no-alternative title
no-alternative title
no-alternative title
no-alternative title

ស្ថានទូត ណូវែលហ្សេឡង់ ប្រចាំកម្ពុជា បានប្រកាសអាហាររូបករណ៍ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ 2020

ស្ថានទូត ណូវែលហ្សេឡង់ ប្រចាំកម្ពុជា នៅថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2020 បានប្រកាសជាផ្លូវការបើកអាហារូបករណ៍ New Zealand Scholarships (NZS) សំរាប់ឆ្នាំ២០២០ ដល់ប្រជាជនកម្ពុជា។  លោក Taha Macpherson  ឯកអគ្គរាជទូតណូវែលហ្សេឡង់នៅកម្ពុជាបានឲ្យដឹងថា អាហារូបករណ៍ ណូវែលហ្សេឡង់ មានគោលបំណងផ្តល់នូវចំណេះដឹង និងជំនាញបន្ថែម ទៅដល់ប្រជាជនកម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសរបស់ពួកគេ ហើយលោកក៏បានអំពាវនាវឲ្យបេក្ខជនដែលមានសមត្ថភាពទាំងអស់ចូលរួមដាក់ពាក្យឲ្យបានច្រើនកុះករផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឆ្នាំ 2020 នេះ ប្រទេសណូវែលហ្សេឡង់នឹងផ្តល់អាហារូបករណ៍ សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដល់ប្រជាជនកម្ពុជា ដែលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជននានា ដែលផ្តោតទៅលើ វិស័យអាទិភាពសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា រួមមាន ការផ្លាស់ប្តូរអាកាសធាតុនិងភាពធន់ទ្រាំ ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀងនិងការអភិវឌ្ឍន៍វិស័យកសិកម្ម ការគ្រប់គ្រងថាមពលកកើតឡើងវិញ  អភិបាលកិច្ចល្អ និងការអប់រំផ្នែកបង្រៀនភាសាអង់គ្លេស សម្រាប់ការសិក្សារថ្នាក់ អនុបណ្ឌិត និងបណ្ឌិត។ 

ការទទួលពាក្យសុំអាហារូបករណ៍ដើម្បីទៅសិក្សានៅប្រទេសណូវែលហេ្សឡង់ New Zealand Scholarships សំរាប់ឆ្នាំ 2020 នេះចាប់ផ្តើមពីពេលនេះតទៅរហូតដល់ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2020 តាមប្រព័ន្ធអេឡិចត្រូនិច។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅសាកសួរនៅការិយាល័យ IDP Education ដែលមានទីតាំងនៅមជ្ឍមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ឬទាក់ទងតាមរយៈលេខទូរស័ព្ទ +855 23 222 063 និង អ៊ីម៉ែល [email protected] ឬ ចូលទៅកាន់ គេហទំព័រ www.NZSCHOLARSHIPS.GOVT.NZ  សំណួរតាមអ៊ីនធឺណិត scholarship.force.com/CommunityFAEnquiry និង ហ្វ៊េសប៊ុក www.facebook.com/NZScholarships 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម