no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមតំណាងកម្ពុជា APG ESPORT នឹងចូលរួមការប្រកួត PUBG MOBILE PRO LEAGUE SEA CHAMPIONSHIP S4

ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួយក្រុមតំណាងកម្ពុជា APG ESPORT ដែលទទួលបានជ័យជំនះ និងចូលរូមក្នុងការប្រកួត PMPL SEA Championship S4 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី 12 ខែតុលា ឆ្នាំ 2021 ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 ខាងមុខនេះ។ PMPL SEA Championship S4 គឺជាការប្រកួតជើងឯកថ្នាក់តំបន់របស់ PUBG ដែលនឹងមានក្រុមខ្លាំងៗនៅអាស៊ីអាគ្នេយ៍។ នៅក្នុងការប្រកួតបន្ទាប់ APG ESPORT នឹងត្រូវប្រកួតជាមួយក្រុមមកពី 5 ប្រទេសផ្សេងទៀតរួមមាន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ដោយក្រុមទាំង 16 នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ PMPL SEA Championship នៅខែវិច្ឆិកា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមដែលឈ្នះការប្រកួតនេះនឹងឈានទៅដល់ការប្រកួតចុងបញ្ចប់ PUBG MOBILE Global Championship 2021 ដែលរួមមានក្រុមកំពូលទាំង ៣ ដែលកំពុងប្រជែងដណ្តើមពានរង្វាន់ជើងឯកពិភពលោក។APG ESPORT ដែលទទួលបានប្រាក់រង្វាន់ចំនួន 4,000 ដុល្លារនៃរង្វាន់សរុបចំនួន 15,000 ដុល្លារពីការប្រកួត PMCO Wildcard រួមមានសមាជិក ៥ នាក់៖

•Leng Phiroun – ApgZeroES (Capitan)

•Yun Chanvisal – ApgShroudES (Player)

•Him Pichratana – ApgTwenTY7ES (Player)

•Hing Narun – ApgONixES (Player)

•Ratha Mikthona – ApgBlu3ES (Player) 

ការប្រកួត PMCO នៅកម្ពុជាត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន សែលកាត សហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុន Tencent Thailand។ ការប្រកួតនេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក Playgame ដែលមានការចូលរួមពីអ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិករបស់ក្រុមហ៊ុន សែលកាត រួមមាន Ream Angkor និង Tii Gaming ដែលជា caster នៅក្នុងការប្រកួតនេះ។

 

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “ការប្រកួតកីឡាអេឡិចត្រូនិកគឺជាព្រឹត្តិការណ៍ដ៏ពេញនិយមដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំងលំដាប់ពិភពលោក ហើយយើងក៏មានមោទនភាពនិងជាកិត្តិយសណាស់ដែលបានដើរតួនាទីក្នុងការជំរុញគាំទ្រនិងអភិវឌ្ឍន៍ សហគមន៍កីឡាអេឡិចត្រូនិក និងបណ្តាក្រុមប្រកួតកីឡាអេឡិចត្រូនិកនៅកម្ពុជា។ ដោយការរួមសហការជាមួយ EFC យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកអភិវឌ្ឍន៍ហ្គេមល្បីៗលំដាប់ពិភពលោកដើម្បីនាំមកនូវឱកាសល្អៗកាន់តែច្រើនដល់បណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជា ដើម្បីចូលរួមការប្រកួតលំដាប់អន្តរជាតិដូចជា PMPL ។ ក្នុងនាមខ្ញុំជាដំណាងក្រុមហ៊ុន សែលកាត ខ្ញុំសូមអបអរសាទរដល់ APG ESPORT សម្រាប់ការប្រយុទ្ធដ៏អស្ចារ្យនិងទទួលបាននូវជ័យជំនះរបស់ពួកគេ។ យើងពិតជារំភើបណាស់នឹងការទន្ធឹងរង់ចាំមើលនូវការវិវត្តរបស់ពួកគេក្នុងការប្រកួតបន្ទាប់ និងសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ” ។ 

ការប្រកួត PMCO គឺជាផ្នែកមួយនៅក្នុងរដូវកាលការប្រកួតប្រជែង PUBG Mobile លំដាប់ពិភពលោកក្នុងឆ្នាំ 2021។ វាបង្ហាញឲ្យឃើញពីកីឡាករលំដាប់កំពូលៗដែលមកពីជុំវិញពិភពលោក។ នៅក្នុងរដូវកាលនេះមានក្រុមមកពីតំបន់ចំនួន 27 នៅទូទាំងពិភពលោកដែលនឹងត្រូវចូលរួមប្រយុទ្ធគ្នាដើម្បីដណ្តើមយកជ័យជំនះ។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

ដោយ ប៉េងលីន
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ដោយ ប៉េងលីន
MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

ដោយ ប៉េងលីន
Geely Geome Xingyuan ដែលជាគូរប្រជែងរបស់ BYD Seagull មានការផលិតចេញឈានដល់ 200,000th គ្រឿងហើយ

Geely Geome Xingyuan ដែលជាគូរប្រជែងរបស់ BYD Seagull មានការផលិតចេញឈានដល់ 200,000th គ្រឿងហើយ

ដោយ ប៉េងលីន
Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

ដោយ ប៉េងលីន
Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

ដោយ ប៉េងលីន