no-alternative title

Schneider Electric ប្រារព្ធនូវកម្មវិធី Partners Appreciation 2022 នៅសណ្ឋាគារ Sofitel Phokeethra

កាលពីថ្ងៃទី 12 ខែមករា ឆ្នាំ 2023 ក្រុមហ៊ុន Schneider Electric Overseas Asia Pte Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់នូវផលិតផល APC by Schneider Electric នៅក្នុងប្រទេសកម្ពុជា បានសហការគ្នាជាមួយនិងដៃគូរចែកចាយបន្ត និងដៃគូពាណិជ្ជកម្មជាផ្លូវការ បានប្រារព្ធនូវកម្មវិធី “Schneider Electric – Partners Appreciation 2022” នៅសណ្ឋាគារ Sofitel Phokeethra ដោយមានការអញ្ជើញចូលរួមពីសំណាក់ដៃគូរចែកចាយបន្ត និងដៃគូពាណិជ្ជកម្មដោយក្តីរីករាយប្រមាណជាង 60 រូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីលោកស្រី Jin-Sun (Agnes) KIM ដែលជា Country General Manager របស់ក្រុមហ៊ុន Schneider Electric Overseas Asia Pte Ltd. បានមានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន បានរៀបចំនូវកម្មវិធីជួបជុំគ្នាដោយផ្ទាល់បន្ទាប់ពីមានការរីករាលដាលនៃជម្ងឺដ៏កាចសហាវកូវីដ 19 នៅទូទាំងប្រទេសកម្ពុជា និង នៅទូទាំងពិភពលោក។

លោកស្រី Jin-Sun (Agnes)KIM ដែលជា Country General Manager របស់ក្រុមហ៊ុន Schneider Electric Overseas Asia Pte Ltd. បានបន្តមានប្រសាសន៌ទៀតថា លោកស្រីសង្ឃឹមថា ផលិតផលថ្មីៗទាំងអស់នេះ នឹងជួយជុំរុញការដល់ការលក់ នឹងមានការកើនឡើងទ្វេដងនៅក្នុងឆ្នាំ 2023 នេះ ហើយលោកក៏បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូរទាំងអស់ដែលបានចូលរួមកម្មវិធី Schneider Electric – Partners Appreciation 2022 នេះ និងព្រមទាំងជូនពរដល់សំណាក់ដៃគូរចែកចាយបន្ត និង ដៃគូពាណិជ្ជកម្មទាំងអស់ជួបនូវពុទ្ធិពរទាំង4 ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លាតឃ្លាឡើយ។ បន្ទាប់មកលោកស្រីក៏បានអញ្ញើញភ្ញៀវកិត្កិយសទាំងអស់ ទទួលទានអាយារពេលល្ងាចទាំងអស់គ្នា។

ហើយសម្រាប់គោលបំណងនៃការរៀបចំកម្មវិធីក្នុងថ្ងៃនេះដែរ ក្រុមហ៊ុនប្រារព្ធឡើងគឺដើម្បីផ្សារភ្ផាប់និងបង្កើននូវទំនាក់ទំនងយ៉ាងល្អ តាមរយៈការជួបជុំអាហារសាមគ្គីពេលល្ងាច រវាងដៃគូពាណិជ្ជកម្មទាំងអស់ ជាមួយនឹងក្រុមហ៊ុន Branch of Schneider Electric Overseas Asia Pte Ltd. ហើយកំឡុងពេលនេះផងដែរ ក្រុមហ៊ុនក៏បានផ្តល់នូវ Partners Appreciation Award ជូនដល់ដៃគូរពាណិជ្ជកម្មមួយចំនួន ដែលគាត់បានធ្វើការលក់ទទួលបាននូវជោគជ័យលើផលិតផល APC by Schneider Electric ជាមួយនឹងតួលេខដែលបានកំណត់សម្រាប់ការលក់និងចែកចាយក្នុងឆ្នាំ 2022 កន្លងទៅនេះផងដែរ។ 

ក្រុមហ៊ុន្ Schneider Electric Overseas Asia Pte Ltd. ក៏នៅតែបន្តបេសកម្ម ដើម្បីអោយដៃគូរចែកចាយបន្ត និង ដៃគូពាណិជ្ជកម្មទាំងអស់មានភាពរីកចំរើនទៅមុខ “Grow Your Business Together” និងបន្តផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់តម្រូវការ និងការផ្គត់ផ្គង់ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាយើង ។ 

នៅក្នុងឱកាសនោះដែរ លោក ជូន សុផាត ដែលជា Distribution Account Manager APC by Schneider Electric ក៏បានមានប្រសាសន៍ថា ក្រុមហ៊ុន គឺបាននឹងបន្តផ្តល់នូវផលិតផលថ្មីៗជាច្រើន សំរាប់តំរូវការលើឧបករណ៍ទប់ថាមពល Uninterruptible Power Supply (UPS) ដែលមានជម្រើសតាមតម្រូវការរបស់អតិថិជនយើងចាប់ពី UPS ខ្នាតតូច (Single Phase) រហូតដល់ UPS ខ្នាតធំ (3 Phase) លើសពីនេះទៅទៀត យើងក៏មានផ្តល់នូវផលិតផល សម្រាប់ដំណោះស្រាយលើបន្ទប់ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Rack & Power Solutions for Data Center) ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន