no-alternative title

ថ្ងៃទី 7 ខែមេសា អតិថិជន អាចកម្ម៉ង់ស្មាតហ្វូន Samsung Galaxy S8 បានហើយ

ក្រុមហ៊ុន Samsung បញ្ជាក់រួចហើយថា ក្រុមហ៊ុន នឹងបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S8 នៅថ្ងៃទី 29 ខែមីនាខាងមុខនេះ ប៉ុន្តែយើងនៅតែជជែកពិភាក្សាទៅលើកាលបរិច្ឆេទនៃការបញ្ជាទិញមុន (Pre-Order) សម្រាប់ស្មាតហ្វូននេះ។ ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយមួយរបស់ប្រទេសកូរ៉េខាងត្បូង បានទទួលព័ត៌មានពីក្រុមហ៊ុន Samsung អំពីកាលបរិច្ឆេទនៃការកម្មង់ទិញមុនហើយ គឺនៅថ្ងៃទី 7 ខែមេសា។ ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ត្រូវបានគេសន្មត់ថា អាចបញ្ជាទិញមុននៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី 7 ខែមេសាតទៅ ខណៈពេលការបញ្ជាទិញមុននឹងបញ្ចប់នៅថ្ងៃទី 17 ខែមេសា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងចាប់ផ្តើមដាក់លក់នៅលើទីផ្សារដំបូងបំផុតនៅថ្ងៃទី 21 ខែមេសា។ សារព័ត៌មាន Korean Media រាយការណ៍ថា ក្រុមហ៊ុន Samsung នឹងរៀបចំព្រឹត្តិការណ៍ដាក់លក់មុន (Pre-Launch Events) នៅថ្ងៃទី 18 ខែមេសានៅក្រុមហ៊ុនចែកចាយធំៗទាំង 3 នៅក្នុងប្រទេសនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក៏ដោយ មានតែអតិថិជនជ្រើសរើសប៉ុណ្ណោះដែលអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដាក់លក់មុន (Pre-Launch Events) ខណៈពេលដែលពួកគេមានឱកាសអាចឈ្នះពានរង្វាន់ជាច្រើនរហូតដល់ 3 លានវ៉ុន (2645 ដុល្លារ)។ ក្រុមហ៊ុន Samsung នឹងផ្តល់ជូនរង្វាន់ជាច្រើនរួមមាន Galaxy S8 និង Galaxy S8+ រួមទាំងនាឡិកាស្មាតវ៉ច Gear S3 សម្រាប់អ្នកមានសំណាងដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះថែមទៀតផង។

 

ចាប់ពីថ្ងៃទី 18 ខែមេសារហូតដល់ថ្ងៃទី 20 ខែមេសា ក្រុមហ៊ុនចែកចាយធំៗរបស់កូរ៉េនឹងបើកឱកាសអោយអតិថិជនដែលចង់ធ្វើការតេស្តសាកល្បងទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S8 ។ នៅថ្ងៃបន្ទាប់ (ថ្ងៃទី 21 ខែមេសា) ស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ នឹងចេញលក់នៅក្នុងប្រទេសកូរ៉េ។ យោងតាមបុគ្គលិកធ្វើការនៅក្រុមហ៊ុន Samsung ព្រឹត្តិការណ៍ដាក់លក់មុន (Pre-Launch Events) សម្រាប់ស្មាតហ្វូន Galaxy S8 បានសម្រេចចិត្តនៅវិនាទីចុងក្រោយ។ ព្រឹត្តិការណ៍នេះអាចបង្កើនអោយមានចំនួនការទិញកើនឡើង។ ការដាក់លក់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ នៅលើពិភពលោកប្រហែលជាកំណត់នៅថ្ងៃទី 28 ខែមេសា ប៉ុន្តែពេលនេះយើងបានដឹងត្រឹមតែកាលបរិច្ឆេទនៃការកម្មង់ទិញមុនតែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន