Samsung​ ប្រកាស​ចេញ​ទូរទស្សន៍​ស្មា​ត​ធី​វី​ ជំនាន់​ថ្មី​ប្រភេទ​ QLED​ TV​ ដ៏​ទំនើប​សម្រាប់​គេហដ្ឋាន​ទាន់សម័យ​

​កាលពី​ថ្ងៃ​ទី​ 16​ ខែ​កុ​ម្ភះ​ ឆ្នាំ​ 2017​ ដែល​ទើប​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃនេះ​ ក្រុមហ៊ុន​បិតា​បច្ចេកវិទ្យា​កូរ៉េ​ខាងត្បូង​ Samsung​ Electronics​ Co.,Ltd​ បាន​ប្រកាស​ចេញ​សម​ត្ថិ​ផល​បច្ចេកវិទ្យា​ថ្មីៗ​របស់​ខ្លួន​ជា​ច្រើន​នៅ​ក្នុង​ព្រឹត្តិការណ៍​ “2017​ Samsung​ Southeast​ Asia​ and​ Oceania​ Forum”​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុង​ព្រឹ​តិ្ត​ការណ៍​ដ៏​ពិសេស​នេះ​ Samsung​ ក៏​បាន​ណែនាំ​នូវ​ផលិតផល​ទូរទស្សន៍​ជំនាន់​ថ្មី​ដែល​បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ QLED​ ដំបូង​បំផុត​ចំនួន​បី​ស៊េរី​គឺ​មាន​ស៊េរី​ Q7,​ Q8​ និង​ Q9​។​ 

Samsung​ បាន​ឲ្យ​ដឹង​ថា​ “​ទូរទស្សន៍​ស្មា​ត​ធី​វី​ជំនាន់​ថ្មី​នេះ​ គឺជា​ការ​វិវត្តន៍​ថ្មី​បំផុត​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ព្រោះថា​ វា​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​បំពាក់​មក​ជាមួយ​កញ្ចក់​អេ​ក្រង់​គុណភាព​ខ្ពស់​បំផុត​ប្រភេទ​ QLED​ ដែល​មាន​សមត្ថភាព​អាច​បង្ហាញ​ចេញ​នូវ​ផ្ទាំង​រូបភាព​បាន​ច្បាស់​ល្អ​ 100%​ ទាំង​ពណ៌​ និង​ពន្លឺ​ព្រម​ជាមួយ​បច្ចេកវិទ្យា​ និង​មុខងារ​ប្រើប្រាស់​កាន់តែ​ទំនើប​ស្រប​តាម​សម័យកាល​។​ 

​ហើយ​ជា​ពិសេស​កញ្ចក់​អេ​ក្រង់​របស់​ពួក​វា​ក៏​បាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ Quantum​ dot​ ដែល​រឹតតែ​ធ្វើ​ផ្ទៃ​កញ្ចក់​អេ​ក្រង់​បង្ហាញ​ចេញ​ផ្ទាំង​រូបភាព​បាន​ច្បាស់​ល្អ​ម៉ដ្ឋខៃ​មិន​ស្រអាប់​មិន​ព្រាល​ និង​ជា​ពិសេស​វា​ជួយ​បង្កើន​កម្រិត​ពណ៌​ DCI-P3​ កម្រិត​ពន្លឺ​រហូត​ដល់​ទៅ​ 1,500​ ទៅ​ 2,000​ dot​ ថែម​ទៀត​ផង​។​ ប​ន្ថៃ​ម​ពី​នេះ​ បច្ចេកវិទ្យា​ Metal​ alloy​ Quantum​ dot​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​អោយ​កញ្ចក់​អេ​ក្រង់​ QLED​ ធ្វើការ​ផ្លាស់​ប្តូរ​កម្រិត​ពណ៌​ និង​ពន្លឺ​ដោយ​ស្វ័យប្រវត្តិ​ទៅ​តាម​ស្ថានភាព​ ដូច​ជា​ នៅ​ក្នុង​ល័ក្ខខ័ណ្ឌ​បន្ទប់​មាន​ពន្លឺ​ខ្លាំង​ ឬ​ក៏​ងងឹត​ជាដើម​។​ ដូចនេះ​ លោក​អ្នក​នៅ​តែ​អាច​ធ្វើការ​ទស្សនា​ផ្ទាំងទស្សនីយភាព​ទាំងឡាយ​នៅ​លើ​កញ្ចក់​អេ​ក្រង់​ស្មា​ត​ធី​វី​ជំនាន់​ថ្មី​ បាន​ភ្លឺ​ច្បាស់​គ្រប់​កាល​:​ទេស​:​។​ 

​ដោយ​ឡែ​ង​សម្រាប់​ការ​ដាក់​តាំង​លម្អ​ក្នុង​គេហដ្ឋាន​ ក្នុង​បន្ទប់​គេង​ គឺ​មាន​ភាព​ងាយស្រួល​បំផុត​ដោយសារ​តែ​ Samsung​ បាន​ផលិត​នៅ​ជើង​ទម្រ​ដ៏​រឹង​មាំ​ដែល​ហៅ​ថា​ “No​ Gap​ Wall-Mount”​ ចំនួន​ពីរ​ប្រភេទ​ផ្សេង​គ្នា​ គឺ​ប្រភេទ​ Samsung​ Studio​ Stand​ ជា​ជើង​ទម្រ​បញ្ឈរ​អាច​ធ្វើការ​ចល័ត​ទីតាំង​បាន​ និង​ Samsung​ Gravity​ Stand​ ជា​ជើង​ទម្រ​ស្អិត​ដែល​អាច​បិទ​ផ្អិ​ប​ជាប់​ទៅ​នឹង​ជញ្ជាំង​ បាន​តែ​ម្តង​ដោយ​មិន​ចាំបាច់​ត្រូវការ​ចោះ​ជញ្ជាំង​មូល​វ៉ិ​ស​ឡើយ​។​ ដូចនេះ​លោក​អ្នក​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ទីតាំង​បាន​ តាម​តម្រូវការ​ជាមួយ​ស្មា​ត​ធី​វី​ QLED​ TVs​ ជំនាន់​ថ្មី​របស់​ Samsung​ ទាំងនេះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន