Wikipedia​ កែប្រែ​ App​ ថ្មី​របស់​ខ្លួន​សំរាប់​ iOS​ យ៉ាង​លេចធ្លោ​បំផុត​

គេហទំព័រ​ Wikipedia​ ដែល​ត្រូវ​គេ​បាន​ស្គាល់​ថា​ ជា​គេហទំព័រ​លេខ​ 1​ ដែល​មាន​កំណត់​ត្រា​បុ​គ្គ​លល្បីៗ​ ក៏​ដូច​ជា​ប្រវត្តិ​នៃ​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ជុំវិញ​ពិភពលោក​ បាន​ប្រកាស​នូវ​ការ​ចេញ​ App​ ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​ new​ version​ 5.0​ ជាមួយនឹង​ការ​រចនា​ App​ ថ្មី​ ប្លែក​ និង​ងាយ​ស្រួ​ប្រើប្រាស់​ជាង​មុន​សំរាប់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់បាន​របស់​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក​។​ 

​ជាមួយនឹង​ការ​ប្រើប្រាស់​នូវ​ App​ ថ្មី​របស់​គេ​ទំព័រ​ដ៏​ល្បីល្បាញ​មួយ​នេ​ហ​ លោក​អ្នក​នឹង​ទទួល​បាន​មាតិកា​ថ្មីៗ​ ក្តៅៗ​ ជា​រៀង​រាល់ពេល​ដែល​ Wikipedia​ ធ្វើការ​ប​ញ្ជូ​ល​ រួម​ជាមួយនឹង​មាតិកា​ព័ត៌មាន​គួរតែ​អាន​ (​ Recommended​ )​ ប្រអប់​ស្វែងរក​យ៉ាង​រហ័ស​ទាន់ចិត្ត​ និង​មាតិកា​អត្ថបទ​ដែល​ទទួល​ការ​អាច​ច្រើន​ផង​ដែរ​។​ អ្វី​ដែល​ពិសេស​នៅ​ក្នុង​ជំនាន់​ចុង​ក្រោយ​នៃ​ App​ នេះ​គឺ​ វា​អាច​ទ​ទ្រង់​នូវ​បច្ចេកវិទ្យា​ 3D​ Touch​ របស់​ iOS​ នៅ​លើ​កំពូល​ស្មា​ត​ហ្វូ​ន​ iPhone​ 6S​ និង​ iPhone​ 6S​ Plus​ ផង​ដែរ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ចាប់ផ្តើម​ធ្វើការ​ Update​ វា​ភ្លាម​ទៅ​ ធានា​ថា​ លោក​អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​ប្លែក​ ថ្មី​ និង​ប្រសើរ​ជាង​មុន​ ដែល​ផ្តល់​ដោយ​ Wikipedia​ new​ version​ 5.0​ ។​

​សូម​វាយ​ពាក្យ​ Wikipedia​ Mobile​ ក្នុង​ AppStore​ ដើម្បី​ចូល​ទៅ​ Download​ កម្មវិធី​នេះ​។​

http://www.engadget.com/2016/03/10/wikipedia-ios-app-redesigned/

 

 

 

ព័ត៌មានពាណិជ្ជកម្ម