no-alternative title
no-alternative title

សាមសុង បន្តយុទ្ធនាការសប្បុរសធម៌ ដោយនាំយកសម្ភារៈសិក្សា និង ទូរទស្សន៍ ប្រគល់ជូនដល់សាលាបឋមសិក្សា វត្តហារ ក្រោមកម្មវិធី “Samsung Love&Care”

នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនសាមសុង បាននាំយកនូវសម្ភារៈសិក្សាប្រមាណ 267 ឈុត ប្រគល់ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា វត្តហារ ក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកក្ដីស្រលាញ់របស់ “Samsung Love & Care”។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ឆ្នាំនេះ ក៏មិនខុសពីឆ្នាំរាល់ដងដែរ គឺក្រុមហ៊ុនសាមសុង នៅតែបន្តយុទ្ធនាការសប្បុរសធម៌របស់ខ្លួនដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាការជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សតាមរយៈការផ្ដល់នូវសម្ភារៈសិក្សា ការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម។

ព្រឹត្តិការណ៌នៃសកម្មភាពយុទ្ធនាការសប្បុរសធម៌នេះ គឺបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រកបដោយភាពស្និទ្ធស្នាលពោរពេញដោយស្នាមញញឹម។ គោលបំណងដ៏សំខាន់នៃសកម្មភាពសប្បុរសធម៌នេះ គឺដើម្បីជួយបំពេញនូវការខ្វះខាត និងជួយសម្រួលដល់ការសិក្សាដោយការផ្សារភ្ជាប់បច្ចេកវិទ្យាក្នុងការអប់រំដល់សិស្សានុសិស្សនៅកម្ពុជា។ 

ទន្ទឹមនឹងគ្នានេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការប្រគល់នូវទូរទស្សន៍សាមសុង ចំនួន 11 គ្រឿង ជូនដល់ អង្គការ ហ្គូដណេប៊ឺសកម្ពុជា ផងដែរ ក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សដើម្បីសិក្សារៀនសូត្រថែមទៀតផង។ ទូរទស្សន៍ សាមសុង មិនត្រឹមតែផ្ដល់នូវការទស្សនាបែបកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែសិស្សានុសិស្សក៏អាចធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្ននេះ ជាពិសេសសិស្សានុសិស្សអាចស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគេបានផងដែរ។

លោកនាយកសាលាបឋមសិក្សា វត្ដហារ បានថ្លែងចំណាប់អារម្មណ៍ដូច្នេះថា “តាងនាមឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន សាមសុងកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងជួយជំរុញលើកទឹកចិត្តដល់កុមារនៅកម្ពុជាយើង។

តាមរយៈការផ្ដល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត នេះគឺជាចំណែកមួយដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការសិក្សារៀនសូត្របន្ត។ ហើយនេះ ជាក្តីរំភើបរីករាយខ្លាំងបំផុត ដែលក្រុមហ៊ុន សាមសុង បានជ្រើសយកសាលាបឋមសិក្សា វត្តហារ សម្រាប់កម្មវិធីសប្បុរសធម៌របស់ខ្លួននាពេលនេះ” ។

នៅកម្មវិធីដែរ លោក Ly Kovid ដែលជាប្រធានគ្រប់គ្រងទីផ្សារគ្រឿងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា និងឡាវរបស់ក្រុមហ៊ុនសាមសុង មានប្រសាសន៍ថា “មិនថាឆ្នាំនេះ ឬ ឆ្នាំតទៅមុខទៀត ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការសប្បុរសធម៌ចែករំលែកក្ដីស្រលាញ់នេះទៅកាន់កុមារកម្ពុជា បន្តទៀត។

ក្រុមហ៊ុន សាមសុង ពិតជារីករាយដែលបានក្លាយជាចំណែកមួយក្នុងការជួយជំរុញ និងលើកទឹកចិត្តដល់កុមារនៅកម្ពុជា ជាពិសេសការជួយពង្រឹងលើសម្ថភាព ដើម្បីភាពរីកចម្រើនរបស់កុមារនាពេលអនាគត។ ហើយសាមសុង សង្ឃឹមយ៉ាងមុតមាំថា ក្មួយៗសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ” ។

ជាចុងក្រោយ ក្រុមហ៊ុន សាមសុង ប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តរិះរកអ្វីដែលថ្មីៗដើម្បីជួយឱ្យកុមារកម្ពុជា ទទួលបានចំណេះជំនាញច្បាស់លាស់ប្រកបដោយភាពវៃឆ្លាត ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ចូលប្រឡូកក្នុងទីផ្សារការងារប្រកបដោយទំនុកចិត្តនៅពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

ដោយ ប៉េងលីន