no-alternative title
no-alternative title

បង្ហាញមុខ រ៉ាប៊ី ជា BA ថ្មីភ្លាម ក្រុមហ៊ុនទូរស័ព្ទ realme ប្រកាសតម្លៃចេញលក់ស្មាតហ្វូនរចនាម៉ូដស្បែកប្រណិត realme C63 តម្លៃ 189 ដុល្លារ មានបច្ចេកវិទ្យាទំនើបខ្លាំង

ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនល្បីឈ្មោះលើពិភពលោក បានប្រកាសពីតម្លៃស្មាតហ្វូនថ្មី realm C63 ដែលជាប្រភេទស្មាតហ្វូនរចនាម៉ូដបែបស្បែកយ៉ាងប្រណិត ចេញលក់ក្នុងតម្លៃពិសេសបំផុតត្រឹមតែ 189 ដុល្លារ! ស្របគ្នានឹងថ្ងៃប្រកាសចេញលក់ស្មាតហ្វូន realme C63 នេះ ក្រុមហ៊ុន realme ក៏បានបង្ហាញមុខ BA ថ្មីជាតារាចម្រៀងល្បីឈ្មោះមួយរូបគឺកញ្ញា រ៉ាប៊ី ថតបង្ហាញសម្រស់យ៉ាងស្រស់ស្អាតជាមួយស្មាតហ្វូនប្រភេទស្បែកប្រណិត realme C63។ តារាចម្រៀងរ៉ាប៊ីត្រូវបានមហាជនទទួលស្គាល់ថាជាតារាចម្រៀងមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងស្រទាប់មហាជនទូទាំងប្រទេសព្រោះតែបទចម្រៀងល្បីៗជាច្រើនបទ ជាពិសេសរូបសម្រស់និងក្បាច់រាំដ៏ទាក់ទាញរបស់នាង។ នេះជាមូលហេតុដែលធ្វើឱ្យតារាចម្រៀងរូបនេះត្រូវបានជ្រើសរើសជា BA ថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទលំដាប់ពិភពលោកមួយនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme C63 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុត ដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាកម្លាំងសាកថ្មលឿន 45W លឿនជាងគេបំផុត សាកថ្មតែ 1 នាទី អាចនិយាយទូរស័ព្ទបាន 1 ម៉ោង និងមានបច្ចេកវិទ្យា AI ទំនើបៗជាច្រើនដូចជាការបញ្ជាតាមកាយវិការ  (Air Gestures Control) បច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។

ការរចនាម៉ូដស្បែកបែបប្រណិតលំដាប់ទូរស័ព្ទតម្លៃខ្ពស់ដំបូងគេបំផុត

ស្មាតហ្វូន realme C63 ត្រូវបានរចនាម៉ូដបែបស្បែកប្រណិត ដែលកន្លងមកមានតែប្រភេទទូរស័ព្ទតម្លៃថ្លៃប៉ុណ្ណោះទើបមានការរចនាម៉ូដបែបនេះ។ ប្រភេទស្បែកមានគុណភាពខ្ពស់ ធន់នឹងស្នាមប្រឡាក់ផ្សេងៗមិនថាជាស្នាមប្រឡាក់កាហ្វេ កូកាកូឡា ក្រែម ឡេ ឬប៊ិចនោះទេ។ ស្បែកបែបប្រណិតរបស់ realme C63 ត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ជួយផ្តល់ងាយស្រួលក្នុងការកាន់ទូរស័ព្ទដោយផាសុកភាព។ 

កម្លាំងសាកថ្មលឿនបំផុត 45W និងថាមពលថ្មធំ 5000mAh ជាមួយវិញ្ញាបនបត្រធានាការសាកថ្មលឿនដោយសុវត្ថិភាពខ្ពស់បំផុត

realme C63 ត្រូវបានបំពាក់ដោយកម្លាំងសាកថ្មល្បឿនជាងគេ 45W ដំបូងគេបង្អស់នៅក្នុងចំណោមទូរស័ព្ទកម្រិតតម្លៃស្រដៀងគ្នា ដែលអាចសាកថ្មទូរស័ព្ទបានដល់ទៅ 50% ក្នុងរយៈពេល 30 នាទី ហើយអាចនិយាយទូរស័ព្ទបាន 1 ម៉ោង បន្ទាប់ពីការសាកថ្ម 1 នាទី។ លើសពីនេះ realme C63 ទទួលបានវិញ្ញាបនបត្រដែលធានាថាប្រព័ន្ធសាកថ្មទូរស័ព្ទបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ និងស្របតាមស្តង់ដារសុវត្ថិភាពខ្ពស់បំផុតក្នុងការសាកថ្មលឿន។

realme C63 បានបំពាក់នូវបច្ចេកវិទ្យា AI (អេអាយ) លំដាប់ខ្ពស់ ដែលមានក្នុងប្រភេទទូរស័ព្ទតម្លៃថ្លៃដូចជាការបញ្ជាតាមកាយវិកា អេក្រង់ធន់នឹងដៃសើម 

realme C63 នាំមកនូវបច្ចេកវិទ្យាទំនើបៗនៅក្នុងមុខងារ AI(អេអាយ) ។ ដំបូងឡើយបច្ចេកវិទ្យាបញ្ជាដោយកាយវិកា (Air Gestures Control) និងអេក្រង់ធន់នឹងដៃសើម (Rainwater Smart Touch) មានបំពាក់តែលើទូរស័ព្ទ realme ដែលមានតម្លៃថ្លៃប៉ុណ្ណោះ។ បច្ចេកវិទ្យាទាំងពីរនេះគឺបង្កើតឡើងតាមតម្រូវការអ្នកប្រើប្រាស់ដែលចង់បានភាពងាយស្រួលក្នុងការបញ្ជាទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់។

ចំពោះមុខងារបញ្ជាដោយកាយវិកា អ្នកប្រើប្រាស់អាចលេងទូរស័ព្ទក្នុងពេលញ៉ាំអាហារ ហាត់ប្រាណ និងធ្វើម្ហូបជាដើម ដោយអាចមើលវីដេអូនិងទទួលទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់ទេ។ ចំពោះបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម គឺធានាដល់ការប្រើប្រាស់ទូរស័ព្ទបានយ៉ាងរលូន បើទោះបីជាដៃសើមទឹកភ្លៀង ឬនៅក្នុងបន្ទប់ទឹកក៏ដោយ។ លើសពីនេះទៅទៀត C63 ក៏មានបច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ផងដែរ។ 

 

realme C63 ចេញលក់ 2 ពណ៌ គឺពណ៌ខៀវរចនាម៉ូដបែបស្បែក(Leather Blue) និងពណ៌បៃតងបែបគុជ(Jade Green) ដែលតម្លៃលក់ត្រឹម 189 ដុល្លារប៉ុណ្ណោះសម្រាប់ទំហំ 256GB អាចដំឡើង RAM បានដល់ 16GB)។ តម្លៃលក់នេះជាតម្លៃពិសេសបំផុតសម្រាប់ទូរស័ព្ទប្រភេទស្បែកនិងមានបច្ចេកវិទ្យាទំនើបបែបនេះ។ 

អំពីក្រុមហ៊ុន realme 

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទូទាំងសកលលោកក្នុង រយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន