no-alternative title
no-alternative title

ក្រុមហ៊ុន Z1 Data បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន The DevMasters ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យវិស័យអចលនទ្រព្យនៅកម្ពុជា

នៅទី 11 មីនាឆ្នាំ 2020 នេះ ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន The DevMasters ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដើម្បីសហការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យ។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffle le Royal ដែលមានការអញ្ចើញចូលរួមពីសំណាក់ធុរៈកិច្ចផ្នែកអចលនទ្រព្យ និងតំណាងក្រុមហ៊ុនវាកម្មនានាជាច្រើនរូប។

សូមជំរាបថា ក្រុមហ៊ុន The DevMasters គឺជាក្រុមហ៊ុនមានឯកទេសខាងប្រឹក្សា និងបណ្តុះបណ្តាលការប្រើប្រាស់បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ដើម្បីវិភាគទិន្នន័យ ដែលបានជួយក្រុមហ៊ុនជាច្រើនក្នុងការអភិវឌ្ឍន៍កម្មវិធីទិន្នន័យពាណិជ្ជកម្មឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង។ ក្រុមហ៊ុននេះ គឺបានអភិវឌ្ឍន៍ខ្លួនចេញពីនាយកដ្ឋានសិក្សាស្រាវជ្រាវរបស់ក្រុហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជាគឺក្រុមហ៊ុន VTrust Appraisal Co., Ltd.។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់អនុស្សារណៈយោគយល់បនៅថ្ងៃនេះ គឺត្រូវបានចុះហត្ថលេខាដោយលោក ហ៊ឹម សីហា ដៃគូ និងជានាយក ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងលោក Arshad Khan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters។ 

លោក ហ៊ឹម សីហា ដែលជាដៃគូ និងជានាយកក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបង្កើតគម្រោងលំនៅឋាន និង គម្រោងពាណិជ្ជកម្មដោយភាពសម្បូរបែប។ កត្តានេះតម្រូវឲ្យមានការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំ និងមានគុណភាពមួយដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន និងដើម្បីងាយស្រួលវិភាគពីនិន្នាការអភិវឌ្ឍន៍កន្លងមក និងការព្យាករសម្រាប់ថ្ងៃអនាគត។ 

លោកបន្តថា៖«បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ជួយពន្លឿនប្រតិបត្តិការវិស័យអចលនទ្រព្យតាមរយៈការកាត់បន្ថយពេលវេលាដែលតែងតែធ្វើដោយដៃកន្លងមក ហើយបញ្ញាសុប្បនិម្មិត ក៏បានជួយបង្កើនប្រសិទ្ធភាពសម្រាប់ដំណើរការទិញលក់ និង ប្រតិបត្តិការទីផ្សារអចលនទ្រព្យផងដែរ»។  លោក ហ៊ឹម សីហា បន្តថា កិច្ចសហការរវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងក្រុមហ៊ុន The Dev Masters ពីអាមេរិកនេះគឺជាការវិវត្តន៍យ៉ាងសំខាន់សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដោយសារថាការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាដើម្បីធ្វើការវិភាគ និងព្យាករទិន្នន័យអចលនទ្រព្យដោយប្រើប្រាស់ Artificial Intelligence (AI) នឹងរួមចំណែកបង្កើនទំនុកចិត្តដល់វិនិយោគិន និងលំហូរទុនវិនិយោគក្នុងវិស័យនេះ។  

កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យសុទ្ធសឹងតែអាចប្រើប្រាស់ បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ដើម្បីពង្រឹងប្រសិទ្ធភាព និង កាត់បន្ថយពេលវេលា ដែលកម្មវិធីទាំងនោះមានជាឧទាហរណ៍ដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និង ការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តកម្មនៃឯកសារនានា ការព្យាករពីតម្លៃអចលនទ្រព្យនាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត។ 

យោងតាមលោក ហ៊ឹម សីហា ការអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យដោយប្រើប្រាស់បញ្ញាសុប្បនិម្មិត ដែលមានគុណភាព នឹងផ្តល់ប្រយោជន៍ដល់ប្រតិបត្តករក្នុងទីផ្សារអចលនទ្រព្យ ម្ចាស់ទ្រព្យ ភ្នាក់ងារទិញលក់ និង រដ្ឋាភិបាល។ 

TheDevMasters គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GBCS LLC ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកទិន្នន័យដោយប្រើប្រាស់បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ។ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក TheDevMasters បានបង្កើតឡើងនៅឆ្នាំ 2012 ដែលកាលពីមុនត្រូវបានស្គាល់ថា Codecamp5។ TheDevMasters ផ្តល់ការបណ្តុះបណ្តាល និងការពិសោធន៍ពីវិទ្យាសាស្រ្តទិន្នន័យ Machine Learning និងវគ្គបណ្តុះបណ្តាលនានាដែលមានកម្មវិធីឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង។ 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ដោយ ប៉េងលីន
ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា?

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា?

ដោយ ប៉េងលីន
កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន PANASONIC CAMBODIA ដាក់សម្ពោធនូវទូទឹកកកជំនាន់ថ្មី PRIME+ Essential និងម៉ាស៊ីនបោកគក់ CARE+ Edition E-Series នៅលើទីផ្សារកម្ពុជា

ក្រុមហ៊ុន PANASONIC CAMBODIA ដាក់សម្ពោធនូវទូទឹកកកជំនាន់ថ្មី PRIME+ Essential និងម៉ាស៊ីនបោកគក់ CARE+ Edition E-Series នៅលើទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Exeed Exlantix ET5 ឡាន EREV អាចជិះអគ្គិសនីសុទ្ធបានចម្ងាយ 210km ចេញលក់តម្លៃជាង 1 ម៉ឺនដុល្លារ

Exeed Exlantix ET5 ឡាន EREV អាចជិះអគ្គិសនីសុទ្ធបានចម្ងាយ 210km ចេញលក់តម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន