no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Xia minivan នឹងចេញលក់នៅទីផ្សារសកលដោយប្រើស្លាកឈ្មោះថ្មី “BYD M9”

BYD Xia ដែលជាឡាន Plug-in-hybrid minivan ថ្មី នឹងចេញលក់នៅលើទីផ្សារសកលជាមួយនឹងស្លាកឈ្មោះថ្មីហៅថា “BYD M9”។ ឡាន MPV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនត្រៀមខ្លួនក្នុងការនាំចេញជាលើកដំបូលទៅកាន់ទីផ្សារសកល ហើយប្រទេសម៉ិចស៊ិក ទំនងជាទីផ្សារដំបូងគេដែល BYD M9 ចូលសុំចត។ BYD Xia ឬ M9 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Chengdu Auto Show ក្នុងខែសីហា ឆ្នាំ 2024។ ក្នុងខែមករា ឆ្នាំ 2025 ឡាន MPV មួយនេះលក់បានចំនួន  8, 2025 គ្រឿងក្នុងទីផ្សារប្រទេសចិន។ ហើយសម្រាប់តម្លៃចេញលក់នៅទីផ្សារក្នុងស្រុក គឺចាប់ពីខ្ទង់ $34,750 ឡើងដល់ $43,100។ យ៉ាងណាមិញសម្រាប់តម្លៃនៅលើទីផ្សារសកលរបស់ BYD M9 នៅមិនទាន់បានប្រកាសបញ្ជាក់នៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD M9 នឹងក្លាយជាឡាន MPV minivan ទីពីររបស់ BYD បន្ទាប់ពីម៉ូដែល BYD M6 Electric minivan ដែលកំពុងមានវត្តមានលក់ក្នុងចំនួនដ៏ច្រើននៅក្នុងទីផ្សារប្រទេសដូចជា ថៃ ឥណ្ឌូនេស៊ី ហុងកុង និងប្រទេសជាច្រើនផ្សេងទៀត។ ម៉ាករថយន្ត MPV របស់ BYD មួយនេះ ត្រូវបានក្រុមហ៊ុនលក់បានចំនួនប្រមាណ 40,000 គ្រឿងនៅទីផ្សារសកលកាលពីឆ្នាំទៅមិញ ហើយក្នុងឆ្នាំ 2025 នេះ BYD បានកំនត់ការលក់ឲ្យបានដល់ 80,000 គ្រឿង។ ទោះបីជា BYD ត្រូវបានគេដឹងថា មានបំណងចេញលក់ M9 minivan នៅក្នុងត្រីមាសទី 3 ឆ្នាំ 2025 ក៏ដោយ។ BYD Xia MPV បានបណ្តោយតួរខ្លួន 5,145mm/ទទឹង 1,970mm/ កំពស់ 1,805mm និងមានគម្លាតរវាងកង់មុខទៅកង់ក្រោយប្រវែង 3,045mm។

ផ្នែកខាងក្នុងរបស់ BYD Xia មានភ្ជាប់មកជាមួយកៅអីចំនួន 7 រៀបជា 2x2x3 ព្រមទាំងប្រើប្រាស់ទ្វារខាងក្រោយជាប្រភេទ Sliding doors។ នៅកាប៊ីនខាងក្នុងមានបំពាក់នូវប្រព័ន្ធអេក្រង់ចំនួន 3 ដោយក្នុងនោះមានអេក្រង់បម្រើការកម្សាន្តក្នុងរថយន្តនៅកណ្តាលមានទំហំធំដល់ 15.6-inch ខណៈអេក្រង់បង្ហាញព័ត៌មាន និងអេក្រង់នៅខាងមុខអ្នករួមដំណើរមានទំហំ 12.3-inch។ បន្ថែមពីនេះ នៅផ្នែកខាងក្នុងរបស់ BYD Xia សុទ្ធតែប្រើប្រាស់នូវប៊ូតុង Touch កម្រិតខ្ពស់ បានទូរទឹកកករមានមុខងារក្តៅត្រជាក់ កូនតុបត់ និងអេក្រង់កម្សាន្តទំហំធំភ្ជាប់នូវលើដំបូលថែមទៀតផង។

BYD Xia ឬ M9  Plug-in-hybrid minivan ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា 5.0 DM System ភ្ជាប់ដំណើរការនៅលើម៉ាស៊ីន 1.5-liter turbocharged engine មានកម្លាំង 154 សេះ និងភ្ជាប់ដំណើរការដោយម៉ូទ័រអេឡិចត្រិចមួយកម្លាំង 268 សេះ ជាមួយជម្រើសកញ្ចប់ថ្មទំហំ 20.4kWh និង 36.6kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 100km និង 180km ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ BYD Xia MPV ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ $34,750 ដល់ $43,100 នៅទីផ្សារប្រទេសចិន បើធៀបនឹងតម្លៃម៉ូដែល Denza D9 ដែលជាម៉ូដែល High-end minivan វិញ គឺមានតម្លៃចាប់ពីខ្ទង់ $47,260 ដល់ $65,350៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន