ក្រុមហ៊ុន Apple មិនចង់ឱ្យលោកអ្នកបំភ្លេចនូវថេប្លេត iPad Pro ឡើយ

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple មានថេប្លេត iPad Pro ពីរស៊េរីម៉ូដែល: ម៉ូដែលអេក្រង់ទំហំ 12.9 អ៊ីង (ចាប់ផ្តើមបង្ហាញលក់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2015) និងម៉ូដែល 9.7 អ៊ីង (ប្រកាសបង្ហាញវត្តមាននៅក្នុងខែមីនា ឆ្នាំ 2016) ។ ខណៈពេលដែលថេប្លេតទាំងពីរស៊េរីម៉ូដែលនេះហាក់ដូចជាមានរយៈពេលយូរមកហើយ ក្រុមហ៊ុន Apple ពិតជាមិនចង់ឱ្យលោកអ្នកបំភ្លេចនូវថេប្លេតរបស់ក្រុមហ៊ុននោះទេ។ នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញនូវវីដេអូក្លីបផ្សាយពាណិជ្ជកម្មចំនួន 4 ខ្លីៗដើម្បីធ្វើការបង្ហាញពីថេប្លេតត្រកូល iPad Pro របស់ខ្លួន។

នៅក្នុងវីដេអូក្លីបខ្លីៗទាំង 4 នេះគឺបង្ហាញពីអត្ថប្រយោធជន៍ជាច្រើននៃការប្រើប្រាស់ថេប្លេត iPad Pro ដូចជាការប្រើប្រាស់នូវថេប្លេតនេះមិនភ័យខ្លាចការឆ្លងមេរោគរបស់ PC ការប្រើប្រាស់ជាមួយនឹងកម្មវិធី Microsoft Words (ការទ្រទ្រង់នូវការប្រើប្រាស់ប៊ិក Apple Pencil) ការប្រើប្រាស់នូវ LTE Connectivity ហើយដំណើរការលឿន និងប្រសើរជាងការប្រើប្រាស់នៅលើកុំព្យូទ័រថែមទៀត។ សម្រាប់វីដេអូទាំងនេះ ក្រុមហ៊ុនApple បានប្រើប្រាស់នូវវត្ថុមួយចំនួនដែលមនុស្សប្រើប្រាស់សម្រាប់ធ្វើការ Tweet នូវសាររបស់ខ្លួនផងដែរ។ ថេប្លេត iPad Pro ទាំងពីរស៊េរីម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងមានវត្តមានថេប្លេតម៉ូដែលស៊េរីថ្មីជំនាន់បន្ទាប់នឹងធ្វើការបង្ហាញខ្លួននៅឆ្នាំនេះ។ លោកអ្នកត្រូវតែធ្វើការរង់ចាំជាមុនសិន ព្រោះក្រុមហ៊ុន Apple នៅមិនទាន់ប្រកាសបញ្ជាក់អ្វីនៅឡើយទេអំពីថេប្លេតស៊េរីថ្មីរបស់ខ្លួននោះ៕

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមទស្សនាវីដេអូ៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន