no-alternative title

SINGTECH H2 និង Q2 ស្មាតហ្វូនជំនានថ្មីរបស់សឹង្ហបូរី បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃពិសេសបំផុត

នៅថ្ងៃនេះ ដើម្បីជាការឆ្លើយតបទៅនឹងកំណើនទីផ្សារនៃអ្នកប្រើប្រាស់ស្មាតហ្វូនកម្រិតថវិកា ក្រុមហ៊ុន SINGTECH បានបញ្ចេញទូរស័ព្ទដៃពីរម៉ូដែលទៀត គឺម៉ូដែល SINGTECH H2 & Q2 ដែលជាស្មាតហ្វូនលំដាប់ថិវកា ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ បាននូវអ្វីដែលទំនើប និងស៊ីវីល័យ ជាមួយនឹងតម្លៃធូថ្លៃ។ ជាមួយនឹងវត្តមានស្មាតហ្វូនទាំងពីនេះ ក្រុមហ៊ុន SINGTECH បានបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនខ្លួន ជាពិសេស គឺសម្រាប់ពូមីង បងប្អូន ដែលរស់នៅតាមជនបទស្រុកស្រែចំការ ដែលចង់បានស្មាតហ្វូនតម្លៃធូថ្លៃ ប៉ុន្តែអាចលេងបណ្តាញសង្គម និងតាមដានព័ត៌មាននានាបាន។ ស្មាតហ្វូននេះ គឺជាជម្រើសតែមួយគត់ក្នុងការប្រាស្រ័យទាក់ទងគ្នារបស់បងប្អូនកម្ពុជា។ 

SINGTECH Smart Phone H2 គឺជាស្មាតហ្វូនដែលត្រូវបានបង្កើតនិងរចនាឡើងយ៉ាងល្អឥតខ្ចោះ ជាមួយរូបរាងស្រឡូន អេក្រង់ធំល្មមគួរឲ្យស្រលាញ់ ហើយសាកសមមែនទែនសម្រាប់អតិថិជនប្រើប្រាស់នៅតាមបណ្ដាខេត្ដនិងទីជនបទនានា ព្រោះតែមានតម្លៃធូរថ្លៃ ខប់ៗហ្មង។ប្រហែលជា 260,000រៀល ឬ 65$ តែប៉ុណ្ណោះ។ មានអារម្មណ៏ថាល្អឥតខ្ចោះ ជាមួយ INTERNET H+ ល្បឿនលឿនអស់ស្ទះពេលបានទស្សនា YOUTUBE, FACEBOOK, និងហ្គេមជាដើម ពីព្រោះថា ស្មាតហ្វូននេះ មានទំហំផ្ទុកធំគូរសម និងសាកសមប្រើប្រាស់ ចំនែកឯពណ៌វិញ គឺដឹងតែពេញចិត្ដហ្មង គឺស្វាយលាយខៀវ ដែលជាពណ៌កំពុងតែមានការពេញនិយមខ្លាំងមែនទែន។  SINGTECH H2 បង្ហាញវត្តមានជាមួយនឹយអេក្រង់ទំហំ 5.5 អ៊ីង ដែលជាទំហំងាយស្រួលកាន់ ងាយស្រួលប្រើប្រាស់។ ស្មាតហ្វូននេះ ត្រូវបានភ្ជាប់នូវកាម៉េរាក្រោយទំហំ 8 មេហ្គាភិចសែល អមដោយកាម៉េរាភ្លោះផងដែរ។ រីឯកាម៉េរាមុខវិញ គឺមានទំហំ 5 មេហ្គាភិចសែល អាចសែលហ្វីបានយ៉ាងច្បាស់។ នៅលើស្មាតហ្វូននេះ គឺមានរ៉េមទំហំ 1GB និងមានអង្គចងចាំក្នុងម៉ាស៊ីទំហំ 16GB និងអាចថែម MEMORY ខាងក្រៅបានទំហំ 32GB។

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពី SINGTECH Q2 វិញ គឺជាម៉ូដែលស្មាតហ្វូន ដែលបានរចនាឡើងមានរូបរាងលក្ខណៈសមញ្ញ និងកាន់តែងាយស្រួលប្រើប្រាស់ និងមានភ្ជាប់មកនូវបច្ចេកវិទ្យាថ្មីសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃផងដែរ។ រូបរាងរបស់ស្មាតហ្វូននេះ គឺមានការទាក់ទាញបំផុត សាកសមឥតទាស់សម្រាប់អតិថិជនប្រើប្រាស់នៅតាមបណ្ដាខេត្ដ និងទីជនបទនានាដោយសារតែតម្លៃធូរថ្លៃមិនគួរឲ្យជឿ។

ស្មាតហ្វូន SINGTECH Q2 មានលក្ខៈសម្បត្តិ និងគុណប្រយោជន៍កាន់តែល្អបំផុតនោះគឺៈ សេវាខ្លាំង INTERNET 4G ល្បឿនលឿន។ មានអេក្រង់ទំហំ 5 អ៊ីង ភ្លឺច្បាស់ត្រជាក់ភ្នែកល្អ ងាយស្រួលប្រើប្រាស់ដោយបំពាក់មកជាមួយនូវ កម្រិតពន្លឺ  HD IPS 1280x720px។ ស្មាតហ្វូននេះ ភ្ជាប់មកនូវប្រព័ន្ធសម្លេងលឺខ្លាំងនិងច្បាស់ល្អ ទោះបីលោកអ្នកបើកកំរិតតិចក៏ដោយ។ ស្មាតហ្វូននេះមានរ៉េមទំហំ 1GB និងមានអង់ចងចាំផ្ទុកទិន្នន័យនៅក្នុងម៉ាស៊ីនទំហំ 16GB ប៉ុន្តែអាចថែម MEMORY ខាងក្រៅបានរហូតដល់ 64GB។ ស្មាតហ្វូននេះ មានពីរពណ៌ស្រស់ស្អាត គឺពណ៌ទឹកមាស និងពណ៌ខៀវ។ 

អ្នកណាៗក៏គេល្បីដែលថា  SINGTECH តម្លៃធូរថ្លៃ និងមានគុណភាពល្អសមរម្យទទួលយកបាន.....ចុះអ្នកវិញ?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន