ថ្មីៗនេះ ក្រុមហ៊ុន Camfone ដែលត្រូវបានគ្រប់គ្នាស្គាល់ថា គឺជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទម៉ាក Camfone នោក្នុងទីផ្សារប្រទេសកម្ពុជាយើង នៅពេលនេះបានប្រកាសនាំមកនូវម៉ាស្ទើរប្រូម៉ូសិនបញ្ចុះតម្លៃពិសេសសំរាប់អតិថិជនអបអរបុណ្យ Christmas និងឆ្លងឆ្នាំសកល។ សម្រាប់អតិថិជនទាំងអស់ ដែលកំពុងត្រៀមខ្លួននៅក្នុងការនាំយកទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីនោះ គឺពិតជាពិសេសមែនទែន ដោយសារតែក្រុមហ៊ុនបានលក់បញ្ចុះតម្លៃទៅលើទូរស័ព្ទជាច្រើនម៉ូដែល រួមមានដូចជា Honey Y1 រួមនឹង Camfone ជាច្រើនផ្សេងទៀត។ តាមការបញ្ជាក់របស់ក្រុមហ៊ុន បានអោយដឹងថា កម្មវិធី ស្ទើរប្រូម៉ូសិន នេះ គឺមានផ្តល់ជូនអតិថិជនទាំងអស់ ចាប់ផ្តើមពីថ្ងៃនេះតទៅ រហូតដល់អស់ពីស្តុក។
ក្រុមហ៊ុន Camfone បានបបញ្ជាក់បន្ថែមថា HONEY Y1 ចេញលក់នៅក្នុងតម្លៃ 99 ដុល្លាប៉ុណ្ណោះ ក្នុងនោះក្រុមហ៊ុនក៏មានថែមជូននូវ កាសស្តាប់ធំមួយ ហើយនឹងអាវយឺតដ៏ស្រស់ស្អាតមួយផងដែរ។ HONEY Y1 គឺជាទូរស័ព្ទស៊េរីថ្មី ត្រូវបានក្រុមហ៊ុនរចនាឡើងជាមួយរូបរាងដ៏ស៊ីវិល័យ និងទាក់ទាញសំរាប់យុវវ័យសម័យថ្មី ដោយមានភ្ជាប់មកនូវបច្ចេកវិទ្យាកាន់តែទំនើប ជាមួយមុខងារ ដោះសោរដោយស្គេនមុខថែមទៀតផង។ Honey Y1 មានកាមេរ៉ាភ្លោះ 13MP+2 MP ដែលអាចចាប់យករូបភាពដិតច្បាស់ល្អ និងកាមេរ៉ាមុខ 8MP អមជាមួយបច្ចេកវិទ្យា AI Wide Angle កាមេរ៉ាដែលអាចថតស៊ែលហ្វី បានស្អាត និងជាក្រុមបានគ្នាច្រើន។
ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.5 អ៊ីង លាតពេញគែម ពេញភ្នែក មានរ៉េមទំហំ 2GB និងមេម៉ូរី 16GB ព្រមទាំងកម្លាំងថាមពលថ្ម 3500mAh ផងដែរ ដែលអាចអោយអ្នកប្រើប្រាស់ទូទៅបានពេញមួយថ្ងៃ ។ លើសពីនេះ Honey Y1 ត្រូវបានដាក់អោយដំណើរការនូវប្រពន្ធ័បច្ចេកវិទ្យា 4G Volte សម្រាប់ស៊ីមទាំងពីរ និងអាចដំណើរការអ៊ីនធើណេត Youtube , Facebook និងកម្មវិធីកម្សាន្តផ្សេងៗ ដោយរលូន។ សូមជំរាបថា ស្មាតហ្វូនថ្មីៗទាំងនេះ មានសមត្ថាពខ្ពស់ ព្រមជាមួយតម្លៃលំដាប់ថវិការសមរម្យ ដែលអាចឆ្លើយតប នឹងតម្រូវការទីផ្សា និងជីវភាពប្រជាជនខ្មែរ នាពេលបច្ចុប្បន្ននេះ អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុន Camfone មានការធានាជូនរយៈពេល 14 ខែទៅលើសេវាកម្ម និងមានការធានាប្តូរថ្មីជូនវិញ នៅញក្នុងរយៈពេល 101 ថ្ងៃ ករណីដែលទូរស័ព្ទនេះមានបញ្ហា៕