TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីបំផុតរបស់់ប្រទេសជប៉ុន TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែលទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show។ រថយន្តអគ្គិសនីស៊េរីថ្មីទាំងពីរម៉ូដែលរបស់ TOYOTA បានប្រើស្លាកឈ្មោះថា bZ3C និង bZ3X ហើយរថយន្តស៊េរីថ្មីទាំងពីរម៉ូដែលនេះត្រូវបាន គេដឹងថានឹងចេញលក់ផ្លូវការណ៍នៅលើទីផ្សារនាឆ្នាំក្រោយនេះ (2025)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល TOYOTA bZ3C គឺជាប្រភេទរថយន្តអគ្គិសនី Sedan ដែលមានការសហការផលិតដោយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន។ រថយន្តស៊េរីថ្មីនេះ គឺជាផលិតផលដែលកកើតចេញពីគំរូរថយន្ត bZ Sport Crossover Concept ដែលក្រុមហ៊ុនបានធ្វើការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show កាលពីឆ្នាំមុន។ ដោយផ្នែកខាងមុខមានការឌីស្សាញជាមួយភ្លើងចង្កៀងរាងអក្សរ C ឬហៅថា  C shaped light clusters ជាមួយផ្ទាំង Bumper ប្រហាក់ប្រហែលគ្នានឹងម៉ូដែល TOYOTA Pruis ជំនាន់ថ្មីដែរ។ 

នៅលើផ្នែកដំបូលខាងមុខមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR រីដៃទ្វារត្រូវបានរចនាបែបលាក់ចូលក្នុងហៅថា Concealed door handles និងនៅផ្នែកខាងក្រោយបានរំលេចជាមួយស្តុបបំភ្លឺខាងក្រោយជាប្រភេទ LED ច្បាស់រាងអក្សរ C កាត់ពីម្ខាងទៅម្ខាងនៃកឃ្លុបខាងក្រោយតែម្តង។ ចូលមកផ្នែកខាងក្នុងរបស់ bZ3C ត្រូវបានរចនាជាមួយកៅអីបែបរថយន្តប្រណាំងជាមួយពណ៌ក្រហម ជាមួយអេក្រង់កម្សាន្តធំមួយនៅកណ្តាល Dashboard ចំនែកអក្រង់បង្ហាញព័ត៌មាន Digital Instrument ស្ថិតនៅលើ Dashboard ជិតនឹងកញ្ចក់ដំបូលខាងមុខ។ TOYOTA bZ3C នឹងត្រូវផលិតដោយក្រុមហ៊ុន FAW Toyota ហើយអាចនឹងត្រូវចេញលក់នៅលើទីផ្សារនៅឆមាសទីពីរក្នុងឆ្នាំ 2025។

ចំនែក bZ3X ត្រូវបានសហការផលិតដោយក្រុមហ៊ុន GAC Toyota ហើយត្រូវបានផលិតឡើងដោយប្រើនូវគំរូ bZ FlexSpace Concept របស់ក្រុមហ៊ុនដែលបានបង្ហាញកាលពីឆ្នាំមុន។ សម្រាប់ការឌីស្សាញ គឺមានលក្ខណៈពិសេសជាងម៉ូដែល bZ3C បន្តិច។ ដោយនៅផ្នែកខាងមុខមានការរចនាជាមួយអំពូល Daytime running light មួយខ្សែរាងអក្សរ C អូសកាត់ពីម្ខាងទៅម្ខាននៃក្បាលរថយន្ត និងមានចង្កៀងបំភ្លឺពេលរាត្រីស្ថិតនៅខាងក្រោមបន្តិច។ រថយន្ត Large-side SUV ស៊េរីថ្មីនេះ មានបំពាក់នៅប្រព័ន្ធ Lidar នៅលើកញ្ចក់ដំបូលខាងមុខផងដែរ។ ផ្នែកខាងក្រៅរបស់ Toyota bZ3X មានការឌីស្សាញជាពីរផ្នែក two-tone body ដោយមួយផ្នែកចាប់ពីកញ្ចក់ទ្វារទៅដំបូល គឺមានពណ៌ខ្មៅ។

រថយន្តនេះមានដំបូលរចនាបែប Large panoramic  roof ដែលអាចបើកបានមួយល្វែងលើតែម្តង។ ចំនែកផ្នែកខាងក្នុងវិញ ឃើញមានអេក្រង់់គ្រប់គ្រងការកម្សាន្តទំហំធំនៅកណ្តាល និងអេក្រង់បង្ហាញព័ត៌មានសំខាន់ៗមួយចំនួនរបស់រថយន្តនៅខាងក្រោយចង្កូតដែលមានទំហំតូច។ ទោះជាយ៉ាងណា TOYOTA មិនបានបង្ហាញលម្អិតអំពីបច្ចេកវិទ្យារថយន្ត និងសមត្ថភាពថាមពលរបស់រថយន្តអគ្គិសនីស៊េរីថ្មីទាំងពីរម៉ូដែលរបស់ខ្លួននោះទេ ក្នុងពេលនេះ។ យ៉ាងណាមិញ សម្រាប់ថាមពលដំណើរការរបស់រថយន្ត Powertrain វិញ ត្រូវបានគេដឹងថា នឹងប្រើកញ្ចប់អាគុយប្រភេទ Blade Battery របស់ BYD ដែលផលិតដោយក្រុមហ៊ុន FinDream៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន