no-alternative title

ទូរសព្ទ័ Nokia 1 នឹងមានវត្ដមាននៅតាមហាងលក់ទូរស័ព្ទនានាក្នុងប្រទេសកម្ពុជា ឆាប់ៗហើយ

ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរសព្ទ័ដៃ Nokia បានប្រកាសថា ទូរស័ព្ទ Nokia1 នឹងមានលក់ជាផ្លូវ ការហើយ នៅតាមហាងលក់ទូរស័ព្ទនានាក្នុងប្រទេសកម្ពុជា បន្ទាប់ពីបុណ្សចូលឆ្នាំខ្មែរហើយ នៅថ្ងៃទី 20 ខែមេសាខាងមុខនេះ ក្នុងតំលៃសមរម្យ ត្រឹមតែ $93 ហើយមានថែមជូនស្រោមថ្លា ស្រ្គីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ង។ ដោយទទួល បានភាពជោគជ័យនៅក្នុងផ្នែកបច្ចេកវិទ្យា ទូរសព្ទ័ Nokia 1 ផ្ដល់ជូននូវប្រព័ន្ធស្មាតហ្វូនសំខាន់ៗ ការរចនាដ៏ស្រស់សោភា និងគុណភាពគួរជាទីទុកចិត្ត ទៅកាន់អតិថិជនជុំវិញពិភពលោក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរស័ព្ទ Nokia 1 បំពាក់នូវប្រព័ន្ធប្រតិបតិ្តការចុងក្រោយគេបង្អស់គឺ Android Oreo™ (Go edition) ដែលជាកំណែទម្រង់របស់ ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់បំពាក់នៅលើទូរសព្ទ័ ដែលមាន RAM ទំហំ1GB។ ដូច្នេះហើយ Nokia 1 ផ្តល់ជូននូវគុណតម្លៃ ដ៏អស្ចារ្យ ជាមួយនឹងបទពិសោធដ៏ពិសេសមួយ ដែលរួមបញ្ចូលលក្ខណៈពិសេសទាំងអស់ដែលអ្នក ប្រើប្រាស់រំពឹង ពីស្មាតហ្វូន ដែលមានគុណភាពខ្ពស់។

គុណភាពរបស់ទូរសព្ទ័ស្មាតហ្វូន Nokia សម្រាប់អ្នកទាំងអស់គ្នា

ទូរសព្ទ័ Nokia 1 មានសមត្ថភាពក្នុងការផ្ដល់ឲ្យមនុស្សកាន់តែច្រើនខាងផ្នែកបច្ចេកវិទ្យា។ ដោយបំពាក់នូវប្រព័ន្ធដំណើរការ quad-core កាមេរ៉ាខាងមុខ និងខាងក្រោយ ប្រព័ន្ធ 4G និងស៊ីមពីរ ទូរសព្ទ័  Nokia1 ផ្តល់ជូននូវអ្វីគ្រប់បែបយ៉ាងដែលអ្នកចូលចិត្ត។ Nokia 1 បំពាក់ដោយថាមពលថ្ម 2150mAh ដែលអាចដោះ ចេញបាន និងប្រើប្រាស់ប្រពន័្ធដំណើរការ IPS ហើយ Hardware របស់វាដំ ណើរការជាមួយកម្មវិធី (optimized apps ) ដែលអាចឲ្យអ្នកប្រើប្រាស់នូវថាមពលថ្មបានយូរបំផុត។

ការនាំត្រលប់មកវិញនូវស្ទាយផ្ទាល់ខ្លួន

ទូរសព្ទ័ Nokia 1 ផ្ដល់ជូននូវការរចនាទូរស័ព្ទ Nokia ដ៏ស្រស់ស្អាតដែលមានភ្ជាប់មកជាមួយរូប “Nokia  Smile” នៅក្នុងប្រអប់ថ្មី។ Nokia 1 មាន២ពណ៌ដែលអ្នកអាចរកជាវបាននៅជុំវិញពិភពលោក គឺពណ៌ ក្រហមចាស់ និងពណ៌ខៀវចាស់យ៉ាងស្រស់ស្អាតផង ដែល។ 

សុវត្ថិភាព និងភាពទាន់សម័យជាមួយប្រពន័្ធប្រតិបតិ្តការ Android Oreo™ (Go edition)

ផលិតឡើងសម្រាប់ទូរសព្ទ័ ដែលមានទំហំ RAM 1GB Android Oreo™ (Go edition) ភ្ជាប់មកជាមួយនូវកម្មវិធីថ្មីៗពី Google ដែលត្រូវបានរចនាឡើងដើម្បីឲ្យដំណើរការបាន លឿនជាងមុនខណៈពេលដែលប្រើប្រាស់ទិន្នន័យអស់តិចជាងមុន។ ទូរសព្ធ័ Nokia1 មានបំពាក់នូវកម្មវិធី ពិសេសៗដែល អាចដំណើរការបានយ៉ាងរលូន និងលឿនកម្មវិធីទាំងនោះមានដូចជា Google Go ជាកម្មវិធីសម្រាប់ស្វែងរក វេបសាយ Google Maps™ Go YouTube™ Go និង Google Assistant for Android (Go edition) កម្មវិធីទាំងនេះជួយឲ្យការផ្ញើសារបានលឿន ការតេទូរស័ព្ទ កំណត់ម៉ោងរោទិ៍ និងការប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែប្រើ សម្លេងរបស់អ្នក។

ជាមួយកម្មវិធីមានស្រាប់ និងស្រាលជាងមុននៅលើប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go edition), អ្នកនឹងទទួលបានទំហំផ្ទុក ច្រើនជាងប្រអប់ Android Nougat បាន២ដង។ ស្មាត ហ្វូន Nokiaទាំងអស់មិនមានកម្មវិធីដែលមិនចាំបាច់ដែលនាំអោយខាត space(bloat ware, IU Changes)នៅលើទូរស័ព្ទរបស់អ្នកផ្តល់ឱ្យអ្នកឡើយ។ ប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go Edition) ផ្តល់ជូន នូវបទពិសោធរលូន រហ័ស  ខណៈពេលដែលទូរសព្ទ័របស់អ្នកទទួលបានបច្ចុប្បន្នភាព (up-to-date) និង លក្ខណៈពិសេសចុងក្រោយបំផុតដែលរួមបញ្ចូលទាំង Google Play Protect ដែលជួយរក្សាកម្មវីធី និងទិន្នន័យរបស់អ្នកឲ្យ មានសុវត្ថិភាពជាបន្តបន្ទាប់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន