នៅថ្ងៃនេះ យោងតាមព័ត៌មានផ្លូវការពីក្រុមហ៊ុន Nokia នៅកម្ពុជា បានបញ្ជាក់អោយដឹងថា ស្មាតហ្វូន Nokia 3.2 និង Nokia 2.2 ដែលជាទើបតែនឹងបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារសាកលនោះ គឺមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃនេះហើយ ជាមួយនិងតម្លៃយ៉ាងពិសេស គឺត្រឹមតែជាងមួយរយដុល្លាតែប៉ុណ្ណោះ ក្នុងនោះក្រុមហ៊ុន Nokia ក៏មានថែមជូនកាដូមួយចំនួនថែមទៀតផង។ គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមការងាររបស់យើង ធ្លាប់បានធ្វើការបងា្ហញម្តងរួចមកហើយថា ស្មាតហ្វូនទាំងពីរនេះ គឺជាស្មាតហ្វូនលំដាប់ថវិការ ដែលសក្តិសមបំផុតសម្រាប់ទីផ្សារប្រទេសកម្ពុជាយើង មូលហេតុ គឺដោយសារតែក្រៅពីតម្លៃធូថ្លៃហើយនោះ ស្មាតហ្វូនទាំងនេះ គឺមានការរចនាថ្មី មានការទាក់ទាញ ខ្លាំងមែនទែន ជាពិសេស គឺមានភ្ជាប់នូវកម្លាំងម៉ាស៊ីន និងមុខងារថ្មីៗជាច្រើនថែមទៀតផងរ។
ក្រុមហ៊ុន Nokia បានបញ្ជាក់អោយដឹងថា ស្មាតហ្វូន Nokia 3.2 នេះ គឺមានបំពាក់មកជាមួយនូវអេក្រង់មានទំហំធំគឺ 6.26 អ៊ីងប្រភេទ A-Si TFT LCD Display ជាមួយនឹងស្ទីលដំណក់ទឹក Waterdrop Notch ដែលមានកម្រិតភាពច្បាស់ 720x1520 pixels រួមនិងកម្រិតសមាមាត្រ 19:9 aspect ratio។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 429 ដែលមានរ៉េមទំហំ 3GB ខណៈពេលដែលម៉េមូរីក្នុងម៉ាស៊ីនរបស់វាមានទំហំ 32GB។
អ្វីដែលគួរអោយ ចាប់អារម្មណ៍នោះ NOKIA 3.2 ដែលនាំមកកម្ពុជានេះ ក្រៅពីបំពាក់នូវប្រព័ន្ធស្កែនផ្ទៃមុខ (Face Unlock) ក្នុងការដោះសោរ ស្មាតហ្វូននេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃខាងក្រោយខុសពីបណ្តារទីផ្សារផ្សេងៗ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,000mAh និងមានភ្ជាប់ជាមួយនឹងប៊ូតុង សម្រាប់ Google Assistant ផងដែរ ជាពិសេស គឺក្រុមហ៊ុន Nokia ក៏បានភ្ជាប់ជាមួយនឹងភ្លើង LED notification light នៅលើប៊ូតុង Power ថែមទៀតផង។
រីឯ Nokia 2.2 បង្ហាញរូបរាងឡើងជាមួយនឹងការបំពាក់នូវបន្ទះអេក្រង់ទំហំ 5.7 អ៊ីងប្រភេទ IPS panel មានស្ទាយដំណក់ទឹក Waterdrop Notch ជាមួយនឹងការបង្កប់កាមេរ៉ាមុខសម្រាប់សែលហ្វីទំហំ 5.0MP មួយគ្រាប់ ហើយអេក្រង់របស់វាមានលទ្ធភាពអាចទ្រទ្រង់ការបង្ហាញបានក្នុងកម្រិត HD+។ នៅផ្ទៃខ្នងខាងក្រោយនៃស្មាតហ្វូន Nokia 2.2 គឺមានរំលេចដោយកាមេរ៉ាថតរូបមួយគ្រាប់ទំហំ 13MP ជាមួយអំពូល LED flash មួយគ្រាប់ដំាបញ្ឈរតួរ និងមិនមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនោះទេ ដោយវាជំនូសដោយការ ស្កែនផ្ទៃមុខ (Face Unlock) ក្នុងការដោះសោរ។ ស្មាតហ្វូន Nokia 2.2 ស៊េរីថ្មីនេះ គឺរត់ដោយបន្ទះឈីប Helio A22 ដែលមានអង្គគណនាកម្រិត Quad-core ជាមួយរ៉េមទំហំ 3GB ព្រមទាំងមានទំហំផ្ទុកទិន្នន័យ 32GB ជាមួយនឹងការដាក់បន្ថែមទំហំផ្ទុកក្រៅបានប្រភេទ microSD។ សម្រាប់ថ្មរបស់វាវិញ គឺមានទំហំ 3,000mAh។
Nokia 3.2 មានតម្លៃ 145$ រីឯ Nokia 2.2 មានតម្លៃ 127$ សម្រាប់រាល់ការជាវស្មាតហ្វូនទាំងពីរនេះ នឹងមាន Free អាវភ្លៀងមួយផងដែរ។