no-alternative title
no-alternative title
no-alternative title
no-alternative title

សែលកាត បានក្លាយជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលបានជាប់នៅក្នុងបញ្ជី “30 Most Valuable to Watch 2020”

ក្រុមហ៊ុន សែលកាត មានកិត្តិយសជាខ្លាំង ដែលបានក្លាយជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលបានជាប់នៅក្នុងបញ្ជីរបស់ទស្សនាវត្តី CIO Bulletin ជា “30 Most Valuable Companies to Watch 2020”។ តាមសេចក្តីប្រកាសចុះផ្សាយអនឡាញ នៅក្នុងសប្តាហ៍នេះ ដែលមានគោលបំណងលើកកម្ពស់ដល់ “ការកសាងអនាគតភ្លឺស្វាង និងភាពជោគជ័យសម្រាប់ថ្នាក់ដឹកនាំធុរកិច្ច តាមរយៈការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃចំណេះដឹង និងជំនាញគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា” គឺជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងដំណើរវិវត្តន៍ទៅមុខ របស់ក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក អៀន វ៉ាត់សុន Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “ការទទួលស្គាល់នេះ គឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ ព្រោះថាក្រុមហ៊ុនសែលកាត តែងផ្តោតលើការកសាងកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុននាំមុខគេផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទាន់សម័យផ្នែកឌីជីថលល្អបំផុតប្រចាំអាស៊ីអាគ្នេយ៍ ដែលពោរពេញទៅដោយភាពច្នៃប្រឌិតថ្មីៗ” ។ នៅក្នុងខ្លឹមសារអត្ថបទអំពីក្រុមហ៊ុន សែលកាត លោកនាយកប្រតិបត្តិ បានចូលរួមបកស្រាយនូវយុទ្ធសាស្រ្តអាជីវកម្ម និងការផ្តល់ជូននូវផលិតផលសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រមូលផ្តុំ ដែលមានភាពស្មោះស្ម័គ្រ និងឋិតនៅក្នុងក្រុមចម្រុះគ្នា នៅក្នុងប្រទេសកម្ពុជា ។

 

ផលិតផលលេចធ្លោរបស់ក្រុមហ៊ុនសែលកាតរួមមាន Osja Exchange និង Big Love ដែលជាគម្រោងផ្តល់ជូនអតិថិជនយ៉ាងគាប់ចិត្តនូវនាទីសម្រាប់ ហៅចេញ និងទិន្នន័យអ៊ីនធើណែតសម្រាប់ប្រើប្រាស់ ក្នុងតម្លៃមួយដ៏សមរម្យបំផុត។ នាពេលថ្មីៗនេះ សែលកាត ក៏បានផ្តល់ជូននូវកញ្ចប់សេវាកម្មថ្មីដែលមានដូចជា Cellcard 4U និងកម្មវិធីលេងហ្គេមទូរស័ព្ទតាមអនឡាញ ដូចជា Orange Esports PUBG Mobile ជាដើមផងដែរ។ គម្រោងទាំងនេះ បានចូលរួមជួយប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ តាមរយៈការអនុញ្ញាតឱ្យបងប្អូនពលរដ្ឋខ្មែរអាចរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ និងរីករាយកំសាន្តដោយចំណាយក្នុងតម្លៃដ៏សមរម្យបំផុត ជាមួយបណ្តាញទូរស័ព្ទលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

 

ដើម្បីឱ្យមានភាពរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុនសែលកាត លោកWatson ក៏បានដាក់ចេញនូវផែនការពង្រីកវប្បធម៌នៃការបំពេញការងារ ដែលអនុញ្ញាតឱ្យមានការពិភាក្សាដោយសេរី និងប្រកបដោយផ្លែផ្កានៅក្នុងក្រុមហ៊ុន ក៏ដូចជាការពង្រីកនូវផែនការ Personal Development Plans ជូនដល់បុគ្គលិកទាំងអស់ ដើម្បីជួយជម្រុញពួកគេឱ្យមានភាពរីកចម្រើនផ្ទាល់ខ្លួន និងដើម្បីជួយក្រុមហ៊ុនឱ្យសម្រេចបាននូវការប្រើប្រាស់សក្តានុពលបានពេញលេញ។ ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនសែលកាតបានទទួលពានរង្វាន់ជាច្រើន ដែលក្នុងនោះរួមមានទាំងពានរង្វាន់អន្តរជាតិ ប្រចាំតំបន់ និងក្នុងស្រុក ពីស្ថាប័នផ្សព្វផ្សាយឈានមុខគេនិងអង្គភាពឧស្សាហកម្មសកលចំនួន ២៥ ដោយត្រូវបានទទួលស្គាល់ថាជា បណ្តាញទូរស័ព្ទចល័តនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

 

បច្ចុប្បន្ននេះ ក្រុមហ៊ុនសែលកាត ក៏បានផ្តោតជាសំខាន់ផងដែរ ទៅលើការជម្រុញឌីជីថលនីយកម្មនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំផ្តល់ជូននូវបច្ចេកវិទ្យា 5G ឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ ២០២០ ដល់អតិថិជនគោលដៅសំខាន់ៗ ស្ថាប័នរដ្ឋាភិបាល និងវិស័យសហគ្រាស។ អ្នកអាចចូលអានបទសម្ភាសន៍ទាំងស្រុងរបស់ទស្សនាវត្តី CIO Bulletin ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បាននៅទីនេះបាន CIO Bulletin interview with Cellcard CEO Ian Watson here.

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
God of PC Game ក្លាយជា MSI Concept Store ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា

God of PC Game ក្លាយជា MSI Concept Store ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Nissan បង្ហាញរថយន្តភីកអាប់ PHEV ដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025

Nissan បង្ហាញរថយន្តភីកអាប់ PHEV ដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025

ដោយ ប៉េងលីន
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
Ford Transit Custom PHEV និង Ford E-Transit Custom EV ស៊េរីឆ្នាំ 2025 លក់នៅទីផ្សារអូស្រ្តាលីតម្លៃជាង 6 ម៉ឺនដុល្លារ

Ford Transit Custom PHEV និង Ford E-Transit Custom EV ស៊េរីឆ្នាំ 2025 លក់នៅទីផ្សារអូស្រ្តាលីតម្លៃជាង 6 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Lexus ES 2026 ចេញមកលើកនេះ ឌីហ្សាញថ្មីទាំងស្រុង មានទាំងជម្រើស Hybrid និង អគ្គិសនីសុទ្ធ!

Lexus ES 2026 ចេញមកលើកនេះ ឌីហ្សាញថ្មីទាំងស្រុង មានទាំងជម្រើស Hybrid និង អគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន