របាយការណ៍ថ្មី៖ Samsung អាចនិងផ្តួលក្រុមហ៊ុន Intel និងក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើពិភពលោកនៅត្រីមាសទី 2 ក្នុងឆ្នាំនេះ

Intel បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតបន្ទះឈីបធំបំផុតនៅលើពិភពលោកតាំងពីឆ្នាំ 1993 មកម្ល៉េះ។ យោងទៅតាមរបាយការណ៍ថ្មីមួយរបស់ IC Insights បញ្ជាក់ថា ក្រុមហ៊ុន Intel មិនអាចរក្សាដំណែងនេះ បានយូរតទៅទៀតនោះទេ។ អ្វីជាច្រើនត្រូវគេរំពឹងថា នឹងមានការផ្លាស់ប្តូរនៅក្នុងត្រីមាសទី 2 នៅឆ្នាំនេះ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងដណ្តើមយកចំណាត់ថ្នាក់លេខ 1 មកគ្រប់គ្រង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងអំឡុងពេលពីខែមេសាដល់ខែមិថុនា រោងចក្រផលិតបន្ទះឈីបរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវបានគេរំពឹងថា នឹងលក់បានទឹកប្រាក់ចំនួន 14.6 ពាន់លានដុល្លារអាមេរិច ដែលមានការកើនឡើង 4.1% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Intel ត្រូវគេរាយការណ៍ថានឹងមានការលក់ក្នុងទឹកប្រាក់ត្រឹម 14.4 ពាន់លានដុល្លារអាមេរិច។ វាមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពិតជាក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបដែលធំជាងគេបំផុតនៅក្នុងពិភពលោកខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Intel នឹងធ្លាក់មកឈរនៅចំណាត់ថ្នាក់ទី 2 វិញ។

 

ប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានការកើនឡើងនៅក្នុងបន្ទះ DRAM និង NAND Flash Chips ដែលត្រូវគេរំពឹងថានឹងមានការកើនឡើងពី 39% និង 25% នៅក្នុងឆ្នាំនេះ។ វាមានន័យថា វាពិតជាអាចទៅរួចដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមានសមត្ថភាពក្នុងការលក់ Semiconductors របស់ខ្លួនខ្ពស់ជាងក្រុមហ៊ុន Intel ផងដែរ។

 

កាលពីឆ្នាំមុននេះ អាជីវកម្មស្មាតហ្វូនហាក់ដូចជាមិនជោគជ័យនោះទេ សម្រាប់ក្រុមហ៊ុន Samsung ដោយសារតែបញ្ហារបស់ហ្វាប់ប្លេត Galaxy Note 7 ប៉ុន្តែការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Samsung មានការកើនឡើងខ្លាំង។ នៅក្នុងឆ្នាំនេះ រឿងជាច្រើននឹងមានការផ្លាស់ប្តូរសម្រាប់ក្រុមហ៊ុន Samsung ។ ក្រុមហ៊ុន Samsung ទើបតែបង្ហោះនូវលទ្ធផលត្រីមាសទី 1 របស់ខ្លួនដ៏ល្អបំផុត ហើយពេលនេះយើងកំពុងតែតាមដានមើលថា តើក្រុមហ៊ុន Samsung ពិតជាអាចផ្តួលក្រុមហ៊ុន Intel ដែលមានឈ្មោះជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើពិភពលោករយៈពេល 24 ឆ្នាំបានដែរឬទេ? 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន