no-alternative title
no-alternative title

LG BRANDSHOP សាខាទួលគោក ដែលជាសាខាថ្មី និងជាសាខាទី 11 បានប្រកាសបើកសម្ពោធជាផ្លូវការហើយ

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាទួលគោក ដែលមានអាសយដ្ឋាន ផ្ទះលេខ 41 ផ្លូវ 315 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោគ រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី 23 ខែ កក្កដា ឆ្នាំ 2020 ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ( GGear Group ) ក្រុមហ៊ុន LG Electronic ប្រចាំប្រទេស      កម្ពុជា និង អ្នកសារពត៌មានជាច្រើនអ្នកផេ្សងទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហាងទំនើប LG BRANDSHOP  បានមានវត្ថមាននៅក្នុងប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ យើងតាំងពីឆ្នាំ 2012 មកម្លេះ ដោយសារការមើលឃើញពីភាពរីកចំរើននៅក្នុងប្រទេស ក៏ដូចជាការចង់ផ្ដល់ និង ពង្រីកសាខារបស់ខ្លួនដើម្បីអោយមានភាពងាយស្រួល និងមានលក្ខណះទូលំទូលាយសំរាប់ ការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច LG សំរាប់អតិថិជនទាំងអស់គ្នា  ទើបពេលនេះហាងទំនើប LG BRANDSHOP  បានបើកបន្ថែមសាខាថ្មីរបស់ខ្លួនមួយទៀត គឺ LG BRANDSHOP សាខាទួលគោក ក្នុងរាជធានីភ្នំពេញ។ 

សាខាទួលគោកនេះជាសមិទ្ធផលថ្មី និង ជាសាខាទី 11 ហើយបច្ចុប្បន្នហាងទំនើប LG BRANDSHOP ដោយយើងមានសាខាទី 5 ក្នុងរាជធានីភ្នំពេញ និង 6 សាខាតាមបណ្ដាខេត្តក្រុងមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខា ខេត្តបាត់ដំបង សាខា ក្រុងព្រះសីហនុ  សាខាក្រុង កំពត និង សាខា ក្រុងតាខ្មៅ ។  

LG BRANDSHOP  សាខាទួលគោក ថ្មីនេះគឺ មានដាក់តាំងបង្ហាញ និងមានលក់នូវរាល់ឧបករណ៏អេឡិចត្រូនិច របស់ម៉ាកLG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក  ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង  សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។ 

អតិថិជនទាំងអស់គ្នាអាចអញ្ជើញមកស្វែងរក  និង ទទួលយកនៅបទពិសោធន៏ថ្មីៗ ដ៏អស្ចារ្យពីបច្ចេកវិទ្យាចុងក្រោយរបស់គ្រឿងអេឡិចត្រូនិច LG គ្រប់ប្រភេទទាំងអស់នៅហាង LG BRANDSHOP ថ្មីនេះ ហើយយើងក៏បានមានក្រុមការងារដែលមានជំនាញច្បាល់លាល់ និងបទពិសោធន៏យូឆ្នាំលើផលិតផលទាំងអស់ដែលអាចផ្តល់អោយអតិថិជនតាមការចង់បាននឹងដើម្បីបំពេញតំរូវការប្រើប្រាស់ក្នុងគេហដ្ឋាន ។  

នាក្នុងឱកាលពិធីសម្ពោធ LG BRANDSHOP សាខាទួលគោក  លោក Sung Suk Kim  អគ្គនាយកក្រុមហ៊ុន LG  Electronic ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា  « ខ្ញុំពិតជារីករាយណាស់និងសូមប្រកាសនូវសមិទ្ធិផលថ្មីមួយទៀតនៅថ្ងៃនេះជាមួយនឹងការខិតខំរបស់យើងទាំងអស់គ្នា ។ នេះគឺជាហាង LG BRANDSHOP  ទី 11 របស់យើង ដែលយើងបានបង្កើតនៅទូទាំងប្រទេសដើម្បីផ្តល់នូវផលិតផលនិងសេវាកម្មដ៏ល្អដល់អតិថិជនរបស់យើង។ 

គោលបំណងដែលយើងបើកហាង LG BRANDSHOP  គឺដើម្បីផ្តល់ជូនដល់អតិថិជនទាំងអស់នូវតំបន់សុវត្ថិភាព និងភាពងាយស្រួលក្នុងការទិញផលិតផល LG ផ្តាច់មុខព្រមជាមួយផលិតផលដែលប្រកបដោយគុណភាព។ យើងក៏នឹងសូមសន្យាថានឹងបន្តបើកហាង LG BRANDSHOP  បន្ថែមទៀតនាពេលខាងមុខនៅតាមបណ្តាខេត្តផ្សេងៗទៀត ទោះបីជាស្ថិតស្ថានភាព កូវីដក៏ដោយ។ ចក្ខុវិស័យរបស់យើងគឺធ្វើអោយជីវិតកាន់តែប្រសើរឡើងជាមួយអតិថិជនរបស់យើង » ។ 

បន្ទាប់មក លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear Group) បានមានប្រសាសន៍ផងដែរថា“ បញ្ហាសំខាន់ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ គឺការរីករាលដាលនៃជំងឺ កូវីដ 19 ដែលជំងឺនេះពិតជាធ្វើអោយមានភាពប៉ះពាល់ជាសកល។ ដែលបច្ចុប្បន្ននេះយើងទាំងអស់គ្នា ក៏ដូចជាការបើដំណើរការអាជីវកម្មផ្សេងៗ ត្រូវសំរបខ្លួនទៅតាមសម័យកាលនៃការរីករាលដាលនៃជំងឺនេះ ដែលជាទូរទៅត្រូវបានគេហៅថា “ New Normal ” ។ 

លោក ឧកញ៉ា សុខ ពិសិដ្ឋ បាបបន្តថា ហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP គ្រប់សាខាទាំងអស់របស់យើង គឺបានប្រកាន់ភ្ជាប់ និង អនុវត្តវិធានការទប់ស្កាត់ និងការពារការចម្លងមេរោគ កូវីដ 19 នេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ដែលយើងមានទាំងសុខភាពអនាម័យ និងការថែទាំទាំងសំរាប់ បុគ្គលិក ភ្ញៀវ និង ផលិតផលរបស់យើង ដើម្បីធានាបាននូវសុខភាពសុវត្ថិភាពសំរាប់ភ្ញៀវទាំងអស់ និង បុគ្គលិករបស់យើងផងដែល “ ។ 

ក្នុងឱកាសបើកសម្ពោធសាខាថ្មី សាខាទួលគោក នេះផងដែរ   LG BRANDSHOP  ធ្វើការលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ 35 % ការថែមជូនការដូរភ្លាមៗ ជាច្រើនដោយឥតកំណត់  និង មានឱកាស ផ្សងសំណាងចាប់រង្វាន់ជាច្រើនសន្ធាប់សន្ធឹបថែមទៀតផង  ។ កម្មវិធីពិសេសនេះ និងចាប់ផ្ដើមពីថ្ងៃទី 23 រហូតដល់ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2020   នៅ LG BRANDSHOP   សាខា ទួលគោកតែប៉ុណ្ណេះ ។ 

ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 999 654 

 

ព័ត៌មានពាណិជ្ជកម្ម