no-alternative title
no-alternative title

ស្មាតហ្វូន OUKITEL C9 ស្អាតទាំងរូបរាង ខ្លាំងទាំងសមត្ថភាព និងមានព័ណ៌ស្រស់ស្អាតជាច្រើនសំំរាប់ជ្រើសរើសតាមចិត្ត

ប្រិយមិត្តប្រាកដជាបានស្គាល់នូវម៉ាកសញ្ញាក្រុមហ៊ុន OUKITEL ច្បាស់ ហើយស្មាតហ្វូនជាច្រើនគ្រឿង ត្រូវបានក្រុមហ៊ុនផលិតចេញលក់ក្នុងទីផ្សារនៅលើពិភពលោក ក្នុងនោះក៏មានទីផ្សារប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែង OUKITEL C9 ក៏ជាស្មាតហ្វូនម៉ូដែលថ្មីមួយទៀត ដែលត្រូវបានផលិតនិងដាក់លក់នៅលើទីផ្សារ ដែលនឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះផងដែរ។

ការរចនារូបរាងដ៏ប្រណិត 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាងទាំងមូលរបស់ OUKITEL C9 ត្រូវបានផលិតឡើងបែប 3D ARC Metal Design រចនាបន្សុីឲ្យកាន់តែស្រស់ស្អាត ជាមួយនឹងភាពរលើបរលោងភ្លឺចែកចាំង និងមានពណ៌ដ៏ស្រស់ស្អាត សម្រាប់ការជ្រើសរើសតាមចិត្តបាន ដែលកាន់តែបន្ថែមនូវការចាប់អារម្មណ៍មួយផ្នែកទៀត សម្រាប់អ្នកប្រើប្រាស់ ពិសេសជាមួយនឹងកញ្ចប់អេក្រង់នៅផ្នែកខាងមុខថ្លាឆ្លុះ រាងផុសបន្តិច ហើយចុងខាងក្រោម មានប៊ូតុងទាំង3 នៅខាងក្រោមអេក្រង់តែម្តង ចំណែកខាងលើមានស៊ិនស័រ ឧបាល័រស្តាប់សន្ទនា និងកាមេរ៉ាខាងមុខ។ 

ក្រឡេកមកខាងក្រោយ ដែលមានសំបកទូរស័ព្ទ ហាក់មិនបានរចនាអ្វីឲ្យប្លែកច្រើនទេ គឺមានតែលោគោ OUKITEL និងរន្ធឧបាល័របំពងសម្លេងនៅចុងខាងក្រោម ចំណែកកាមេរ៉ាដែលអមដោយអំពូលហ្លាស់១គ្រាប់ សម្រាប់បំភ្លឺបន្ថែមបានយ៉ាងច្បាស់ល្អនៅចុងខាងលើ គែមជុំវិញរបស់វា ក៏មិនធម្មតាដែរ ជាមួយនឹងការរចនាបន្សុីយ៉ាងជិតជាប់ល្អ ស្ទើរមិនដឹងថា អាចដោះសំបកខាងក្រោយចេញបានឡើយ និងមានរំលេចនូវប៊ូតុងសម្លេង និងប៊ូតុងចាក់សោរ-បិតបើកអេក្រង់នៅផ្នែកខាងស្តាំ និងមានរន្ធដោយស៊ីមកាតទាំងពីរ និងរន្ធ microSD គឺនៅក្នុងសំបកខាងក្រោយ ចំណែកខាងលើមានរន្ធដោតកាស 3.5 មម និងរន្ធ USB សម្រាប់សាកថ្ម និងចម្លងទិន្នន័យ ។

អេក្រង់ធំទូលាយ កាមេរ៉ាថតរូបច្បាស់

OUKITEL C9 ត្រូវបានបំពាក់នូវអេក្រង់ទំហំ 5.0 អីុង ដែលជាទំហំត្រូវប៉ាន់សម្រាប់ម៉ូដែលទូរស័ព្ទស្មាតហ្វូនទាំងឡាយ ហើយអេក្រង់របស់ OUKITEL C9 រាងផុសបន្តិច ធំទូលាយ ងាយស្រួលក្នុងការប៉ះថាច់បានយ៉ាងរលូនតែម្តង ហើយទ្រទ្រង់បានរហូតដល់ 16 លានពណ៌ឯណ្ណោះ និងបង្ហាញរីសូលូហ្សិន 720 x 1280 ភិចសែល ច្បាស់កម្រិត HD តែម្តង។ 

និយាយពីទំហំកាមេរ៉ារបស់ OUKITEL C9 នៅផ្នែកខាងក្រោយមានទំហំ 8 មេហ្គាភិចសែល អមដោយអំពូលហ្លាស់១គ្រាប់ និងមុខងារថតរូបភាពមួយចំនួនដូចជា Geo-tagging, touch focus, face detection ចាប់យករូបភាពបានយ៉ាងច្បាស់ ជាមួយកម្រិត Aparture f/2.2 និងមានសមត្ថភាពក្នុងការថតវិដេអូបានកម្រិត FullHD ផងដែរ។ ចំណែកកាមេរ៉ាខាងមុខមានទំហំ ២ មេហ្គាភិចសែល ផ្តល់ជូននូវការចាប់យករូបភាពបានយ៉ាងច្បាស់ ពិសេសគឺមុខងារ Selfie ផ្ទាល់តែម្តង។

កម្លាំងម៉ាស៊ីនខ្លាំង ថាមពលថ្មក៏ខ្លាំង

OUKITEL C9 ត្រូវបានបំពាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិ Android 7.0 Nuogat ដែលត្រូវបានភ្ជាប់ជាមួយអ៊ីនធើហ្វេសផ្ទាល់ខ្លួន ជាមួយនឹងបន្ទះឈីប Mediatek MT6580 ភ្ជាប់ជាមួយអង្គប្រតិបត្តិការ Quad-core 1.3GHz Proccessor និងអង្គក្រាហ្វិច Mali-400MP2 ដែលពោរពេញដោយថាមពល ដំណើរការឥតទាក់ឡើយ។

បន្ថែមលើនេះទៅទៀត OUKITEL C9  ក៏ត្រូវបានបំពាក់មកជាមួយនូវអង្គចងចាំ RAM ទំហំ 1GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 8GB ផងដែរ មិនតែប៉ុណ្ណោះ វានូវអាចអនុញ្ញាតិឲ្យដាក់បន្ថែម microSD បានរហូតដល់ 64GB ថែមទៀតផង។ កាន់តែពិសេសជាមួយថាមពើថ្មកាន់តែខ្លាំង ទំហំ Li-Ion 2000 mAh battery ដែលកាន់តែថាមពលបានកាន់តែយូរជាងមុនទ្វេរដង ធ្វើឲ្យការប្រើប្រាស់មិនចេះជិនណាយឡើយ។

សន្និដ្ឋាន សម្រាប់ក្រុមហ៊ុន Oukitel ដែលធ្វើការផលិត និងចេញលក់នូវស្មាតហ្វូនម៉ូដែលថ្មីនេះ គឺអាចនិយាយបានថា ជាស្មាតហ្វូនដ៏ប្រណិតមួយ ជាមួយនឹងការចេញលក់ដែលមានតម្លៃសមរម្យ ដែលអាចឲ្យអតិថិជនអាចជាវយកទៅប្រើប្រាស់ និងបំពេញតាមការចង់បានរបស់ពួកគាត់ មិនចាញ់កំពូលស្មាតហ្វូនផ្សេងៗទៀតឡើយ។ សម្រាប់ម៉ូដែល OUKITEL C9 ក៏ត្រូវបានផលិតចេញមានជម្រើសដូចជា ពណ៌មាស ពណ៌ខ្មៅ ពណ៌ទឹកប្រាក់  ពណ៌ទឹកមាស និងពណ៌ក្រហម៕

ព័ត៌មានបន្ថែមសូមទំនាក់ទំនងក្រុមហ៊ុន  Oukitel Cambodia: www.facebook.com/OukitelCambodia

ទូរស័ព្ទ៖ 078 266 168

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

ដោយ ប៉េងលីន
ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ដោយ ប៉េងលីន