នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី TUF Gaming F15 និង F17 របស់ខ្លួនដែលមានបំពាក់នូវ Hardware ដ៏ខ្លាំងក្លាជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ ហើយនិងធន់នៅក្នុងការប្រើប្រាស់ថែមទៀតសម្រាប់អ្នកលេងហ្គេមគ្រប់រូបទៀតផង។ កុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះ គឺមានបំពាក់នូវបន្ទះឈីប Intel Core™ CPUs ជំនាន់ទី 11 និងក្រាហ្វិកកាត NVIDIA GeForce RTX™ 30 Series Laptop GPUs ដែលផ្តល់នូវមុខងារពិសេសៗជាច្រើនដើម្បីបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការប្រើប្រាស់។
បន្ថែមពីនេះទៀត កុំព្យូទ័រលេងហ្គេមជំនាន់ថ្មី ក៏មានបច្ចេកវិទ្យា Adaptive-Sync ដែលមានកម្រិតអេក្រង់ដល់ទៅ 144Hz ដែលផ្តល់នូវល្បឿនក្នុងការប្រើប្រាស់នៅលើអេក្រង់យ៉ាងរលូនថែមទៀតផង។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានបំពាក់នូវកង្ហារភ្លោះ dual 83-Blade ដែលផ្តល់នូវភាពត្រជាក់ផងដែរ។ នៅក្នុងការជជែកជាក្រុមនោះ គឺពិតជាច្បាស់មែនទែនជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខានកម្រិតខ្ពស់ Two-Way AI Noise Cancelation និង Thunderbolt™ 4 ដែលផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ថែមទៀតផង។
ការលេងហ្គេមជាមួយនឹងល្បឿនលឿនក្នុងការប្រើប្រាស់
ជាមួយនឹងការបំពាក់នូវក្រាហ្វិកកាត GeForce RTX™ 3060Ti Laptop GPU នេះគឺមានល្បឿនដល់ទៅ 1630MHz នៅក្នុងកម្រិតថាមពល 90W ជាមួយនឹង GPU Boost និងការបន្ថែមនូវកម្រិតថាមពលដល់ទៅ 5W ទៀតចេញពី Dynamic Boost ដែលធ្វើអោយកុំព្យូទ័រលេងហ្គេម 2021 TUF Gaming F15 និង F17 នេះ កាន់តែខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ជាមួយនឹងស្ថាបត្យកម្ម cutting-edge Ampere ថ្មីបំផុតរបស់ក្រុមហ៊ុន NVIDIA ថែមទៀតផង។
ក្រាហ្វិកកាតជំនាន់ចុងក្រោយ RTX GPUs នេះ គឺមានការបញ្ចូលគ្នាជាមួយនឹង streaming multiprocessors RT cores ជំនាន់ទី 2 និង Tensor cores ជំនាន់ទី 3 ដែលធ្វើអោយក្រាហ្វិកដំណើរការបានយ៉ាងល្អ និងមានមុខងារ AI កម្រិតខ្ពស់ជាច្រើនថែមទៀត។ វាក៏មានការពង្រឹងទៅលើកម្រិត Frame Rates បានយ៉ាងល្អក្នុងការប្រើប្រាស់ផងដែរ។
ការពង្រឹងទៅលើប្រព័ន្ធត្រជាក់បានយ៉ាងល្អបំផុត
ការពង្រឹងទៅលើប្រព័ន្ធត្រជាក់ពិតជារឿង ដែលសំខាន់មែនទែនក្នុងការជំនួយទៅលើសមាសភាគផ្សេងៗរបស់ម៉ាស៊ីនអោយដំណើរការបានយ៉ាងល្អ ហើយវាធានាថាអ្នកប្រើប្រាស់នឹងទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុតថែមទៀតផង។ វាមានរន្ធបំភាយកំដៅចំនួន 3 ចេញពី CPU និង GPU ដែលអាចបញ្ចេញកំដៅបានយ៉ាងល្អថែមទៀត។ សម្រាប់ខ្សែស្ពាន់ចម្លងកំដៅរបស់វាគឺមានកម្រាស់ត្រឹមតែ 0.1mm តែប៉ុណ្ណោះ។
ថាមពលថ្មប្រើប្រាស់បានយូរ
ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel processor ដែលសន្សំសំចៃខ្ពស់ទៅលើការប្រើប្រាស់ថាមពលថ្ម និងថាមពលថ្មទំហំ 90Wh នោះអនុញ្ញាតអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងការកម្សាន្តបានរយៈពេលបានច្រើនម៉ោងមែនទែនចាប់ពី 14.7 ម៉ោងសម្រាប់ម៉ូឌែលប្រភេទ 15 អ៊ីង នេះ។
បទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យគ្មានគូប្រៀប
ការប្រើប្រាស់នូវផត Thunderbolt 4 អាចភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនបាន ហើយវាមាន bandwidth គ្រប់គ្រាន់ក្នុងការប្រើប្រាស់ជាមួយនឹង GPU ខាងក្រៅបានថែមទៀត។ វាក៏មានការទ្រទ្រង់ទៅលើ DisplayPort 1.4 ដូចនេះអ្នកប្រើប្រាស់អាចធ្វើការភ្ជាប់ទៅកាន់អេក្រង់ 4K បានចំនួន 2 នៅក្នុងកម្រិត 60Hz ឬ ទូរទស្សន៍ 8K UHD TV ឬម៉ូនីទ័រដែលផ្តល់នូវការទស្សនាយ៉ាងអស្ចារ្យបំផុត។ វាក៏មានភ្ជាប់ជាមួយនឹង USB 3.2 Type-A ports ចំនួន 3 ដែលអាចភ្ជាប់ជាមួយនឹង mouse, gamepad និងឧបករណ៍ជាច្រើនទៀតបានយ៉ាងងាយស្រួល។ វាក៏មានការភ្ជាប់ជាមួយនឹង Bluetooth ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចភ្ជាប់ជាមួយនឹង mice, headphones និងឧបករណ៍ផ្សេងៗទៀតផងដែរ។ សម្រាប់ HDMI 2.0b ផ្តល់នូវកម្រិតភាពច្បាស់ដល់ទៅ 4K ថែមទៀត។ វាក៏មានការបន្ថែមនូវ Wi-Fi 6 (802.11ax) ដែលធានាទៅលើការប្រើប្រាស់បានយ៉ាងរលូននៅលើអនឡាញផងដែរ។
សម្រាប់ keyboard របស់វាគឺឌីស្សាញឡើងសម្រាប់ការលេងហ្គេមជាមួយនឹង desktop-style layout ដែលផ្តល់នូវភាពងាយស្រួលក្នុងការចុចប្រើប្រាស់មែនទែន។ វាក៏មានបច្ចេកវិទ្យា Overstroke technology ដែលធានាទៅលើការឆ្លើយតបបានលឿនរហ័សក្នុងការប្រើប្រាស់ផងដែរ។ កាន់តែពិសេសជាងនេះទៀតនោះ សម្រាប់គ្រាប់ចុច Key នីមួយៗអាចចុចបានជាង 20 លានដងថែមទៀត។
អ្វីដែលទាក់ទាញទៀតនោះគឺជា Uniform RGB backlighting ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបញ្ចេញនូវស្ទាយ៍ទៅតាមចិត្តដែលពួកគេចង់បានផងដែរ។ សម្រាប់ពណ៌ RGB colors និង effects អាចប្រើប្រាស់នៅក្នុងកម្មវិធី Armoury Crate utility ដែលនៅក្នុងនោះមានមុខងារសំខាន់ៗដូចជា lighting control, system monitoring និង configurable Scenario Profiles ដែលនឹងធ្វើការផ្លាស់ប្តូរដោយស្វ័យប្រវត្តិនៅក្នុងការដំណើរការនូវ system settings សម្រាប់អ្នកលេងហ្គេមផ្សេងៗគ្នាផងដែរ។
រូបរាងស្ទាយ៍ថ្មី និងធន់ក្នុងការប្រើប្រាស់
កុំព្យូទ័រលេងហ្គេមជំនាន់ថ្មី TUF Gaming F15 និង F17នេះមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Eclipse Gray និង Graphite Black ។ កុំព្យូទ័រនេះមានការឌីស្សាញយ៉ាងប្រណិតដែលមើលទៅទាក់ទាញភ្នែក និងគួរអោយចង់ប្រើប្រាស់ជាទីបំផុតថែមទៀតផង។ វាពិតជាទាន់សម័យមែនទែនដែលមានកុំព្យូទ័រនេះនៅតាមខ្លួននោះ៕
ខាងក្រោមនេះជា Specs និងតម្លៃរបស់ TUF F15/F17 នៅក្នុងប្រទេសកម្ពុជា
អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:
- ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh
- សៀមរាប (Siem Reap): https://bit.ly/2XA2RFO
- បាត់ដំបង (Battambong): https://bit.ly/2FGi120
- ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG