ចង់ដឹងថាតើ Sony Xperia™ XZ Premium មានលក្ខណះពិសេសអស្ចារ្យយ៉ាងណានោះគ្រប់យ៉ាង គឺបង្ហាញយ៉ាងច្បាស់នៅទីនេះ!

មួយរយះនៃការចាប់ផ្តើមនៃឆ្នាំ 2017 នេះ យើងសង្កេតឃៀញថា ទូរស័ព្ទស្មាតហ្វូនជាច្រើនម៉ូដែលបានបង្ហាញខ្លួននៅលើទីផ្សារនៅលើពិភពលោក រួមទាំងទីផ្សារប្រទេសកម្ពុជាផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Sony ក៏បានបង្ហាញចេញនូវទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដើម្បីដណ្តើមនិងប្រជែងនៅលើទីផ្សារដូចគ្នាដែរ តួរយ៉ាងដូចជាម៉ូដែល Sony Xperia XZ Premium ដែលជាកំពូលទូរស័ព្ទស្មាតហ្វូន ពោរពេញដោយសមត្ថភាពក្នុងការបំពេញចិត្តអ្នកប្រើប្រាស់។.

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ចេញជារូបរាងដ៏ទាន់សម័យបំផុត ធ្វើឲ្យ Sony Xperia XZ Premium កាន់តែមានភាពទាក់ទាញបំផុតក្នុងការប្រើប្រាស់។ ពេលនេះយើងមកមើលពីរូបរាងផ្នែកខាងមុខរបស់ Sony Xperia XZ Premium ដែលត្រូវបានលាតសន្ធឹងដោយកញ្ចក់អេក្រង់យ៉ាងរលើបរលោង ដោយខាងលើអេក្រង់មានបង្កប់នូវ កាមេរ៉ាខាងមុច ស៊ែនស័រ និងឧបាល័រស្តាប់ការសន្ទនា ចំែនកខាងក្រោមវិញមានរន្ឌឧបាល័របំពងសម្លេង ចំណែកប៊ូតុងទាំងបីគឺនៅជាប់លើអេក្រង់ផ្នែកខាងក្រោមតែម្តង។ យើងមកមើលពីការរចនាវ័ន្តជុំវិញរបស់វាវិញ ដោយសារតែរូបរាងរបស់វាមានរចនាបទ Unibody បន្ស៊ីគ្នាខាងមុខខាងក្រោយយ៉ាងជាប់ល្អ និងផ្សំគ្នាពីលោធាតុ អាលុយមីញ៉ូមកាន់តែចែងចាំង និងទាក់ទាញបំផុត រចនាបទរាងមូល ហើយនៅផ្នែកស្តាំមានប៊ូតុងឡើងចុះសម្លេង និងប៊ូតុងចាក់សោរអេក្រង់ និងបិតបើកទូរស័ព្ទ និងប៊ូតុងកាមេរ៉ា។

ខាងលើវិញមានរន្ធដោតកាសខ្នាត 3.5 មម និងស៊ិុនស័រតូចមួយសម្រាប់បញ្ជាដូចជាមុខងារ Bluetooth ជាដើម។ ចំណែកខាងឆ្វេងមានរន្ធស៊ីមការ និងមេម៉ូរីកាត មកដល់ខាងក្រោមមានរន្ធដោត USB Type C ។ យើងងាកមកចាប់អារម្មណ៍ផ្នែកខាងក្រោយរបស់វាវិញ កាន់តែពិសេសជាមួួនឹងការបំពាក់នូវកញ្ចក់ Corning Gorilla Glass 5  និងមានកាមេរ៉ា អមដោយស៊ិនស័រចាប់រូបភាព និងអំពូល LED Flash។

Sony Xperia XZ Premium ត្រូវបានបំពាក់ដោយកញ្ចក់អេក្រង់ទំហំ 5.5 អីុង ប្រភេទ IPS LCD ហើយវាក៏ជាអេក្រង់ទូរស័ព្ទដំបូងដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា HDR 10 compliant, Triluminos display, X-Reality Engine ដែលវាជាបច្ចេកវិទ្យាអស្ចារ្យ ដែលធ្លាប់តក្រុមហ៊ុនប្រើនៅលើទូរទស្សន៍ ដែលអាចបង្ហាញចេញនូវកម្រិតរីសូលូហ្សិន 4K HDR ដែលមានសមត្ថភាពពេញលេញក្នុងការបង្ហាញចេញនូវរូបភាព និង វិដេអូនៅលើកញ្ចក់អេក្រង់បានយ៉ាងច្បាស់ត្រជាក់ភ្នែកតែម្តង ជាពិសេសជាមួយនឹងហ្គេមដែលមានក្រាហ្វិចធំៗ គឺអាចលេងបានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្តផងដែរ និងត្រូវបានបំពាក់នូវកញ្ចក់ការពារកកិត Corning Gorilla Glass 5។ 

Sony Xperia XZ Premium មានកាមេរ៉ាក្រោយទំហំ 19 មេហ្គាភិចសែល , f/2.0, 25mm, EIS (gyro ជាមួយនឹងស៊ិនស័រ  1/2.3" sensor size  ជាពិសេសជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាផ្ទាល់ខ្លួន Sony បានបំពាក់នូវបច្ចេកវិទ្យាថតរូប  Exmor RS™ for mobile , Sony G Lens, និង BIONZ™ for mobile ដែលរួមបញ្ចូលគ្នា ធ្វើឲ្យសមត្ថភាពក្នុងការថតរូបភាព នឹងវិដេអូនៅលើ Xperia XZ Premium បានយ៉ាងច្បាស់ល្អឥតខ្ចោះតែម្តង លំដាប់ 4K និងចាប់យកសកម្មភាពបានយ៉ាងរហ័សតែម្តង។ ចំណែកកាមេរ៉ាមុខរបស់វាមានទំហំ 13 មេហ្គាភិចសែល  ជាមួយនឹងស៊ិនស័រ  f/2.0, 22mm, 1/3" sensor size, 1.12 µm pixel size ដែលផ្តល់ជូននូវការថតរូបភាពបានយ៉ាងច្បាស់ ពិសេសគឺមុខងារ Selfie តែម្តង។

Sony Xperia XZ Premium ប្រើប្រាស់បន្ទះឈីបប្រភេទ Qualcomm MSM8998 Snapdragon 835 អមដោយអង្គគណនាប្រាំបីគ្រាប់ Octa-core (4x2.45 GHz Kryo & 4x1.9 GHz Kryo) ជាងនេះទៅទៀត Sony Xperia XZ Premium ក៏មាន RAM ទំហំ 4GB និងប្រើប្រាស់អង្គក្រាហ្វិច Adreno 540 ដែលធ្វើឲ្យសមត្ថភាពក្នុងការធ្វើកិច្ចការរបស់ស្មាតហ្វូនមួយនេះ ហាក់ខា្លំងក្លា ដែលអាចនិយាយបានថា គ្មានការរអាក់រអួលអ្វីសោះឡើយ ។ សម្រាប់ទំហំផ្ទុុកទិន្នន័យក្នុងម៉ាស៊ីនវិញមានទំហំ 64GB និងអាចដាក់បន្ថែមបានរហូតដល់ 256GB ប្រភេទ microSD ។ Sony Xperia XZ Premium ក៏ត្រូវបានភ្ជាប់មកជាមួយថ្មខ្នាត Li-Ion  3230mAh ដែលអាចផ្តល់ជូននូវការប្រើប្រាស់បានកាន់តែយូរជាងមុនទ្វេរដង។

Sony Xperia XZ Premium ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយ 7.0 Nougat   ជាមួយនឹងការភ្ជាប់មកជាមួយអិុនធើហ្វេសផ្ទាល់ខ្លួនថ្មី ដែលបន្ថែមភាពទាក់ទាញបំផុតសម្រាប់កម្មវិធីប្រើប្រាស់នៅលើអេក្រង់ផ្ទាល់។ ជាមួយប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះដែរ ក៏ត្រូវបានបំពាក់មកជាមួយមុខងារនិងកម្មវិធីសម្រាប់ប្រើប្រាស់ ទំនាក់ទំនង និងការកម្សាន្តបានយ៉ាងសំបូរបែបបំផុតផងដែរ។ សរុបមក Sony Xperia XZ Premium គឺជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដ៏ល្អវិចិត្រសម្រាប់ការប្រើប្រាស់ ព្រោះថា វាល្អទាំងរូបរាង ល្អទាំងកម្មវិធីក៏ដូចជាមុខងារសម្រាប់ប្រើប្រាស់ ដែលផ្តល់ជូនលោកអ្នកនៅគ្រប់កិច្ចការងារទាំងអស់ ក៏ដូចជាតម្លៃក៏សមល្មមក្នុងការជាវយកទៅប្រើប្រាស់ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន