no-alternative title
no-alternative title

កុមារកម្ពុជា ជាច្រើនរូប បានបង្ហាញសមត្ថភាពសាងសង់គ្រឿងយន្ត និងសរសេរកូដក្នុងកម្មវិធីរ៉ូបូស៊ីង

កាលពីថ្ងៃសៅរ៍ទី 07 ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន រ៉ូបូស៊ីង កម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលកម្សាន្តកុមារ Urban Space ដើម្បីប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រទៅ ដល់សិស្សានុសិស្សដែលបានបញ្ចប់វគ្គសិក្សាថ្នាក់សាងសង់គ្រឿងយន្ត និងសរសេរកូដកម្រិត 1 កម្រិត 2 កម្រិត 3 និងវគ្គសិក្សាខ្លី (Summer Fun Camp) ដែលមានសិស្សចំនួន 100 នាក់មកពីសាលាដៃគូមានដូចជា សាលាអន្តរជាតិ យូ អេស អេ ច្បារអំពៅ យូ អេស អេ ទួលទំពូង និងថ្នាក់ចុងសប្តាហ៍នៅមជ្ឈមណ្ឌលកំសាន្តកុមារ Urban Space ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ណាំ ទ្រី នាយកសិក្សាធិការ នៃកម្មវិធីរ៉ូបូស៊ីង បានថ្លែងថា៖ គិតមកទល់ពេលនេះ ប្អូនៗកុមារ ដែលបានចូលរួមវគ្គសិក្សាពិសេស ទាក់ទងនឹងចំណេះដឹងផ្នែកសាងសង់គ្រឿងយន្តនិងសរសេរកូដក្នុងកម្មវិធីរ៉ូបូស៊ីង មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ហើយលោក សង្ឃឹមថា វគ្គសិក្សានេះ នឹងបានរួមចំណែកបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ ដល់ប្អូនៗសិក្សានុសិស្សកម្ពុជា មានសមត្ថភាពកាន់តែខ្ពស់ថែមមួយកម្រិតទៀត ជាពិសេសដើរឲ្យទាន់ការវិវឌ្ឍន៍នៃឧស្សាហកម្មជំនាន់ 4.0 នាពេលបច្ចុប្បន្ន។  កម្មវិធីរ៉ូបូស៊ីង ជាកម្មវិធីសិក្សាបែបស្ទែមលំដាប់ពិភពលោកពីសហរដ្ឋអាមេរិក ដែលជាកម្មវិធីសិក្សាថ្នាក់សាងសង់គ្រឿងយន្ត និងសរសេរកូដសំរាប់កុមារដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

យោងតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏ធ្លាប់បានលើកឡើងផងដែរថា៖ "ដើម្បីឲ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល"។ ហេតុដូច្នេះហើយ ទើបកម្មវិធីសិក្សាបែបស្ទែម រួមចំណែកយ៉ាងសំខាន់មួយ ក្នុងការដុសខាត់ចមណេះដឹងសិកស្សានុសិស្សដែលបានឆ្លងកាត់វគ្គសិក្សានេះឲ្យកាន់តែទូលំទូលាយ អាចប្រកួតប្រជែងផ្នែកចំណេះ និងជំនាញជាមួយសិស្សានុសិស្សនាប្រទេសផ្សេងៗ លើឆាកអន្តរជាតិបានពេញលេញ។ 

ថ្លែងក្នុងកម្មវិធីនោះដែរ ស្ថាបនិកវ័យក្មេងកម្មវិធីរ៉ូបូស៊ីង លោកគុយ ប៉ាន់ឆ័យ លើកឡើងថា៖ កម្មវិធីរ៉ូបូស៊ីង ដែលជាកម្មវិធីសិក្សាបែបស្ទែមលំដាប់ពិភពលោកមកពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជា ក្នុងនោះដែរ លោក បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបណ្តុះស្មារតី និងទឹកចិត្តកុមារកម្ពុជាទាំងអស់ឲ្យស្រទ្បាញ់វិស័យអប់រំតាមបែបបច្ចេកវិទ្យានិងវិទ្យាសាស្រ្តទំនើប ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចជាតិស្របតាមសេដ្ឋកិច្ចបែបឌីជីថល។

គួរបញ្ជាក់ថា ថ្នាក់រៀន កម្មវិធីរ៉ូបូស៊ីង គឺជាកម្មវិធីសិក្សាបែបវិទ្យាសាស្ត្រទំនើបសម័យចុងក្រោយបំផុត ស្របតាមស្តង់ដារអន្តរជាតិពីសហរដ្ឋអាមេរិក ដោយមានគ្រូជំនាញ មានទាំងជនជាតិបរទេស និងបញ្ញវន្តខ្មែរដែលទទូលបានការបណ្តុះបណ្តាលផ្ទាល់ពីក្រុមជំនាញវិស្វកររ៉ូបូស៊ីងសហរដ្ឋអាមេរិក៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន