ហាង iOne ដែលជាភ្នាក់ងារលក់ធំបំផុតរបស់ Apple នៅប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីបំផុតដែលមានទីតាំងនៅជាន់ទី 1 នៃ ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី នៅថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2018 នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តយស និងបណ្តាអ្នកគាំទ្ររបស់ iOne ។
ជាមួយនឹងការបើកសម្ពោធនូវសាខាថ្មីនេះគី iOne សែនសុខជាហាងទី 5 ហើយរបស់ក្រុមហ៊ុន iOne ដែលបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួនក្នុងការស្វែងរកទិញនូវផលិតផលម៉ាក AppleApple ក៏ដូចជាគ្រឿង Accessories ម៉ាកល្បីៗជាច្រើន ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន និងអាចជឿទុកចិត្តបាន។
លោក លោកស្រី សុខ សុភ័ក្ត្រ អគ្គ នាយិការក្រុមហ៊ុន iOne បានមានប្រសាសន៏ថា ជាមួយនឹងវត្តមានរបស់ iOne សាខាផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីថ្មីនេះ គឺការវិវត្តន៏ថ្មីមួយទៀតសំរាប់ក្រុមហ៊ុន iOne អ្វីដែកពិសេសនោះ គឺដោយសារតែមានការជួយគាំទ្រពីសំណាក់អតិថិជនទាំងអស់គ្នា ផងដែរ ដូច្នេះឆ្លៀតនៅក្នុងឱកាសនេះ លោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រដល់ផលិតផលរបស់ iOne ជាពិសេសនោះ Fans របស់ iOne តែម្តង។
សូមជំរាបថា ជាមួយនឹងការបើកសម្ពោធនូវសាខាថ្មីនេះ យើងសង្កេតឃើញថា មានក្រុមអ្នកគាំទ្រ របស់ iOne ជាច្រើរូប បានមកឈរតម្រង់ជួររងចាំចាប់តាំងពីម៉ោង 3:00 នាទីព្រឹក ដើម្បីរង់ចាំទទួលយកនូវការ ផ្តល់ជូនពិសេសពីហាង iOne ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ 50% សំរាប់ផលិតផលម៉ាក Apple លើកលែងតែ កុំព្យូរទ័រ MAC និង Premium Accessories ម៉ាកល្បីៗជាច្រើនទៀត។