no-alternative title
no-alternative title
no-alternative title
no-alternative title

Cellcard បានក្លាយជាក្រុមហ៊ុនដំបូងបង្អស់ដែលដាក់អោយដំណើរការ eSIM នៅកម្ពុជា

ថ្ងៃនេះ ក្រុមហ៊ុន Cellcard បង្ហាញពីគម្រោងដំណើរការសេវា eSIM ជាមួយដៃគូក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ធំមួយមុនបំណាច់ឆ្នាំនេះ។ សេវា eSIM នឹងក្លាយជាកម្មវិធីទូរស័ព្ទ ដែលជាដំណោះស្រាយជូនភ្ញៀវទេសចរជនជាតិចិន ក្នុងការតភ្ជាប់សេវា ដោយពុំចាំបាច់ប្រើស៊ីមកាត  ជាមួយបច្ចេកវិទ្យា 4G LTE  ដែលទទួលបានពានរង្វាន់របស់ Cellcard ។ បច្ចេកវិទ្យាដ៏ថ្មីស្រឡាងមួយនេះ គឺជាផលិតផលមួយ ក្នុងចំណោមផលិផល ជំនាន់ទី៥ ជាច្រើនទៀត  ដែលក្រុមហ៊ុន Cellcard កំពុងត្រៀមជាស្រេច សម្រាប់បច្ចេកវិទ្យា 5G។ លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បាននិយាយថា សេវា eSIM ដំបូងបង្អស់នេះ គឺជាការបោះជំហានដ៏ល្អមួយ នៅក្នុងគម្រោងរបស់ក្រុមហ៊ុន Cellcard សម្រាប់សេដ្ឋកិច្ចឌីជីថល នៅក្នុងប្រទេសកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកបន្ថែមថា៖ «អតិថិជនរបស់យើងនឹងមានឱកាសទទួលយកសេវាជាច្រើន ដែលនឹងផ្តល់ជូនពួកគេនូវ  content  និងបទពិសោធន៍ថ្មី ជាមួយនឹងភាពកាន់តែងាយស្រួល»។ «eSIM គឺជាសេវាមួយក្នុងចំណោម សេវាជំនាន់ទី៥ជាច្រើនទៀត ដែលនឹងអាចដំណើរការ លើបច្ចេកវិទ្យា 4G LTE ដែលមានស្រាប់របស់យើង។ ដូចដែលយើងនាំយក ការសាកល្បងបច្ចេកវិទ្យា 5G ហើយបន្ទាប់មកបច្ចេកវិទ្យា 5G ហើយសេវាទាំងនេះនឹងពង្រីកសក្តានុពល ល្បឿន និង ភាពបត់បែនបានយ៉ាងរហ័សក្នុងការទំនាក់ទំនង និង ដំណើរការលើម៉ាស៊ីន ឧបករណ៍ និងប្រព័ន្ធផ្សេងៗ»។ក្រុមហ៊ុន Cellcard នឹងចាប់ដៃគូជាមួយក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា China-ASEAN  Information Harbor  Co., Ltd. (CAIH) ដែលជាអ្នកបង្កើត នៅក្នុងកម្មវិធី Digital Silk Road នៅខេត្ត Nanning កាលពីខែសីហាកន្លងទៅនេះ ខណៈពេលដែលក្រុមហ៊ុន Cellcard បានបង្ហាញពីចក្ខុវិស័យរបស់ខ្លួនលើបច្ចេកវិទ្យា 5G។

 

លោក វ៉ាត់សុន (Watson) ក៏បានបន្ថែមទៀតថា៖ «ទេសចរជនជាតិចិន គឺជាអតិថិជនដ៏សំខាន់ ដែលកំពុងមានការកើនឡើងជាលំដាប់ សម្រាប់ប្រទេសកម្ពុជា ដែលពួកយើងត្រូវការបន្សុំាខ្លួន និងអភិវឌ្ឍយុទ្ធសាស្ត្រ លើវិស័យព័ត៌មាននវិទ្យា របស់យើង»។ «ពូកយើងត្រូវការ ការយល់ដឹងពីតម្រូវការ និងអាកប្បកិរិយា របស់ពួកគេ ហើយអាចឈរនៅ គ្រប់ទម្រង់បណ្តាញទំនាក់ទំនង របស់ពួកគេ»។ «សេវា eSIM នេះនឹងអនុញ្ញាតឱ្យយើងស្វែងយល់ កាន់តែប្រសើរជាងមុន លើផ្នែកមួយនេះ និង អាចបង្កើតសេវា នាពេលអនាគតរបស់យើង  ដើម្បីផ្តល់ជូនភ្ញៀវទេសចរចិន ដែលកំពុងមានការកើនឡើង ក៏ដូចជាប្រជាជនកម្ពុជា»។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម