no-alternative title
no-alternative title

ក្រុមហ៊ុន CCTi Asia សហការជាមួយនឹងក្រុមហ៊ុន Hochiki រៀបចំឡើងព្រឹត្តិការណ៍ «Hochiki & CCTI Asia Gala Dinner 2019» នៅកម្ពុជា

ក្រុមហ៊ុន CCTi Asia Co., Ltd ដែលជាក្រុមហ៊ុនចែកចាយនូវផលិតផលនិងសេវាកម្មឈានមុខគេ ខាងផ្នែកផលិតផលតភ្ជាប់បណ្តាញទិន្នន័យ ប្រព័ន្ធខ្សែបណ្តាញផ្នែកពត៌មានវិទ្យា (IT Infrastructure and Data Center) និងប្រព័ន្ធសុវត្ថិភាព ប្រពន្ធ័ទ្វាសុវត្ថិភាព(Access Control) ប្រពន្ធ័ចំណតឡាន(Car Parking Management System and Parking Guidance System) ប្រពន្ធ័សុវត្ថិភាពការពារការគាស់ទ្វា(Intrusion Security Alarm) ប្រពន្ធ័ប្រកាស់សំលេង(PA System) និងដែលជាតំណាងចែកចាយធំ (Distributor) ក្នុងប្រទេសកម្ពុជាផលិតផល Belden, Hochiki, AMC, Smarcom, Hundure, Avtech, Inter-M, Commax, SmartID Card Printer បានសហការគ្នាជាមួយក្រុមហ៊ុន Hochiki ដែលជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់ពិភពលោក ទៅលើផ្នែកប្រព័ន្ធការពារ និងផ្តល់ដំណឹងពេលកើតមានអគ្គីភ័យ រៀបចំព្រឹត្តិការណ៍ «Hochiki & CCTI Asia Gala Dinner 2019» ដើម្បីជួបជុំដៃគូអាជីវកម្មទាំងអស់ពិសារអាហារសាមគ្គី ជាមួយ នឹងការបង្ហាញពីផលិតផលថ្មីៗផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍ «Hochiki & CCTI Asia Gala Dinner 2019» បានរៀបចំឡើងនាល្ងាចថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៩ នៅភោជនីដ្ឋានទន្លេបាសាក់១ ក្រោមអធិបតីលោក សូ សុផាណ្ណារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន CCTi Asia Co., Ltd, លោក Eric Ong និងលោក Desmond Lim តំណាងក្រុមហ៊ុន Hochiki និងមានការចូលរួមពីដៃគូអាជីវកម្ម ជាច្រើននាក់ទៀតផងដែរ។ 

លោក សូ សុផាណ្ណារ៉ា បានឱ្យដឹងថា ការៀបចំព្រឹត្តិការណ៍នេះគឺដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ដែលបានគាំទ្រទៅលើផលិត Hochiki ជាមួយនឹងការណែនាំផលិតផលប្រកាសអាសន្នការពារពេលមានអគ្គីភ័យថ្មី ដែលជាផលិតផលរបស់ប្រទេសជប៉ុននិងសហការជាមួយអាមេរិក ។

លោក សូ សុផាណ្ណារ៉ា បានបន្ថែមទៀតថា ផលិតផលប្រកាសអាសន្នការពារពេលមានអគ្គីភ័យថ្មីនេះ គឺមានស្តង់ដារត្រឹមត្រូវ ដែលបានទទួលស្គាល់ក្នុងលំដាប់ថ្នាក់ ក្នុងលំដាប់ថ្នាក់ពិភពលោក ដែលមានសារៈប្រយោជន៍ក្នុងការផ្តលតំណឹងភ្លាមៗ នៅពេលដែលមានអគ្គីភ័យកើតឡើង ជាមួយនិងប្រព័ន្ធចាប់កម្តៅដ៏មានប្រសិទ្ធភាពខ្ពស់ ។ ផលិតផល Hochiki នេះត្រូវបានគេទទួលស្គាល់ច្រើនថា មានគុណភាពល្អ ហើយមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ ។ 

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន Hochiki គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់ពិភពលោក ទៅលើផ្នែកប្រព័ន្ធការពារ និងផ្តល់ដំណឹងពេលកើតមានអគ្គីភ័យ ក្រុមហ៊ុន Hochiki ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1918 ក្នុងប្រទេសអាមេរិច។ Hochiki គឺជាផលិតផលដែលបំពាក់នៅក្នុងទីតាំង ដែលត្រូវការផ្តល់ដំណឹងពេលមានភ្លើងផ្សែង កំដៅ ក្លិន ហ្គាស និងឧស្ម័នផ្សេងៗ និងជួយទប់ស្កាត់ការកើតមានអគ្គីភ័យជាយកថាហេតុ។ ក្នុងនោះផងដែរ Hochiki ត្រូវបានបំពាក់ឧបករណ៍ដែលអាចភ្ជាប់ជាមួយជណ្តើរយន្ត ព្រមទាំងភ្ជាប់ជាមួយទ្វាអេឡិចត្រូនិចផងដែរ នាគ្រាអសន្នដើម្បីសុវត្ថិភាពក្នុងការភាស់ខ្លួន។

ក្នុងឆ្នាំ  2019 នេះក្រុមហ៊ុន Hochiki បានផ្តល់សិទ្ធិអាទិភាពទៅដល់ក្រុមហ៊ុន CCTI Asia Co.,Ltd ដែលជាក្រុមហ៊ុនចែកចាយនូវផលិតផល និងសេវាកម្មឈានមុខគេ ខាងផ្នែកផលិតផលតភ្ជាប់បណ្តាញទិន្នន័យប្រព័ន្ធខ្សែបណ្តាញផ្នែកពត៌មានវិទ្យា និងប្រព័ន្ធសុវត្ថិភាពទៅលើឧបករណ៍នេះផងដែរ។ សម្រាប់ព័ត៌មានលំអិត (855) 23 305 326/ 099 555721 / 098 555 721 Website: www.cctiasia.com 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន