no-alternative title
no-alternative title
no-alternative title
no-alternative title

Moto G5S Plus រចនាបទថ្មីសម្រាប់ការច្នៃប្រឌិតរបស់លោកអ្នកបានមកដល់កម្ពុជាហើយ!

ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ផ្តើមសម្លឹងកាន់តែឆ្ងាយទៅលើការផលិតស្មាតហ្វូនថ្នាក់ខ្ពស់ប្រភេទ Premium ប៉ុន្តែក្រុមហ៊ុនទាំងនោះនៅតែពង្រឹងទៅលើការផលិតស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនស៊េរីម៉ូដែល ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ព្រោះថា ស្មាតហ្វូនថ្នាក់ខ្ពស់ប្រភេទ Premium ទាំងនោះ គឺមានតម្លៃថ្លៃខ្ទង់ពាន់ដុល្លារអាមេរិកទៅហើយ។ ថ្មីៗនេះ ក្រុមហ៊ុន Motorola ក៏នាំយកស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Moto G5S Plus ដែលមានការរចនារូបរាងប្លែកស្រស់ស្អាត និងផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាកាមេរ៉ាភ្លោះ សម្រាប់ការថតរូបផងដែរ។ តោះ! យើងនឹងធ្វើការពិនិត្យទៅលើស្មាតហ្វូននេះ ទាំងអស់គ្នាថា តើវាមានចំណុចខ្លាំងពិសេសអ្វីខ្លះទៅ?

Moto G5S Plus គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានការរចនារូបរាងស្រស់ស្អាតស៊ីវិល័យទាន់សម័យ និងទាក់ទាញចិត្តអ្នកប្រើប្រាស់។ ស្មាតហ្វូននេះមានការកែប្រែទៅលើលក្ខណៈពិសេសមួយចំនួនដូចជាការពង្រឹងទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់នៃប្រព័ន្ធកាមេរ៉ា ការរចនារូបរាងស្រោបពីលោហៈធាតុ ការប្រើប្រាស់អេក្រង់រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការខ្លាំង ការពង្រឹងទៅលើប្រព័ន្ធថាមពលថ្ម និងប្រព័ន្ធសុវត្ថិភាពជាដើម។ បើក្រឡេកទៅមើលផ្នែកខាងមុខរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានអេក្រង់ទំហំ 5.5 អ៊ីg ដែលផ្នែកខាងលើរបស់ស្មាតហ្វូននេះមានកាមេរ៉ា ឧបាល័រ (នៅក្រោមវាមានពាក្យថា moto) និងសេនស័រ ចំនែកផ្នែកខាងក្រោមគេសង្កេតឃើញមានប៊ូតុង Home សម្រាប់ប្រើប្រាស់ជាមួយនឹងមុខងារស្កេនក្រយ៉ៅដៃថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រឡេកទៅមើលគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះវិញ គេសង្កេតឃើញមានប៊ូតុងចំនួន 3 គឺប៊ូតុងបិទបើក ប៊ូតុងឡើងចុះសំឡេង ហើយនៅផ្នែកបាតរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានរន្ធសម្រាប់សាកថាមពលថ្ម USB 2.0 និងឧបាល័របំពងសំឡេងដែលមានរន្ធចំនួន 5 ផងដែរ។ ក្រឡេកទៅមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគេអាចមើលឃើញកាមេរ៉ាភ្លោះស្ថិតនៅលើភ្លើង LED Flash និងតួអក្សរ M ដែលតំណាងឱ្យម៉ាកយីហោរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ថែមទៀតផង។

ក្រៅពីការរចនារូបរាងដ៏ស្រស់ស្អាតជាមួយនឹងការស្រោបដោយលោហៈធាតុរួចមក ស្មាតហ្វូននេះផ្តោតសំខាន់ទៅលើបច្ចេកវិទ្យានៃប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP ភ្ជាប់ជាមួយនឹងមុខងារសំខាន់ៗដូចជា f/2.0, Autofocus, Face Detection, Self-Timer, Digital Zoo, Geo Tagging, ISO Control, White Balance, Burst Mode, HDR, Panorama និងការថតវីដេអូនៅក្នុងកម្រិតដល់ទៅ 3840 x 2160 ភិចសែលរួមជាមួយនឹងប្រព័ន្ធកាមេរ៉ាមុខទំហំ 8MP ថែមទៀតផង។ ស្មាតហ្វូន Moto G5S Plus មាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌មាស ពណ៌ប្រផេះ និងពណ៌ស។ ស្មាតហ្វូននេះប្រើប្រាស់អេក្រង់ទំហំ 5.5 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែលកញ្ចក់ប្រភេទ IPS LCD Corning Gorilla Glass 3 សម្រាប់ការពារការកោសឆ្កូតថែមទៀតផង។ 

ស្មាតហ្វូន Moto G5S Plus បំពាក់នូវបន្ទះឈីបប្រភេទ ដែលមានអង្គគណនា និងក្រាហ្វិកកាតប្រភេទ ។ ស្មាតហ្វូននេះប្រើប្រាស់រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ  4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយលោកអ្នកអាចធ្វើការបន្ថែមនូវម៉េមូរីប្រភេទ microSD ទំហំបានដល់ទៅ 128GB ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint) និងថាមពលថ្មទំហំ 3000mAh ។ កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះមានទម្ងន់ត្រឹមតែ 168g និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1 ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម