no-alternative title
no-alternative title

«អ្នកជំនាញ Portrait» ជំនាន់ថ្មីដែលមាននៅលើ OPPO Reno8 Series នឹងនាំភាពអស្ចារ្យសម្រាប់លោកអ្នក! កុំភ្លេចរង់ចាំទាំងអស់គ្នា….

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាស្មាតហ្វូន OPPO កាន់តែបង្ហាញភាពទាក់ទាញ មិនត្រឹមតែរូបរាងទេ សូម្បីតែកម្លាំងម៉ាស៊ីន ថាមពលថ្ម សមត្ថភាពកាមេរ៉ាគឺអភិវឌ្ឍន៍ខ្លាំងទន្ទឹមគ្នាជាកញ្ចប់តែម្តង។ ហើយបើនិយាយដល់បច្ចេកវិទ្យាដ៏ពេញនិយមបំផុតកំពុងរីកដូចផ្សិត គឺការថតរូបតាមទូរស័ព្ទដៃ ទោះបីជាបច្ចុប្បន្ននេះមានរបកគំហើញថ្មីៗ ការច្នៃប្រឌិតខ្ពស់ ទីផ្សារទូរស័ព្ទកំពុងប្រកួតប្រជែងគ្នាខ្លាំងយ៉ាងណាក៏ដោយឃើញថា OPPO នៅតែខ្លាំងជាងគេក្នុងវិស័យថតរូប ចុះតើអ្នកយល់យ៉ាងណា?

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញ ទោះក្នុងដៃអ្នកមានស្មាតហ្វូនតម្លៃថ្លៃៗបំពាក់ដោយកាមេរ៉ាសមត្ថភាពខ្ពស់ ប៉ុន្តែបើអ្នកមិនទាន់ស្គាល់ច្បាស់ពីមុខងារថតរូប ថតវីដេអូក៏ធ្វើឲ្យរូបភាពអ្នកមិនស្អាត រូបគ្មានគុណភាព ព្រមទាំងឲ្យឱកាសល្អៗក្នុងការផ្តិតយករូបភាពរំលងផុតទៅ។ ទន្ទឹមគ្នាថ្មីៗនេះ OPPO កំពុងត្រៀមបង្ហាញខ្លួនសមាជិកថ្មីត្រកូល Reno8 Series ជាមួយស្ទីលរចនាពណ៌មាសដ៏ប្រណីតកើតចេញពីជម្រេលពណ៌ទឹកមាសដែលបត់បែនទៅតាមពន្លឺ និងការសម្លឹងមើលពីគ្រប់ជ្រុងបង្ហាញនូវភាពស្រស់ស្អាតប្លែកពីគ្នាកាន់តែមើលកាន់តែដកចិត្តមិនរួច។ 

តោះ! ឥឡូវយើងមកស្វែងយល់ពីមុខងារ និងគន្លឺះសំខាន់ៗមួយចំនួនក្នុងការថតរូបនៅ  Reno8 Series ដើម្បីឲ្យរូបភាពលោកអ្នកមើលទៅកាន់តែលេចធ្លោ និងអស្ចារ្យជាងមុនទ្វេដង។ ជាក់ស្តែងឃើញថាពីមួយជំនាន់ទៅមួយជំនាន់ ការវិវត្តន៍នៃសមត្ថភាពថតរូបបែប Portrait លើស្មាតហ្វូនកាន់តែទំនើបខ្លាំងឡើង ហើយឆាប់ៗនេះអ្នកជំនាន់ Portrait ជំនាន់ថ្មីចុងក្រោយបង្អស់របស់ Reno8 Series នឹងនាំអ្វីដែលកាន់តែអស្ចារ្យសម្រាប់លោកអ្នកមិនធ្វើឲ្យខកចិត្តជាពិសេសសម្រាប់អ្នកនិយមថតរូប ថតវីដេអូ។ ដូចនេះតើចំណុចពិសេសមានអ្វីខ្លះបំពាក់លើ Reno8 Series?

•Sensor កម្រិតកំពូល IMX709/766: ស្អាតគ្រប់ទម្រង់ពន្លឺស៊ែលហ្វីដោយភាពជឿជាក់ជាមួយកាមេរ៉ាមុខ OPPO Reno8 ដែលបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709។ ចំណែក OPPO Reno8 5G ជួយឲ្យការថតរូបកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយជាមួយសេនស័រស៊ែលហ្វីកំពូល IMX709 និងកាមេរ៉ាក្រោយ IMX766 ។

•Portrait Mode 2.0: អាចកំណត់កាំពន្លឺ 25 កម្រិតថតរូបកាន់តែជំនាញបែបកាមេរ៉ាអាជីព។

•Night Bokeh Flare Portrait: ជួយបង្កើនកម្រិលព្រាលលើចំណុចពន្លឺតូចៗនៃផ្ទៃខាងក្រោយ និងធ្វើឲ្យរូប Portrait ពេលរាត្រីកាន់តែលេចធ្លោ ទោះទីតាំងងងឹតយ៉ាងណាក៏ដោយក៏អាចថតរូបស៊ែលហ្វីបានភ្លឺច្បាស់។ 

•Selfie HDR: ពន្លឺត្រូវបានកាត់បន្ថយ ទេសភាពនៅតែច្បាស់ រូបមនុស្សរឹតតែស្អាតគ្រប់កាលទេសៈ និងពោរពេញដោយទំនុកចិត្ត ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយជាមួយសមត្ថភាពក្នុងការគ្រប់គ្រងពន្លឺបានយ៉ាងប្រសើរនៅលើកាមេរ៉ាមុខ។

•Portrait Retouching: បច្ចេកវិទ្យា AI ដ៏វៃឆ្លាតក្នុងការសម្គាល់ និងបង្កើនភាពស្រស់ស្អាតបែបធម្មជាតិ។

ក្រៅពីនេះ OPPO Reno8 Series នៅមានមុខងារពិសេសផ្សេងទៀតរួមមាន Microscope (អាចថតរូបជិតបំផុត), Flash Snapshot (ថតរូបរហ័ស), AI (បង្កើនពណ៌វៃឆ្លាត), AI Color Portrait, AI Highlight Video, Dual View Video (ថតវីដេអូភ្លោះ) និងមុខងារថតរូបកម្រិត 108MP Extra HD (ថតរូបកាន់តែច្បាស់ ពង្រីកធំកាន់តែច្បាស់)។ 

ឡូយមែន! នេះគ្រាន់តែជាចំណុចលេចធ្លោ និងសមត្ថភាពកាមេរ៉ាខ្លះៗនៃ OPPO Reno8 Series ចំពោះលក្ខណៈសម្បត្តិពិសេសផ្សេងៗទៀត សូមរង់ចាំការចែករំលែករបស់យើងនៅក្នុងអត្ថបទបន្ទាប់ ឬលោកអ្នកអាចចូលទៅផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីជ្រាបកាន់តែច្បាស់ និងលម្អិតបន្ថែមទាក់ទងនឹងថ្ងៃប្រកាសចេញលក់លើទីផ្សារ តម្លៃពិតប្រាកដ កាដូផ្តល់ជូនពី OPPO និងព័ត៌មានកក់ទុកមុនផ្សេងៗជាច្រើនទៀត៕ តោះ! កុំភ្លេចជួបគ្នាឆាប់ៗនេះជាមួយ OPPO Reno8 Series ជំនាន់ថ្មីចុងក្រោយបង្អស់ទាំងអស់គ្នា!!! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន