បើយើងងាកក្រឡេកទៅមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញ គឺឃើញមានប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរ ដែលកាមេរ៉ាភ្លោះនោះ គឺមួយគ្រាប់មានទំហំ 13MP និងមួយគ្រាប់ទៀតមានទំហំ 2MP អមជាមួយនឹងភ្លើង LED Flash Light នៅចន្លោះកណ្តាលថែមទៀតផង។ និយាយពីសមត្ថភាពកាមេរ៉ានេះ គឺមានលក្ខណះពិសេសគ្រាន់បើ ដែលអាចចាប់រូបភាពបានច្បាស់ និងមានសមត្ថភាពក្នុងការថតវិដេអូ បានកម្រិត HD ផងដែរ។ នៅក្បែរកាមេរ៉ានេះ គេក៏សង្កេតឃើញមានឡូហ្គោរបស់ក្រុមហ៊ុន CAMFONE ហើយផ្នែកខាងក្រោមនៅខាងក្រោយនេះគេសង្កេតមានតួអក្សរ camfone ដែលជាផលិតផលស្មាតហ្វូនរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះវិញ គឺមានទំហំ 8MP ដែលមានសមត្ថភាព អាចថតរូបភាពបានច្បាស់ ដែលជួយអោយការថតរូបភាព Selfie កាន់តែអស្ចារ្យបំផុត។ អ្វីដែលពិសេសនោះ គឺ HONEY Y1 ថ្មីនេះ ថែមទាំងមានភ្ជាប់ជាមួយនឹងមុខងារ Face ID សម្រាប់ដោះសោរថែមទៀតផង។ 

និយាយពីកំលាំង និងថាមពលរបស់ស្មាតហ្វូន HONEY Y1 ថ្មីនេះ ឃើញថា ត្រូវបានក្រុមហ៊ុន CAMFONE ដាក់អោយដំណណើរការនៅលើបន្ទះឈីបប្រភទេ Quad-Core Processor ដែលមានល្បឿន 1.3GHz និងមានបំពាក់នូវរ៉េមទំហំ 2GB ហើយនិងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ដែលសមល្មមទៅនិងការប្រើប្រាស់ប្រចាំថ្ងៃជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាលមួយនេះ ពីព្រោះថា ស្មាតហ្វូននេះ គឺអាចដំណើរការកម្មវិធីបានធម្មតា មិនចាញ់ស្មាតហ្វូនដទៃនោះទេ និយាយរួមទៅត្រឹមតែលេងបណ្តាញសង្គម FaceBook ឆឆាត Messenger និង Line ក៏ដូចជាវីដេអូ Tik-Tuk គឺបានម៉ាសប្បាយតែម្តង។ ហើយការទស្សនា YouTube ក៏រឹតតែពិសេស ពីព្រោះថា អេក្រង់ស្មាតហ្វូននេះ គឺពេញលេញតែម្តង។

ស្មាតហ្វូន HONEY Y1 ថ្មីនេះ ប្រើប្រាស់នូវស៊ីមពីរ អាចទ្រទ្រង់បានជាមួយនឹងប្រព័ន្ធបណ្តាញ 4G VOLTE អាចបើកអ៊ីនធើណែតបានលឿន  ដែលធានានៅក្នុងការប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃរបស់យើងគ្រប់គ្នា។ HONEY Y1 មានថាមពលថ្មទំហំ 3500mAh និងដំណើរកាដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 ដែលបាននាំយកនូវមុខងារថ្មីៗ ជាច្រើនក្នុងការប្រើប្រាស់។  HONEY Y1 នេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ទឹកប្រាក់ ពណ៌ខ្មៅ និងពណ៌ផ្កាឈូកដ៏ស្រស់ស្អាតបំផុត។  សរុបមក HONEY Y1 គឺជាទូរស័ព្ទស្មាតហ្វូនថ្នាក់កណ្តាលម៉ូដែលថ្មី ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រើប្រាស់ ជាមួយនឹងការរចនារូបរាង  និងកម្មវិធីប្រើប្រាស់ក៏ទាន់សម័យ ហើយនិយាយពីតម្លៃវិញក៏សមរម្យផងដែរ គឺត្រឹមតែ 115 ដុល្លាតែប៉ុណ្ណោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

ដោយ ប៉េងលីន
ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ដោយ ប៉េងលីន