ក្រុមហ៊ុន Havas Champagne រួមជាមួយនឹងមូលនិធិ AIP រាជរដ្ឋាភិបាលកម្ពុជា ហើយនិងអាជ្ញាធរពាក់ព័ន្ធ បានរួមសហគ្នាយ៉ាងជិតស្និទ្ធដើម្បីលុបបំបាត់ និងបញ្ឈប់សកម្មភាពរបស់ឃាតករលាក់មុខនៅលើដងផ្លូវដ៏សាហាវឃោរឃៅបំផុត។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា គ្រាន់តែក្នុងឆ្នាំ 2015 ប៉ុណ្ណោះ មានប្រជាពលរដ្ឋកម្ពុជារហូតដល់ទៅ 2,231នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងនោះមនុស្ស 2,155 នាក់ គឺបានស្លាប់ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែស។
តួរលេខនៃចំនួនអ្នកស្លាប់នេះ ត្រូវបានគេចាត់ទុកថា គឺតួរលេខខ្ពស់ ជាងចំនួនឃាតកម្មដែលមនុស្សបានប្រព្រឹត្តជារៀងរាល់ឆ្នាំទៅទៀត ។ ហេតុដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ឃាតករលាក់មុខនេះនៅលើដងផ្លូវ។ ប្រសិនបើអ្នកបានឃើញឃាតករលាក់មុខនៅលើដងផ្លូវ សូមជួយចែកចាយ (Share) វានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook) ដោយសរសេរថែមពាក្យ #stoptheroadkiller។