នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តធំប្រចាំឆ្នាំនៅទីក្រុងប៉េកាំងប្រទេសចិន 2024 Beijing Auto Show ដែលចាប់ផ្តើមនៅក្នុងថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនប្រចាំនៅប្រទេសចិន ឬ Changan Mazda បានធ្វើការដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីប្រភេទ Sedan របស់ខ្លួនម៉ូដែល Mazda EZ-6។ រថយន្តស៊េរីថ្មីនេះ មាន Concept នៃការឌីស្សាញដូចគ្នាទៅនឹងម៉ូដែល Deepal SL03 ស៊េរីឆ្នាំ 2024 របស់ Changanដែលបច្ចុប្បន្នមិនទាន់មានការបញ្ជាក់ផ្លូវការណ៍ណាមួយក្នុងការនាំចេញរថយន្តស៊េរីថ្មីនេះទៅកាន់ទីផ្សារក្រៅប្រទេសចិននៅឡើយទេ។
រថយន្ត Sedan ស៊េរី Mazda EZ-6 នឹងក្លាយជាម៉ូដែលជំនូសឲ្យម៉ូដែល EZ6 ដែលនឹងបង្ហាញវត្តមានទាំងជម្រើសប្រើអគ្គិសនីសុទ្ធ Pure Electric Vehicle និង EREV ដែលត្រូវបានគេព្យាករណ៍៍ថានឹងប្រកាសចេញលក់ផ្លូវការណ៍នៅចុងឆ្នាំ 2024 នេះ។ ទោះបីជាមានទម្រង់ក្នុងការឌីស្សាញរូបរាងដូចគ្នាទៅនឹងម៉ូដែល Changan SL03-2024 ក៏ពិតមែន ប៉ុន្តែ ផ្នែកខាងមុខរបស់ Mazda EZ-6 បានប្រើប្រាស់ទម្រង់រចនាបថរបស់ Mazda ជាមួយការផ្ទាំងប៉ាណាពណ៌ខ្មៅដែលលាយបញ្ចូលគ្នារវាងទម្រង់អក្សរ C និង D នៅលើក្បាលខាងមុខ។ ដែលបានបង្កាយយ៉ាងច្បាស់នៃស្លាកយីហោរថយន្តរបស់ក្រុមហ៊ុន Mazda តែម្តង។ ចំនែករចនាបត់ផ្នែកខាងក្រោយ គឺមិនសូវជាខុសគ្នាពីម៉ូដែល Changan SL03-2024 នោះទេ ដោយមានការឌីស្សាញជាមួយអំពូល LED ច្បាស់ដិតកាត់ពីម្ខាងទៅម្ខាង រួមនឹងដំបូងបែប Panoramic ដូចគ្នា។
ចំនែកផ្នែកខាងក្នុងវិញមានបំពាក់នូវអេក្រង់កម្សាន្តនៅកណ្តាល Dashboard ជាប្រភេទ Floating Screen ទំហំ 14.6-inch និងអេក្រង់ LCD Digital Instrument។ ចំនែកដៃចង្កូតវិញមានការឌីស្សាញរាងអក្សរ D ជាមួយការបំពាក់នូវប៊ូតុងចុចបញ្ជាមុខងារជាប្រភេទ Flat-Bottomed Steering wheel។ ជាមួយគ្នានេះ ក៏មានដូចជាបន្ទះសាកថ្មស្មាតហ្វូនឥតខ្សែ Wireless Charging Pad, កន្លែងដាក់កែវទឹកចំនួនពីរ, ប្រព័ន្ធ Speaker សំឡេងម៉ាក Sony រួមជាមួយមុខងារ zero-gravity seat សម្រាប់កៅអីអ្នករួមដំណើរខាងមុខថែមទៀតផង។ សម្រាប់ការគ្រប់គ្រងមុខងារទូទៅនៅខាងក្នុងរថយន្ត អាចធ្វើទៅបានតាមរយះការចុចបញ្ជានៅលើអេក្រង់ ឬការបញ្ជាដោយសំឡេងក៏បាន។ ហើយរាល់ដំណើរការមុខងារ និងបច្ចេកវិទ្យាទូទៅនៅលើរថយន្តទាំងមូល គឺពឹងទៅលើបន្ទះឈីប Qualcomm Snapdragon 8155។
សម្រាប់សមត្ថភាពរបស់ Mazda EZ-6 ត្រូវបានគេដឹងថា អាចនឹងប្រហាក់ប្រហែលគ្នាជាមួយ Changan SL03-2024 ដែរ។ ដោយក្នុងនោះសម្រាប់មូដែល Mazda EZ-6 EREV នឹងមានបំពាក់នូវប្រព័ន្ធម៉ាស៊ីនទំហំ 1.5-Liter Engine និងបំពាក់នូវម៉ូទ័រអគ្គិសនីនៅខាងក្រោយ rear-mounted electric motor ដែលអាចផលិតថាមពលបានដល់ 175kW និងកំលាំងរមូល 320Nm។ សម្រាប់ម៉ូដែលប្រើអគ្គិសនីសុទ្ធ All-Electric នៅលើម៉ូដែល Changan SL03-2024 មានជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី rear-motor axle អាចផលិតថាមពលកំលាំងបានចាប់ពី 160kW និង 190kW ប៉ុន្តែ មានការសន្និដ្ឋានថា សម្រាប់ម៉ូដែល Mazda EZ-6 អាចនឹងប្រើម៉ូទ័រអគ្គិសនីដែលមានកំលាំងខ្លាំងជាង Changan SL03-2024។ ដោយឡែកសម្រាប់កាលបរិច្ឆេទចេញលក់ និងតម្លៃរបស់ Mazda EZ-6 ក្រុមហ៊ុនមិនទាន់បានប្រកាសឲ្យដឹងនៅឡើយទេ៕