no-alternative title

Hyundai បើកសម្ពោធជាផ្លូវការនូវក្លឹបសម្រាប់រថយន្ត VENUE របស់ខ្លួននៅផ្សារទំនើប AEON Mall Sen Sok City

នៅថ្ងៃនេះ Hyundai បានបើកសម្ពោធជាផ្លូវការនូវក្លឹបសម្រាប់រថយន្ត VENUE របស់ខ្លួន នៅផ្សារទំនើប AEON Mall Sen Sok City ជាមួយនឹងការដាក់តាំងបង្ហាញរថយន្តទាំង 3 ថ្ងៃ។ គិតមកត្រឹមថ្ងៃនេះ គឺមានរយៈពេល 3 សប្តាហ៍មកហើយ បន្ទាប់ពីការសម្ពោធជាផ្លូវការលក្ខណៈ Digital នៃរថយន្ត Hyundai VENUE True Lifestyle SUV ដែលក្រុមហ៊ុន Hyundai Camko Motor បានបង្កើតក្លឹបនេះ សម្រាប់ម្ចាស់រថយន្ត VENUE ទាំងអស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលភ្ញាក់ផ្អើលនោះ គឺលោកនាយកប្រតិបត្តិបានលើកហ្គីតា ហើយចាប់ផ្ដើមប្រគុំតន្ត្រីជាមួយក្រុមការងារទាំង 3 នាក់របស់គាត់។ មានចម្ងល់ជាច្រើនមកពីអ្នកទស្សនាថា ហេតុអ្វីបានជាមនុស្សមមាញឹកដូចជាពួកគាត់មានពេលរៀនលេងតន្ត្រី ពួកយើងក៏សម្រេចចិត្តសួរដល់សមាជិកគ្រប់ក្រុមតន្ត្រី។

ប្រធានផ្នែកគ្រប់គ្រងយុទ្ធសាស្រ្តដែលជាអ្នកលេងព្យាណូបានមានប្រសាសន៍ថា ៖ ”ពួកយើងទទួលស្គាល់់ថាវាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែពួកយើងមានចំណង់ចំណូលចិត្តទៅលើតន្ត្រី ពួកយើងបានចំណាយពេលវេលាយ៉ាងមានតម្លៃរបស់យើងដើម្បីបង្កើតឡើងជាការផ្ដល់តម្លៃទៅលើពាក្យថា ”True Lifestyle”។ 

ក្រុមតន្ត្រី Hyundai តំណាងអោយក្រុមការងាររបស់ Hyundai ទាំងមូលកំពុងបង្ហាញដល់អ្នកទាំងអស់គ្នាថាពួកគាត់បានដាក់់ចិត្តបង្កើតអ្វីល្អៗដើម្បីយើងយល់កាន់តែច្បាស់ពីពាក្យថា True Lifestyle។ អភ័យឯកសិទ្ធ ជាមួយនឹងអត្ថប្រយោជន៍នឹងត្រូវបានចែករំលែកជូនតែសមាជិកផ្លូវការរបស់ក្លិបតែប៉ុណ្ណោះ។ ដោយមានភ្ជាប់ជាមួយនឹងបេសកកម្ម ចក្ខុវិស័យ និងពាក្យស្លោករបស់ VENUE។ 

អ្វីដែលធ្វើអោយក្រុមហ៊ុន Hyundai Camko Motor លេចធ្លោជាងដៃគូរប្រកួតប្រជែងនោះគឺការឱ្យតម្លៃ ទៅលើទំនាក់ទំនងល្អជាមួយអតិថិជន។ ការយកចិត្តទុកដាក់ចំពោះអតិថិជនទាំងអស់ទោះជាពួកគាត់ទិញរថយន្តរួចហើយក៏ដោយ។ ជាមួយនឹង Club VENUE ធ្វើអោយសេវាកម្មរបស់យើងរិទ្ធតែល្អជាងមុនមួយកំរិតទៀតដែលនឹងក្លាយជាកំណត់ត្រាដែលមិនអាចបំភ្លេចបានរបស់ក្រុមហ៊ុន។

សូមជំរាបថា Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ 2009 បានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko Motor Company ជាក្រុមហ៊ុនចែកចាយHyundai ផ្តាច់មុខតែមួយគត់ នៅក្នុង ប្រទេស កម្ពុជា។ Hyundai ជាក្រុមហ៊ុនដែល ផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundai ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 4 នៅក្នុងឧស្សាហកម្ម រថយន្ត អស់រយៈពេល 11 ឆ្នាំកន្លងមកនេះ។ 

គោលបំណងរបស់យើងគឺផ្សារភ្ជាប់ទំនាក់ទំនងរបស់មនុស្ស អោយពេលវេលារបស់អតិថិជនរបស់យើង កាន់តែមានតម្លៃជាមួយនឹង ការរស់នៅប្រចាំថ្ងៃ របស់មនុស្សជំនាន់ថ្មី។ ជាមួយនឹងរថយន្ត 12 កៅអី សម្រាប់គ្រួសារ ឬអាជីវកម្ម និងរថយន្ត SUV ជាច្រើនម៉ូដែលទៀត សម្រាប់បំពេញ តម្រូវការរបស់ អតិថិជន។

លើសពីនេះ Hyundai ក៏មានមជ្ឈមណ្ឌលសេវាកម្មសាខាព្រះមុនីវង្ស និងសែនសុខសម្រាប់ថែទាំរថយន្ត របស់ លោកអ្នក ផងដែរ។ យើងប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ បំផុតដែលបង្ហាញ អត្ថន័យពិតអំពីLIFESTYLE។

ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 775 133/ 097 755 8133 ឬចូលទៅកាន់ទំព័រ Facebook Hyundai-Cambodia៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន