គណនីដ៏ល្បីឈ្មោះ @OnLeaks នៅលើបណ្តាញសង្គម Twitter ទើបតែបញ្ចេញនូវវីដេអូ Render 360 ដឺក្រេអំពីរូបរាងទាំងមូលរបស់ស្មាតហ្វូន Huawei P10 ដែលពឹងផ្អែកទៅលើការគូររបស់ CAD ។ រូបរាងរបស់ស្មាតហ្វូនស៊េរីថ្មីនេះខុសពីស្មាតហ្វូនស៊េរីមុន Huawei P9 ដោយសារតែវាប្រើប្រាស់នូវប៊ូតុង Home ជាមួយនឹងប្រព័ន្ធស្កែនក្រយ៉ៅដៃដែលស្ថិតនៅផ្នែកខាងមុខនៅខាងក្រោមអេក្រង់។
ស្មាតហ្វូន Huawei P10 មានអេក្រង់ទំហំ 5.2 អ៊ីងជាមួយនឹងអេក្រង់ប្រភេទ QHD កម្រិតភាពច្បាស់ 1440 x 2560 ភិចសែល ហើយវានៅតែប្រើប្រាស់នូវកាមេរ៉ាភ្លោះដដែល។ ស្មាតហ្វូន Huawei P10 នេះមានរូបរាងស្រស់ស្អាតជាទីបំផុតហើយប៊ូតុង និងរន្ធផតមិនមានការកែប្រែនោះទេ។ នៅលើស្មាតហ្វូននេះបានរក្សាទុកនូវប៊ូតុងតម្លើងសំឡេង រន្ធដោតកាស 3.5 mm Jack និងរន្ធផត USB Type-C ផងដែរនៅផ្នែកខាងក្រោម៕